ប្រសិនបើអ្នកប្រព្រឹត្តល្អ តើនឹងមិនបានរីករាយទេឬ? ហើយបើអ្នកប្រព្រឹត្តមិនល្អទេ បាបកំពុងតែក្រាបនៅមាត់ទ្វារស្រាប់ ហើយវាប្រាថ្នាចង់បានអ្នក តែអ្នកត្រូវតែមានអំណាចលើវាវិញ»។
យេរេមា 3:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរទៅប្រកាសប្រាប់ពាក្យទាំងនេះទៅទិសខាងជើង ដោយពាក្យថា: ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱអ៊ីស្រាអែល ជាពួករាថយអើយ ចូរវិលមកវិញចុះ យើងនឹងមិនបំភ័យអ្នក ដោយទឹកមុខយើងទេ ដ្បិតយើងមានសេចក្ដីមេត្តា»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងមិនក្រោធជាដរាបឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ចូរនាំពាក្យនេះទៅប្រកាសនៅទិសខាងជើងថា៖ អ៊ីស្រាអែលសាវាអើយ ចូរវិលមកវិញ យើងនឹងមិនប្រកាន់ទោសនាងទៀតទេ ដ្បិតយើងមានមេត្តាករុណា យើងមិនចងកំហឹងរហូតតទៅឡើយ។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទៅប្រកាសប្រាប់ពាក្យទាំងនេះទៅទិសខាងជើង ដោយពាក្យថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឱអ៊ីស្រាអែល ជាពួករាថយអើយ ចូរវិលមកវិញចុះ អញនឹងមិនបំភ័យឯងដោយទឹកមុខអញទេ ដ្បិតអញមានសេចក្ដីមេត្តា ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងមិនក្រោធជាដរាបឡើយ អាល់គីតាប ដូច្នេះ ចូរនាំពាក្យនេះទៅប្រកាសនៅទិសខាងជើងថា៖ អ៊ីស្រអែលសាវាអើយ ចូរវិលមកវិញ យើងនឹងមិនប្រកាន់ទោសនាងទៀតទេ ដ្បិតយើងមានចិត្តមេត្តាករុណា យើងមិនចងកំហឹងរហូតតទៅឡើយ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ប្រសិនបើអ្នកប្រព្រឹត្តល្អ តើនឹងមិនបានរីករាយទេឬ? ហើយបើអ្នកប្រព្រឹត្តមិនល្អទេ បាបកំពុងតែក្រាបនៅមាត់ទ្វារស្រាប់ ហើយវាប្រាថ្នាចង់បានអ្នក តែអ្នកត្រូវតែមានអំណាចលើវាវិញ»។
នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ និងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ។
ដរាបដល់ព្រះយេហូវ៉ាបណ្តេញគេពីចំពោះព្រះភក្ត្រព្រះអង្គចេញ ដូចជាព្រះអង្គបានមានព្រះបន្ទូលដោយសារអស់ទាំងហោរា ជាអ្នកបម្រើរបស់ព្រះអង្គ។ ដូច្នេះ អ៊ីស្រាអែលក៏ត្រូវគេនាំចេញពីស្រុករបស់ខ្លួន ទៅនៅឯស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
នៅឆ្នាំទីប្រាំបួន ក្នុងរាជ្យហូស៊ា ស្តេចអាសស៊ើរក៏វាយយកក្រុងសាម៉ារីបាន ហើយទ្រង់នាំពួកអ៊ីស្រាអែលទៅស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡានៅមាត់ទន្លេហាបោ ជាទន្លេរបស់ស្រុកកូសាន ហើយនៅក្នុងទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ។
នៅឆ្នាំទីបី ក្នុងរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះហេសេគា ជាបុត្រអ័ហាស ស្តេចយូដា ក៏ឡើងសោយរាជ្យ។
ឥឡូវនេះ យើងមានចិត្តចង់តាំងសញ្ញានឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គបានបែរចេញពីយើងរាល់គ្នា។
ប្រសិនបើអ្នករាល់គ្នាវិលមកឯព្រះយេហូវ៉ាវិញ នោះទាំងបងប្អូន និងកូនចៅអ្នករាល់គ្នា នឹងបានសេចក្ដីមេត្តាករុណា នៅចំពោះពួកអ្នកដែលបាននាំអ្នកទៅជាឈ្លើយ ហើយត្រឡប់វិលមកស្រុកនេះវិញ ព្រោះព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ព្រះអង្គមានព្រះហឫទ័យទន់សន្តោស ហើយមេត្តាករុណា។ ប្រសិនបើអ្នករាល់គ្នាវិលមករកព្រះអង្គវិញ ព្រះអង្គនឹងមិនបែរព្រះភក្ត្រចេញពីអ្នករាល់គ្នាឡើយ»។
តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ
ព្រះយេហូវ៉ាប្រកបដោយ ព្រះហឫទ័យមេត្តាករុណា និងប្រណីសន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសដ៏បរិបូរ។
៙ ព្រះយេហូវ៉ាប្រកប ដោយព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយពោរពេញដោយ ព្រះហឫទ័យសប្បុរស។
ឱព្រះយេហូវ៉ាអើយ តើដល់ពេលណាទៀត? តើព្រះអង្គខ្ញាល់រហូតឬ? តើព្រះហឫទ័យប្រចណ្ឌរបស់ព្រះអង្គ នៅតែឆេះដូចភ្លើងទៀតឬ?
ប៉ុន្ដែ ឱព្រះអម្ចាស់អើយ ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តា និងប្រណីសន្ដោស ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ជាបរិបូរ។
ដ្បិត ឱព្រះអម្ចាស់អើយ ព្រះអង្គល្អ ហើយអត់ទោស ក៏មានព្រះហឫទ័យសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវរកព្រះអង្គ។
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
ឱកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មករកព្រះអង្គ ដែលអ្នករាល់គ្នាបានបះបោរនឹងព្រះអង្គជាខ្លាំងទៅហើយ
យើងបានលុបអំពើរំលងរបស់អ្នកចេញ ដូចជាពពកយ៉ាងក្រាស់ និងអំពើបាបអ្នកដូចជាពពកផង ចូរវិលមកឯយើងវិញ ពីព្រោះយើងបានលោះអ្នកហើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរប្រកាសប្រាប់អស់ទាំងពាក្យនេះ នៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅផ្លូវទាំងប៉ុន្មាននៃក្រុងយេរូសាឡិមដែរថា ចូរស្តាប់អស់ទាំងពាក្យនៃសេចក្ដីសញ្ញានេះ ហើយប្រព្រឹត្តតាមចុះ
ក្រោយដែលយើងបានដករំលើងគេទៅហើយ នោះយើងនឹងត្រឡប់មកអាណិតមេត្តាដល់គេ ព្រមទាំងនាំគេឲ្យវិលត្រឡប់មកវិញ គឺគ្រប់គ្នាមករកមត៌ករបស់គេ ហើយមកស្រុករបស់គេរៀងខ្លួនផង។
គឺគេនឹងថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលព្រះអង្គបាននាំពូជពង្សនៃអ៊ីស្រាអែល ហើយនាំគេចេញពីស្រុកខាងជើង និងពីគ្រប់ទាំងស្រុកដែលព្រះអង្គបានបណ្តេញគេនោះវិញ។ ពេលនោះ គេនឹងនៅក្នុងស្រុករបស់ខ្លួន។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «បើអ្នកណាលះលែងប្រពន្ធ ហើយនាងបានចេញពីអ្នក ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃ តើដែលត្រឡប់ទៅនៅជាមួយនាងនោះទៀតដែរឬ? តើស្រុកយ៉ាងនោះមិនត្រូវអាប់ឱនជាខ្លាំងទេឬ? ឯអ្នកវិញ អ្នកបានផិតយើង ដោយមានសហាយជាច្រើន ប៉ុន្តែ ចូរត្រឡប់មករកយើងវិញចុះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ឱពួកក្មេងៗដែលរាថយអើយ ចូរវិលមកវិញចុះ ដ្បិតយើងជាប្ដីដល់អ្នករាល់គ្នាហើយ យើងនឹងយកអ្នករាល់គ្នា ម្នាក់ពីក្រុងមួយ ហើយពីរនាក់ពីកុលសម្ព័ន្ធមួយ នាំត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ។
ពួកវង្សយូដានឹងដើរជាមួយពួកវង្សអ៊ីស្រាអែល ហើយគេនឹងចេញពីស្រុកខាងជើងជាមួយគ្នា មកស្រុកដែលយើងបានឲ្យដល់បុព្វបុរសរបស់អ្នកទុកជាមត៌ក។
ឱពួកកូនដែលរាថយអើយ ចូរវិលមកវិញចុះ យើងនឹងមើលអស់ទាំងអំពើរាថយរបស់អ្នក ឲ្យបានជាឡើងវិញ»។ យើងខ្ញុំរាល់គ្នាមករកព្រះអង្គហើយ ដ្បិតព្រះអង្គជាព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា។
តើព្រះអង្គនឹងនៅតែខ្ញាល់ជាដរាបឬ? តើព្រះអង្គមានព្រះហឫទ័យក្តៅ ដរាបដល់ចុងបំផុតឬ? តែមើល៍ អ្នកបាននិយាយ ហើយប្រព្រឹត្តអំពើអាក្រក់តាមតែកម្លាំងចិត្ត»។
លុះក្រោយដែលគេបានប្រព្រឹត្តអំពើទាំងនោះហើយ យើងបាននិយាយថា ចូរឲ្យគេវិលត្រឡប់មកយើងវិញ តែគេមិនបានវិលមកទេ ហើយយូដា ជាប្អូនគេ ដែលមានចិត្តក្បត់ក៏បានឃើញដែរ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនៅជាមួយ ដើម្បីជួយសង្គ្រោះអ្នក ពីព្រោះយើងនឹងធ្វើឲ្យអស់ទាំងនគរ ដែលយើងបានកម្ចាត់កម្ចាយអ្នកទៅនោះ ត្រូវផុតអស់រលីងទៅ តែមិនធ្វើឲ្យអ្នកផុតទេ គឺយើងនឹងវាយផ្ចាលអ្នកតាមខ្នាត យើងមិនបណ្តោយឲ្យអ្នកនៅដោយឥតវាយផ្ចាលឡើយ។
តើអេប្រាអិមជាកូនសម្លាញ់របស់យើងឬ? តើជាកូនសំណព្វឬ? ដ្បិតដែលយើងនិយាយទាស់នឹងវាវេលាណា នោះយើងក៏នឹករឭកដល់វានៅវេលានោះ។ ដូច្នេះ យើងមានចិត្តរំជួលដល់វា និងអាណិតមេត្តាដល់វាជាមិនខាន នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ចូរធ្វើទីសម្គាល់តាមផ្លូវ ហើយដោតតម្រុយចុះ ចូរតាំងចិត្តតម្រង់ទៅឯថ្នល់ គឺជាផ្លូវដែលអ្នកបានទៅតាមនោះ ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ ចូរវិលមកវិញ ចូរវិលមកឯទីក្រុងរបស់អ្នកទាំងនេះចុះ
មើល៍! យើងនឹងនាំគេមកស្រុកខាងជើង ហើយប្រមូលគេពីចុងផែនដីបំផុត មានទាំងពួកខ្វាក់ ពួកខ្វិន ស្រីមានទម្ងន់ និងស្រីដែលហៀបសម្រាលកូនផង ជាក្រុមមនុស្សយ៉ាងធំ ដែលនឹងវិលមកនៅទីនេះវិញ។
នោះយើងនឹងបោះបង់ពូជពង្សយ៉ាកុប និងដាវីឌ ជាអ្នកបម្រើរបស់យើងបានដែរ ដើម្បីមិនឲ្យពូជលោកណាមួយបានតាំងឡើងជាអ្នកគ្រប់គ្រង លើពូជនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ដ្បិតយើងនឹងនាំពួកគេ ដែលជាប់ជាឈ្លើយ ឲ្យបានមកវិញ ហើយនឹងអាណិតមេត្តាដល់គេផង។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាវិលមកវិញ ឱពួកអ៊ីស្រាអែលអើយ បើអ្នកមករកយើង ហើយលះបង់អំពើគួរស្អប់ខ្ពើម ចេញពីមុខយើង នោះអ្នករាល់គ្នាមិនត្រូវបំបរបង់ទេ
គឺសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា មិនចេះចប់ សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុត
ហេតុនោះ ចូរប្រាប់ថា "ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងប្រមូលអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រជុំអ្នកពីគ្រប់ទាំងប្រទេស ដែលអ្នកត្រូវខ្ចាត់ខ្ចាយទៅនោះ ឲ្យមូលគ្នាវិញ រួចយើងនឹងប្រគល់ស្រុកអ៊ីស្រាអែលឲ្យដល់អ្នករាល់គ្នា"។
ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាបានស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់ ចូរអ្នករាល់គ្នាបែរមក ចូរបែរពីផ្លូវអាក្រក់របស់ខ្លួនចុះ។ ដ្បិតឱពួកវង្សអ៊ីស្រាអែលអើយ ហេតុអ្វីបានជាចង់ស្លាប់?
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ឥឡូវនេះ យើងនឹងនាំពួកយ៉ាកុបដែលនៅជាឈ្លើយឲ្យមកវិញ ហើយនឹងមានសេចក្ដីអាណិតមេត្តាដល់ពួកវង្សអ៊ីស្រាអែលទាំងមូល ហើយនឹងមានសេចក្ដីប្រចណ្ឌ ដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់យើង
ចូរនាំគ្នាមក យើងវិលទៅរកព្រះយេហូវ៉ាវិញ ដ្បិតព្រះអង្គបានហែកហួរពួកយើង ហើយព្រះអង្គក៏នឹងប្រោសយើងឲ្យជា ព្រះអង្គបានវាយឲ្យរបួស ហើយព្រះអង្គក៏នឹងរុំរបួសឲ្យយើងដែរ។
ប៉ុន្តែ ប្រសិនបើគេលន់តួអំពើទុច្ចរិតរបស់គេ និងអំពើទុច្ចរិតរបស់បុព្វបុរសគេ គឺជាការរំលងដែលគេបានប្រព្រឹត្តនឹងយើង ដោយព្រោះការដែលគេបានដើរទាស់ទទឹងនឹងយើង
កុំប្រព្រឹត្តដូចជាបុព្វបុរសរបស់ឯងរាល់គ្នា ដែលពួកហោរាពីដើមបានស្រែកប្រាប់ថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ ចូរវិលត្រឡប់ពីផ្លូវអាក្រក់ និងពីការប្រព្រឹត្ដអាក្រក់របស់ឯងរាល់គ្នាមកវិញឥឡូវ តែគេមិនបានឮ ឬស្តាប់តាមយើងទេ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
រួចវិលត្រឡប់មករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ គឺទាំងអ្នក និងកូនចៅរបស់អ្នក ហើយស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ក្នុងគ្រប់ទាំងសេចក្ដីដែលខ្ញុំបានបង្គាប់អ្នកនៅថ្ងៃនេះ ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក