លោកុប្បត្តិ 12:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 លោកអាប់រ៉ាមក៏យកលោកស្រីសារ៉ាយជាប្រពន្ធ និងឡុតជាក្មួយ ព្រមទាំងយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលពួកលោករកបាន ព្រមទាំងមនុស្សដែលពួកលោកទិញបាននៅស្រុកខារ៉ាន ទៅជាមួយដែរ។ ពួកលោកនាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ កាលបានមកដល់ស្រុកកាណានហើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 អាប់រ៉ាមយកសារ៉ាយប្រពន្ធរបស់គាត់ និងឡុតក្មួយរបស់គាត់ ព្រមទាំងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេដែលរកបាន និងមនុស្សដែលពួកគេបាន កាលនៅហារ៉ាន ហើយចេញដំណើរទៅដែនដីកាណាន។ នៅពេលពួកគេមកដល់ដែនដីកាណាន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 នៅពេលលោកអាប់រ៉ាមចាកចេញពីស្រុកហារ៉ានទៅនោះ លោកមានអាយុចិតសិបប្រាំឆ្នាំ។ លោកបាននាំលោកស្រីសារ៉ាយជាភរិយា និងលោកឡុតជាក្មួយទៅជាមួយ។ លោកក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកលោករកបាន ព្រមទាំងអ្នកបម្រើដែលពួកលោកទិញបាន នៅស្រុកហារ៉ានទៅជាមួយដែរ។ ពួកលោកនាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ លុះបានមកដល់ស្រុកកាណានហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ក៏យកសារ៉ាយជាប្រពន្ធ នឹងឡុតជាក្មួយ ព្រមទាំងរបស់ទ្រព្យទាំងប៉ុន្មានដែលបានប្រមូលទុក នឹងមនុស្សទាំងអស់ដែលបាន កាលនៅខារ៉ានផង នាំគ្នាចេញពីទីនោះ ដើម្បីទៅឯស្រុកកាណាន ក៏ចូលទៅក្នុងស្រុកនោះ។ សូមមើលជំពូកអាល់គីតាប5 នៅពេលអ៊ីប្រាំ ចាកចេញពីស្រុកហារ៉ានទៅនោះ គាត់មានអាយុចិតសិបប្រាំឆ្នាំ។ គាត់បាននាំសារ៉ាយជាភរិយា និងឡូតជាក្មួយទៅជាមួយ។ គាត់ក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកគាត់រកបាន ព្រមទាំងអ្នកបម្រើដែលពួកគាត់ទិញបាននៅស្រុកហារ៉ាន ទៅជាមួយដែរ។ ពួកគាត់នាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ លុះបានមកដល់ស្រុកកាណានហើយ សូមមើលជំពូក |