Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 3:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ឱ​ពួក​កូន​ដែល​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ យើង​នឹង​មើល​អស់​ទាំង​អំពើ​រា​ថយ​របស់​អ្នក ឲ្យ​បាន​ជា​ឡើង​វិញ»។ យើង​ខ្ញុំ​រាល់​គ្នា​មក​រក​ព្រះ‌អង្គ​ហើយ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ យើង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា លែង​មាន​ចិត្ត​សាវា​ទៀត។ “យើង​ខ្ញុំ​មក​រក​ព្រះអង្គ​ហើយ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឱ​ពួក​កូន​ដែល​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ អញ​នឹង​មើល​អស់​ទាំង​អំពើ​រា‌ថយ​របស់​ឯង ឲ្យ​បាន​ជា​ឡើង​មើល យើង​ខ្ញុំ​រាល់​គ្នា​មក​ឯ​ទ្រង់​ហើយ ដ្បិត​ទ្រង់​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

22 កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ យើង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា លែង​មាន​ចិត្ត​សាវា​ទៀត។ “យើង​ខ្ញុំ​មក​រក​ទ្រង់​ហើយ ដ្បិត​ទ្រង់​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង




យេរេមា 3:22
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​សូមដើរ​តាម​បង ហើយ​យើង​នឹង​រត់។ ស្ដេច​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ទ្រង់ យើង​នឹង​មាន​អំណរ ហើយ​រីក‌រាយ​ជា‌មួយ​ទ្រង់ យើង​នឹង​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ជា​ជាង​ស្រា​ទំពាំង‌បាយ‌ជូរ គេ​ស្រឡាញ់​ទ្រង់ នោះ​ត្រឹមត្រូវ​ណាស់។


ឱ​ស្ថាន​សួគ៌​អើយ ចូរ​ស្តាប់ ហើយ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា៖ យើង​បាន​ចិញ្ចឹម​បី‌បាច់​រក្សា​កូន តែ​រាល់​គ្នា​បាន​បះ‌បោរ​នឹង​យើង​វិញ។


ព្រះ‌អង្គ​បាន​បណ្តេញ​គេ ព្រះ​អង្គ​បាន​និរទេស​គេ ដោយ​ព្រះ‌ហឫ‌ទ័យ​សន្តោស គឺ​ព្រះ‌អង្គ​បាន​ផាត់​គេ​ចេញ ដោយ​ខ្យល់​គំហុក​របស់​ព្រះ‌អង្គ នៅ​ថ្ងៃ​ដែល​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក។


ឱ​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ត្រឡប់​មក​រក​ព្រះ‌អង្គ ដែល​អ្នក​រាល់​គ្នា​បាន​បះ‌បោរ​នឹង​ព្រះ‌អង្គ​ជា​ខ្លាំង​ទៅ​ហើយ


យើង​បាន​ខឹង ហើយ​បាន​វាយ​គេ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​នៃ​ចិត្ត​លោភ​របស់​គេ យើង​បាន​គេច​មុខ ហើយ​មាន​សេចក្ដី​ក្រោធ តែ​គេ​ចេះ​តែ​ថយ​ទៅ​តាម​អំពើ​ចិត្ត​ជា‌និច្ច។


ចូរ​ទៅ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​នេះ​ទៅ​ទិស​ខាង​ជើង ដោយ​ពាក្យ​ថា: ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​អ៊ីស្រា‌អែល ជា​ពួក​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ យើង​នឹង​មិន​បំភ័យ​អ្នក ដោយ​ទឹក​មុខ​យើង​ទេ ដ្បិត​យើង​មាន​សេចក្ដី​មេត្តា»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​ក្រោធ​ជា​ដរាប​ឡើយ»។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​មើល​អ្នក​ឲ្យ​ជា ហើយ​នឹង​ធ្វើ​ឲ្យ​របួស​អ្នក​បាន​សះ ពី​ព្រោះ​គេ​បាន​ហៅ​អ្នក​ជា​ពួក​បំបរ‌បង់ ដោយ​ពាក្យ​ថា នេះ​ជា​ក្រុង​ស៊ីយ៉ូន គ្មាន​អ្នក​ណា​រាប់​រក​សោះ។


ពិត​ប្រាកដ​ជា​យើង​បាន​ឮ​ពួក​អេប្រាអិម កំពុង​តែ​ត្អូញ‌ត្អែរ​ថា៖ ព្រះ‌អង្គ​បាន​វាយ​ផ្ចាល​ទូល‌បង្គំ គឺ​ទូល‌បង្គំ​ត្រូវ​វាយ​ពង្រាប​ដូច​ជា​កូន​គោ ដែល​មិន​ធ្លាប់​ទឹម សូម​ព្រះ‌អង្គ​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ នោះ​ទូល‌បង្គំ​នឹង​វិល​បែរ​មក​ហើយ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ។


មើល៍! យើង​នឹង​នាំ​សុខ​ភាព និង​ការ​ប្រោស​ឲ្យ​ជា​ដល់​ស្រុក​នោះ យើង​នឹង​ប្រោស​គេ ហើយ​បង្ហាញ​សេចក្ដីចម្រុង​ចម្រើន និង​សេចក្ដី​សុខ​សាន្ត​ជា​បរិបូរ​ឲ្យ​គេ​ឃើញ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​វិល​មក​វិញ ឱ​ពួក​អ៊ីស្រា‌អែល​អើយ បើ​អ្នក​មក​រក​យើង ហើយ​លះ‌បង់​អំពើ​គួរ​ស្អប់​ខ្ពើម ចេញ​ពី​មុខ​យើង នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បំបរ‌បង់​ទេ


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា គ្រប់​គ្នា​តាម​អំពើ​ប្រព្រឹត្ត​រៀង​ខ្លួន ចូរ​អ្នក​រាល់​គ្នា​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​អំពើ​រំលង​របស់​អ្នក នោះ​សេចក្ដី​ទុច្ចរិត​នឹង​មិន​បំផ្លាញ​អ្នក​ទេ។


ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ប្រាកដ​ជា​យើង​មិន​រីក‌រាយ​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺ​ចូល​ចិត្ត​ឲ្យ​គេ​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់ ចូរ​អ្នក​រាល់​គ្នា​បែរ​មក ចូរ​បែរ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ចុះ។ ដ្បិត​ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​ចង់​ស្លាប់?


ប៉ុន្ដែ យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​តាំង​ពី​ស្រុក​អេស៊ីព្ទ អ្នក​មិន​ស្គាល់​ព្រះ​ណា​ក្រៅ​ពី​យើង​ឡើយ ហើយ​ក្រៅ​ពី​យើង ក៏​គ្មាន​ព្រះ‌សង្គ្រោះ​ណា​ដែរ។


ឱ​អ៊ីស្រា‌អែល​អើយ ចូរ​វិល​មក​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​អ្នក​បាន​ជំពប់​ដួល ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក។


យើង​នឹង​ប្រោស​ចិត្ត​ដែល​ផិត​ក្បត់​របស់​គេ​ឲ្យ​ជា យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​កំហឹង​របស់​យើង បាន​បែរ​ចេញ​ពី​គេ​ហើយ។


យើង​នឹង​បាន​ដូច​ទឹក​សន្សើម​ដល់​អ៊ីស្រា‌អែល គេ​នឹង​ចេញ​ផ្កា​ដូច​ផ្កា​ច័ន្ធូ ហើយ​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ​ព្រៃ​ល្បាណូន។


ឱ​អេប្រាអិម​អើយ តើ​រូប​ព្រះ​ធៀប​ជាមួយ​យើង​ម្ដេច​បាន? យើង​នេះ​ហើយ​ដែល​ឆ្លើយ​តប ហើយ​ថែ​រក្សា​អ្នក ។ យើង​ប្រៀប​ដូច​ជា​ដើម​កកោះ​ខៀវ​ខ្ចី អ្នក​រក​បាន​ផល​របស់​អ្នក​ពី​យើង។


ក្រោយ​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​វិល​មក​វិញ ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ហើយ​ដាវីឌ ជា​ស្តេច​របស់​គេ។ នៅ​គ្រា​ចុង​ក្រោយ គេ​នឹង​ចូល​មក​រក​ព្រះ‌យេហូវ៉ា​ទាំង​ញាប់‌ញ័រ ហើយ​មក​ទទួល​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ។


ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង​ដោយ​អស់​ពី​ចិត្ត ទាំង​តម​អត់ ទាំង​យំ​សោក ហើយ​កាន់​ទុក្ខ


ហើយ​យើង​នឹង​នាំ​មួយ​ភាគ​បី​នោះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​សម្រង់​គេ​ដូច​ជា​សម្រង់​ប្រាក់ ព្រម​ទាំង​សាក​គេ​ដូច​ជា​សាក​មាស គេ​នឹង​អំពាវ‌នាវ​រក​ឈ្មោះ​យើង ហើយ​យើង​នឹង​ស្តាប់​គេ យើង​នឹង​ថា គេ​ជា​រាស្ត្ររបស់​យើង ឯ​គេ​នឹង​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ពួក​យើង"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម