Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 18:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ឆ្នាំ​ទី​បី ក្នុង​រាជ្យ​ហូស៊ា ជា​បុត្រ​អេឡា ស្តេច​អ៊ីស្រា‌អែល នោះ​ហេ‌សេ‌គា ជា​បុត្រ​អ័ហាស ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​ហូស៊ា ជា​កូន​របស់​លោក​អេឡា និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​ហេ‌សេគា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាស បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​ហូស៊ា ជា​បុត្រ​អេឡា ស្តេច​អ៊ីស្រាអែល នោះ​ហេសេគា ជា​បុត្រ​អ័ហាស ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ស្តេច​ហូស៊ា ជា​កូន​របស់​លោក​អេឡា និង​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​ហេ‌សេគា ជា​បុត្រ​របស់​ស្តេច​អហាស បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 18:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ហូស៊ា​ជា​កូន​អេឡា មាន​គម្រោង​ក្បត់​នឹង​ពេកា ជា​កូន​រេម៉ាលា ក៏​ធ្វើ​គុត​ទ្រង់ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រាជ្យ​យ៉ូថាម ជា​បុត្រ​អ័សារា។


កាល​អ័ហាស​ឡើង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ។ ទ្រង់​មិន​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ដាវីឌ ជា​បុព្វ‌បុរស​របស់​ទ្រង់​ទេ


អ័ហាស​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ​ជា‌មួយ​ពួក​បុព្វបុរស រួច​ហេ‌សេ‌គា​ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


នៅ​ឆ្នាំ​ទី​ដប់​ពីរ ក្នុង​រាជ្យ​ស្តេច​អ័ហាស ជា​ស្តេច​យូដា នោះ​ហូស៊ា ជា​កូន​អេឡា ក៏​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​ប្រាំបួន​ឆ្នាំ។


នៅ​ឆ្នាំ​ទី​បួន ក្នុង​រាជ្យ​ស្តេច​ហេ‌សេ‌គា ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំពីរ​នៃ​រាជ្យ​ហូស៊ា ជា​បុត្រ​អេឡា ស្តេច​អ៊ីស្រា‌អែល នោះ​សាលម៉ា‌នេស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ឡើង​មក​ឡោម‌ព័ទ្ធ​ច្បាំង​ក្រុង​សាម៉ារី។


យ៉ូថាម​មាន​បុត្រ ព្រះ‌នាម​ថា​អ័ហាស អ័ហាស​មាន​បុត្រ ព្រះ‌នាម​ថា​ហេ‌សេ‌គា ហេសេគា​មាន​បុត្រ ព្រះ‌នាម​ថា​ម៉ាណា‌សេ


ព្រះបាទ​អ័ហាស​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ទី​ក្រុ​ង​យេរូ‌សាឡិម តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រា‌អែល​ទេ រួច​ព្រះបាទ​ហេ‌សេ‌គា ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


ពេល​ព្រះ‌បាទ​ហេ‌សេ‌គា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃប្រាំ​ឆ្នាំ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ម្ភៃ​ប្រាំ​បួន​ព្រះវស្សា មាតា​ទ្រង់​ព្រះ‌នាម​ថា អ័ប៊ីយ៉ា ជា​បុត្រី​សាកា‌រី។


កាល​បាន​ថ្វាយ​តង្វាយ​ដុត​រួច​ជា​ស្រេច នោះ​ស្តេច និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ទាំង​ប៉ុន្មាន ក៏​ឱន​ខ្លួន​ក្រាប​ចុះ​ថ្វាយ​បង្គំ


ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​បាន​ថ្លែង​មក​មីកា​ជា​ពួក​ម៉ូរ៉ាស៊ីត នៅ​ក្នុង​រាជ្យ​នៃ​យ៉ូថាម អេហាស និង​ហេ‌សេ‌គា ជា​ស្តេច​យូដា ជា​សេចក្ដី​ដែល​លោក​បាន​ឃើញ​ពី​ដំណើរ​ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡិម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម