ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់យើង ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង
យេរេមា 23:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចេះតែប្រាប់ដល់ពួកអ្នកដែលមើលងាយយើងថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នករាល់គ្នានឹងមានសន្តិសុខទេ ហើយក៏ប្រាប់ដល់ពួកអ្នកដែលប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តថា នឹងគ្មានសេចក្ដីអាក្រក់ណាកើតដល់អ្នករាល់គ្នាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេហ៊ានពោលទៅកាន់អស់អ្នកដែល ប្រមាថមាក់ងាយយើងថា “ព្រះអម្ចាស់មានព្រះបន្ទូលថា អ្នករាល់គ្នានឹងបានសុខសាន្តត្រាណ!” ហើយពោលទៅកាន់អស់អ្នកដែល មានចិត្តរឹងរូសថា “គ្មានគ្រោះកាចអ្វីកើតមានដល់អ្នកទេ!”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចេះតែប្រាប់ដល់ពួកអ្នកដែលមើលងាយអញថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯងរាល់គ្នានឹងមានសន្តិសុខទេ ហើយក៏ប្រាប់ដល់ពួកអ្នកដែលប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តថា នឹងគ្មានសេចក្ដីអាក្រក់ណាកើតដល់ឯងរាល់គ្នាឡើយ អាល់គីតាប ពួកគេហ៊ានពោលទៅកាន់អស់អ្នកដែល ប្រមាថមាក់ងាយយើងថា “អុលឡោះតាអាឡាមានបន្ទូលថា អ្នករាល់គ្នានឹងបានសុខសាន្តត្រាណ!” ហើយពោលទៅកាន់អស់អ្នកដែល មានចិត្តរឹងរូសថា “គ្មានគ្រោះកាចអ្វីកើតមានដល់អ្នកទេ!”»។ |
ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់យើង ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង
គេប្រាប់ដល់ពួកមើលឆុតថា "កុំឲ្យមើលឡើយ" ហើយដល់ពួកហារាថា កុំឲ្យថ្លែងទំនាយពីសេចក្ដីទៀងត្រង់ ឲ្យយើងស្តាប់ឲ្យសោះ គឺត្រូវនិយាយពីសេចក្ដីស្រួលបួលវិញ ត្រូវថ្លែងទំនាយជាសេចក្ដីភូតភរចុះ
ព្រះនៃខ្ញុំ ព្រះអង្គមានព្រះបន្ទូលថា គ្មានសេចក្ដីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ។
ឯជនជាតិអាក្រក់នេះដែលមិនព្រមស្តាប់តាមពាក្យយើង ជាពួកអ្នកដែលដើរតាមតែសេចក្ដីរឹងចចេស នៅក្នុងចិត្តរបស់ខ្លួនគេ និងទៅតាមព្រះដទៃ ដើម្បីគោរពបម្រើ ហើយថ្វាយបង្គំព្រះទាំងនោះ គេនឹងបានដូចជាសំពត់ក្រវាត់នេះ ដែលឥតមានប្រយោជន៍អ្វីទៀត
ប៉ុន្តែ គេឆ្លើយថា៖ ឥតប្រយោជន៍ទេ ដ្បិតយើងរាល់គ្នានឹងដើរតាមតែគំនិតរបស់យើងប៉ុណ្ណោះ យើងរាល់គ្នានឹងធ្វើតាមតែសេចក្ដីរឹងចចេសនៃចិត្តអាក្រក់របស់យើងរៀងខ្លួន។
ពេលនោះ គេបបួលគ្នាថា៖ មក! យើងរៀបផែនការទាស់នឹងយេរេមា ដ្បិតក្រឹត្យវិន័យនឹងមិនដែលសូន្យបាត់ពីពួកសង្ឃ ឬសេចក្ដីប្រឹក្សាពីពួកអ្នកប្រាជ្ញ ឬព្រះបន្ទូលពីពួកហោរាឡើយ។ មក! យើងនាំគ្នាវាយគាត់ដោយអណ្ដាត ហើយកុំយកចិត្តទុកដាក់ស្តាប់តាមពាក្យណារបស់គាត់ឡើយ។
នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡិមថាជាបល្ល័ង្កនៃព្រះយេហូវ៉ា ហើយអស់ទាំងសាសន៍នឹងមូលគ្នា មករកព្រះនាមនៃព្រះយេហូវ៉ា ក្នុងក្រុងយេរូសាឡិម គេនឹងមិនរឹងចចេស ធ្វើតាមចិត្តអាក្រក់របស់គេទៀតឡើយ។
ខ្ញុំបានទូលថា "ឱព្រះអម្ចាស់យេហូវ៉ាអើយ ពិតប្រាកដជាព្រះអង្គបានបព្ឆោតជនជាតិនេះ ព្រមទាំងក្រុងយេរូសាឡិមជាខ្លាំងហើយ ដោយព្រះបន្ទូលថា នឹងមានសេចក្ដីសុខដល់អ្នករាល់គ្នា តែមានដាវលូកមករកជីវិតគេវិញ"។
គេនិយាយមិនត្រឹមត្រូវអំពីព្រះយេហូវ៉ា ដោយពាក្យថា៖ ព្រះអង្គមិនធ្វើអ្វីនោះទេ ក៏គ្មានសេចក្ដីអាក្រក់ណាធ្លាក់មកលើយើងរាល់គ្នា យើងនឹងមិនត្រូវឃើញដាវ ឬគ្រាអំណត់ឡើយ។
គេបានមើលរបួសរបស់ប្រជារាស្ត្រយើង ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្ដីសុខឡើយ។
ប៉ុន្តែ គេមិនបានស្តាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង គឺគេបានដើរតាមតែគំនិតរបស់ខ្លួនគេ និងសេចក្ដីរឹងចចេសក្នុងចិត្តអាក្រក់របស់គេវិញ គេបានរាថយក្រោយ ឥតជឿនទៅខាងមុខទេ។
គេបានមើលរបួសនៃកូនស្រីរបស់ប្រជារាស្ត្រយើង ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថា សុខៗប៉ុណ្ណោះក្នុងកាលដែលឥតមានសេចក្ដីសុខសោះ។
គឺគេបានដើរតាមតែចិត្តរឹងរបស់គេវិញ ព្រមទាំងតាមព្រះបាលទាំងប៉ុន្មាន ដែលបុព្វបុរសគេបានបង្រៀនដល់គេ។
ពួកហោរារបស់នាង បានឃើញការជាក់ស្តែងក្លែងក្លាយ ហើយផ្តេសផ្តាស គេមិនបានបើកឲ្យឃើញអំពើទុច្ចរិតរបស់នាង ប្រយោជន៍នឹងនាំពួកនាង ដែលនៅជាឈ្លើយឲ្យបានមកវិញទេ គឺគេបានឃើញតែសេចក្ដីកំភូត និងសេចក្ដីដែលបណ្ដាលឲ្យត្រូវនិរទេសវិញប៉ុណ្ណោះ។
តាមពិត ដោយព្រោះតែគេបានលួងបញ្ឆោតប្រជារាស្ត្ររបស់យើង ដោយពោលថា "មានសន្តិភាពហើយ" តែគ្មានសន្តិភាពសោះ ហើយដោយព្រោះ ពេលប្រជារាស្ត្ររបស់យើងសង់កំផែង ហោរាទាំងនេះនាំគ្នាបូកបាយអពីលើ
អ្នករាល់គ្នាបានបន្ទាបបន្ថោកយើង នៅកណ្ដាលប្រជារាស្ត្រយើង ឲ្យតែបានស្រូវឱកមួយកំប៉ុងពីរ និងចំណិតនំបុ័ងតិចតួចប៉ុណ្ណោះ ដើម្បីនឹងសម្លាប់ព្រលឹងមនុស្សដែលមិនគួរស្លាប់ទេ ហើយនឹងរក្សាព្រលឹងឲ្យរស់នៅ ដែលមិនគួររស់នៅ ដោយអ្នកកុហកដល់ប្រជារាស្ត្រយើង ដែលស្តាប់តាមសេចក្ដីកុហកនោះ។
ដោយព្រោះអ្នករាល់គ្នាបានបញ្ឈឺចិត្តពួកសុចរិត ដោយភូតកុហក ជាពួកអ្នកដែលយើងមិនបានឲ្យព្រួយចិត្តសោះ ហើយអ្នកបានចម្រើនកម្លាំងដៃនៃមនុស្សអាក្រក់ ដើម្បីមិនឲ្យគេលះចោលផ្លូវអាក្រក់របស់ខ្លួន ឲ្យបានសង្គ្រោះរួចជីវិតវិញឡើយ។
អស់អ្នកមានបាបក្នុងប្រជារាស្ត្ររបស់យើង ដែលពោលថា ការអាក្រក់នឹងតាមយើងមិនទាន់ ឬប្រទះនឹងយើងឡើយ គេនឹងត្រូវស្លាប់ដោយដាវ»។
បើមានមនុស្សណាដែលប្រព្រឹត្តដោយភូតភរ មកកុហកថា "ខ្ញុំនឹងថ្លែងទំនាយប្រាប់អ្នក បើមានស្រាទំពាំងបាយជូរ និងពីគ្រឿងស្រវឹង" គឺអ្នកនោះឯងដែលធ្វើជាហោរាដល់ជនជាតិនេះ។
ពួកកំពូលលើគេតែងតែជំនុំជម្រះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកម្រៃ ហើយពួកហោរាក៏ថ្លែងទំនាយឲ្យបានប្រាក់ ប៉ុន្តែ គេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា "ព្រះយេហូវ៉ាគង់នៅកណ្ដាលយើងរាល់គ្នាទេតើ និងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ"។
ព្រះយេហូវ៉ាមានព្រះបន្ទូលពីពួកហោរា ដែលនាំឲ្យជនជាតិវង្វេង ជាពួកអ្នកដែលថ្លែងទំនាយថាមានសេចក្ដីសុខ ក្នុងកាលដែលមានអ្វីទំពារស៊ី តែគេនឹងធ្វើសង្គ្រាមទាស់នឹងអ្នកណា ដែលមិនដាក់អ្វីក្នុងមាត់គេ។
នៅគ្រានោះ យើងនឹងឆែកឆេរ ក្រុងយេរូសាឡិមដោយពន្លឺចង្កៀង យើងនឹងធ្វើទោសដល់ពួកអ្នក ដែលសម្ងំរស់ដោយឥតខ្វល់ ជាអស់អ្នកដែលគិតក្នុងចិត្តថា "ព្រះយេហូវ៉ានឹងមិនធ្វើអ្វីឡើយ ទោះល្អ ឬអាក្រក់ក្ដី"។
ដ្បិតថេរ៉ាភីម ទាំងប៉ុន្មាន បានពោលជាសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូថ្លែងទំនាយបានឃើញសេចក្ដីភូតភរ ឯសប្តិក៏សម្ដែងជាសេចក្ដីកំភូត ក៏កម្សាន្តចិត្តដោយសេចក្ដីឥតប្រយោជន៍ដែរ ហេតុនោះបានជាគេដើរតាមផ្លូវ របស់ខ្លួនដូចជាហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានគង្វាល។
«កូនរមែងគោរពដល់ឪពុក ហើយបាវបម្រើក៏កោតខ្លាចចៅហ្វាយ ដូច្នេះ បើយើងជាឪពុក តើសេចក្ដីគោរពដល់យើងនៅឯណា? ហើយបើយើងជាចៅហ្វាយ តើសេចក្ដីគោរពដល់យើងនៅឯណា? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសម្រាប់អ្នករាល់គ្នា។ ឱពួកសង្ឃដែលមើលងាយឈ្មោះយើង តែអ្នកថា "តើយើងរាល់គ្នាបានមើលងាយព្រះនាមព្រះអង្គដូចម្ដេចខ្លះ?"
គឺអ្នករាល់គ្នានឹងបរិភោគពេញមួយខែ រហូតទាល់តែសាច់នោះចេញតាមរន្ធច្រមុះ ហើយរហូតដល់អ្នករាល់គ្នាធុញទ្រាន់ផង ព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ា ដែលគង់ក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាបានយំនៅចំពោះព្រះអង្គថា "ហេតុអ្វីបានជាពួកយើងចេញពីស្រុកអេស៊ីព្ទដូច្នេះ?"»។
អ្នកណាដែលស្តាប់អ្នករាល់គ្នា អ្នកនោះស្តាប់ខ្ញុំ តែអ្នកណាដែលមើលងាយអ្នករាល់គ្នា អ្នកនោះក៏មើលងាយខ្ញុំដែរ ហើយអ្នកណាដែលមើលងាយខ្ញុំ អ្នកនោះមើលងាយដល់ព្រះ ដែលចាត់ខ្ញុំឲ្យមក។
ចូរប្រយ័ត្នក្រែងនៅក្នុងចំណោមអ្នករាល់គ្នានៅថ្ងៃនេះ មានបុរស ឬស្រ្ដីណា ឬពូជអំបូរណា ឬកុលសម្ព័ន្ធណា ដែលមានចិត្តបែរចេញពីព្រះយេហូវ៉ាជាព្រះរបស់យើង ទៅគោរពបម្រើព្រះរបស់សាសន៍ទាំងនោះ។ ចូរប្រយ័ត្នក្រែងនៅក្នុងចំណោមអ្នករាល់គ្នា មានឫសណាដែលបង្កើតជាតិពុល និងផ្លែល្វីងជូរចត់
ជាអ្នកដែលកាលណាខ្លួនឮពាក្យសម្បថនេះ រួចឲ្យពរដល់ខ្លួននៅក្នុងចិត្តថា "ខ្ញុំនឹងមានសេចក្ដីសុខ ទោះបើខ្ញុំដើរតាមចិត្តរឹងចចេសរបស់ខ្ញុំក៏ដោយ"។ យ៉ាងនេះនឹងនាំឲ្យអន្តរាយដូចគ្នា ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។
ដូច្នេះ អ្នកណាដែលបដិសេធសេចក្តីនេះ អ្នកនោះមិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះ ដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ មកអ្នករាល់គ្នានោះវិញ។
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា "យើងបានសន្យាដល់គ្រួសាររបស់អ្នក និងពូជពង្សបុព្វបុរសរបស់អ្នក ថាឲ្យដើរនៅមុខយើងជារៀងរហូត" តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងនេះវិញថា "យើងបានបោះបង់គំនិតនោះចោលឆ្ងាយពីយើងទៅហើយ ព្រោះអស់អ្នកណាដែលលើកតម្កើងយើង នោះយើងនឹងតម្កើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់យើង នោះយើងក៏មិនរាប់អានដល់គេដែរ។