លេវីវិន័យ 26:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦40 ប៉ុន្តែ ប្រសិនបើគេលន់តួអំពើទុច្ចរិតរបស់គេ និងអំពើទុច្ចរិតរបស់បុព្វបុរសគេ គឺជាការរំលងដែលគេបានប្រព្រឹត្តនឹងយើង ដោយព្រោះការដែលគេបានដើរទាស់ទទឹងនឹងយើង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥40 ពេលពួកគេទទួលសារភាពកំហុសរបស់ខ្លួន និងកំហុសរបស់ដូនតាខ្លួន ហើយទទួលសារភាពថា គេមិនបានស្មោះត្រង់ចំពោះយើង ព្រមទាំងមានចិត្តមានះប្រឆាំងនឹងយើង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤40 នោះគេនឹងលន់តួសេចក្ដីទុច្ចរិតរបស់គេ ហើយសេចក្ដីទុច្ចរិតរបស់ពួកឰយុកោគេដែរ គឺជាការរំលងដែលគេបានប្រព្រឹត្តនឹងអញ ដោយព្រោះការដែលគេបានដើរទាស់ទទឹងនឹងអញផង សូមមើលជំពូកអាល់គីតាប40 ពេលពួកគេទទួលសារភាពកំហុសរបស់ខ្លួន និងកំហុសរបស់ដូនតាខ្លួន ហើយទទួលសារភាពថា គេមិនបានស្មោះត្រង់ចំពោះយើង ព្រមទាំងមានចិត្តមានះប្រឆាំងនឹងយើង សូមមើលជំពូក |
ប្រសិនបើគេវិលត្រឡប់មករកព្រះអង្គដោយអស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុករបស់ខ្មាំងសត្រូវ ដែលបាននាំគេទៅជាឈ្លើយនោះ ហើយក៏អធិស្ឋានដល់ទ្រង់ ទាំងបែរមកឯស្រុកនេះ ដែលព្រះអង្គបានប្រទានឲ្យបុព្វបុរសគេ គឺជាទីក្រុង ដែលព្រះអង្គបានរើសតាំង និងព្រះវិហារដែលទូលបង្គំបានស្អាងថ្វាយព្រះនាមរបស់ព្រះអង្គ