Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 9:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អស់​អ្នក​មាន​បាប​ក្នុង​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ពោល​ថា ការ​អាក្រក់​នឹង​តាម​យើង​មិន​ទាន់ ឬ​ប្រទះ​នឹង​យើង​ឡើយ គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 មនុស្ស​បាប​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា អ្នក​ទាំង​នោះ​ពោល​ថា: “ព្រះអង្គ​មិន​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ចូល​មក​ជិត ឬ​កើត​មាន​ដល់​ពួក​យើង​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អស់​អ្នក​មាន​បាប​ក្នុង​រាស្ត្រ​អញ ដែល​ពោល​ថា ការ​អាក្រក់​នឹង​តាម​យើង​មិន​ទាន់ ឬ​ប្រទះ​នឹង​យើង​ឡើយ គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 មនុស្ស​បាប​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា អ្នក​ទាំង​នោះ​ពោល​ថា: “ទ្រង់​មិន​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ចូល​មក​ជិត ឬ​កើត​មាន​ដល់​ពួក​យើង​ឡើយ”។

សូមមើលជំពូក ចម្លង




អេម៉ុស 9:10
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​គិត​ក្នុង​ចិត្ត​ថា «ព្រះ​ភ្លេច​ហើយ ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ ព្រះ‌អង្គ​ទត​មិន​ឃើញ​ឡើយ»។


ចិត្ត​របស់​ពួក​មនុស្ស​ជាតិ​បាន​ផ្តាច់​ទៅ ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​អាក្រក់​ជា‌និច្ច ដោយ​សារ​តែ​ការ​ធ្វើ​ទោស ចំពោះ​អំពើ​អាក្រក់ មិន​បាន​សម្រេច​ជា​យ៉ាង​ឆាប់។


ពួក​មនុស្ស​មាន​បាប​នៅ​ក្រុង​ស៊ីយ៉ូន គេ​ភ័យ​ខ្លាច សេចក្ដី​ញាប់‌ញ័រ​បាន​ចាប់​ពួក​មនុស្ស​គគ្រក់​ហើយ តើ​មាន​អ្នក​ណា​ក្នុង​ពួក​យើង​អាច​នឹង​នៅ​ចំពោះ ភ្លើង​ឆេះ​បន្សុស​នេះ​បាន? តើ​មាន​អ្នក​ណា​អាច​នឹង​នៅ​ចំពោះ​ភ្លើង​ឆេះ នៅ​អស់​កល្ប​ជា‌និច្ច​បាន?


ជា​ពួក​អ្នក​ដែល​ថា ចូរ​ឲ្យ​ព្រះ‌អង្គ​ប្រញាប់​ឡើង ឲ្យ​ព្រះ‌អង្គ​បង្ហើយ​ការ​ឲ្យ​ឆាប់​ចុះ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​នឹង​ភ្នែក ចូរ​ឲ្យ​គំនិត​របស់​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល​ចូល​មក​ជិត ហើយ​មក​ដល់​ចុះ ឲ្យ​យើង​បាន​ស្គាល់​ផង។


គេ​ថា អញ្ជើញ​មក យើង​នឹង​រក​ស្រា​ទំពាំង‌បាយ‌ជូរ យើង​នឹង​ផឹក​គ្រឿង​ស្រវឹង​ទាល់​តែ​ឆ្អែត ហើយ​ថ្ងៃ​ស្អែក​នឹង​ដូច​ជា​ថ្ងៃ​នេះ​ដែរ ព្រោះ​នៅ​មាន​បរិបូរ។


ពេល​នោះ គេ​បបួល​គ្នា​ថា៖ មក! យើង​រៀប​ផែន​ការ​ទាស់​នឹង​យេរេមា ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​មិន​ដែល​សូន្យ​បាត់​ពី​ពួក​សង្ឃ ឬ​សេចក្ដី​ប្រឹក្សា​ពី​ពួក​អ្នក​ប្រាជ្ញ ឬ​ព្រះ‌បន្ទូល​ពី​ពួក​ហោរា​ឡើយ។ មក! យើង​នាំ​គ្នា​វាយ​គាត់​ដោយ​អណ្ដាត ហើយ​កុំ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​តាម​ពាក្យ​ណា​របស់​គាត់​ឡើយ។


គេ​ចេះ​តែ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មើល‌ងាយ​យើង​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ទេ ហើយ​ក៏​ប្រាប់​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង​ចចេស​នៅ​ក្នុង​ចិត្ត​ថា នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ដល់​អ្នក​រាល់​គ្នា​ឡើយ។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍! យើង​នឹង​ធ្វើ​ទោស​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេលេម ព្រម​ទាំង​ពូជ‌ពង្ស​របស់​គេ​ដែរ។ គ្មាន​អ្នក​ណា​ម្នាក់​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ជន​នេះ​ឡើយ ក៏​មិន​ឃើញ​ការ​ល្អ​ដែល​យើង​នឹង​ប្រោស​ដល់​ប្រជា‌រាស្ត្រ​របស់​យើង​ដែរ ព្រោះ​គេ​បាន​ប្រកាស​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


យើង​នឹង​ញែក​ពួក​រឹង​ចចេស​ពី​អ្នក​ចេញ ព្រម​ទាំង​ពួក​អ្នក​ដែល​តែង‌តែ​ប្រព្រឹត្ត​រំលង ទាស់​នឹង​យើង​ផង យើង​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​ដែល​គេ​ស្នាក់​នៅ​នោះ តែ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


វេទនា​ដល់​អស់​អ្នក​ដែល​រស់​ដោយ​ឥត​កង្វល់​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ដល់​អស់​អ្នក​ដែល​រស់ យ៉ាង​សុខ‌សាន្ត​នៅ​លើ​ភ្នំ​សាម៉ារី ជា​ពួក​អ្នក​ប្រ​មុខ​នៃ​ជាតិ​សាសន៍​ដ៏​សំខាន់​ជាង​គេ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ ដែល​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទៅ​ពឹង​ផ្អែក!


ឱ​អ្នក​រាល់​គ្នា​ដែល​ច្រាន​ថ្ងៃ​អាក្រក់​ឲ្យ​ចេញ​ឆ្ងាយ ហើយ​នាំ​រាជ្យ​ដ៏​ឃោរ​ឃៅ​ឲ្យ​ចូល​មក​ជិត​អើយ!


មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា ទត​មើល​នគរ​ដែល​មាន​បាប​នេះ ហើយ​យើង​នឹង​បំផ្លាញ​ឲ្យ​សូន្យ​បាត់​ពី​ផែនដី ប៉ុន្ដែ យើង​នឹង​មិន​បំផ្លាញ​ពូជ‌ពង្ស​យ៉ាកុប អស់​ទាំង​ស្រុង​ទេ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា។


ពួក​កំពូល​លើ​គេ​តែង‌តែ​ជំនុំ‌ជម្រះ​ឲ្យ​បាន​រង្វាន់ ពួក​សង្ឃ​របស់​គេ​បង្រៀន​ឲ្យ​បាន​កម្រៃ ហើយ​ពួក​ហោរា​ក៏​ថ្លែងទំនាយ​ឲ្យ​បាន​ប្រាក់ ប៉ុន្តែ គេ​ពឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា "ព្រះ‌យេហូវ៉ា​គង់​នៅ​កណ្ដាល​យើង​រាល់​គ្នា​ទេ​តើ និង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង​ដល់​យើង​ឡើយ"។


ប៉ុន្តែ ពាក្យ និង​បញ្ញត្តិ​ច្បាប់​ដែលយើង​បាន​បង្គាប់​ដល់​ពួក​ហោរា ជា​អ្នក​បម្រើ​យើង តើ​គេ​មិន​បានវិល​មកធ្វើ​តាម​បុព្វ‌បុរស​ឯង​រាល់​គ្នា​ទេ​ឬ? ដូច្នេះ គេ​បែរ​ជា​ពោល​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​គិត​ធ្វើ​ដល់​យើង តាម​ផ្លូវ​ប្រព្រឹត្ត និង​តាម​ការ​ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​ជា​យ៉ាង​ណា នោះ​ព្រះ‌អង្គ​ក៏​បាន​ធ្វើ​ដល់​យើង​យ៉ាង​នោះ​ឯង»។


ឥឡូវ​នេះ យើង​រាប់​មនុស្ស​ឆ្មើង‌ឆ្មៃ ទុក​ជា​សប្បាយ​ហើយ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង គេ​ល្បង‌ល​ព្រះ ហើយ​ក៏​រួច​ខ្លួន»។


ដ្បិត​ថ្ងៃ​នោះ​កំពុង​តែ​មក​ដល់ ថ្ងៃ​នោះ​ឆេះ​ធ្លោ ដូច​ជា​គុក​ភ្លើង នោះ​អស់​ពួក​អ្នក​ឆ្មើង‌ឆ្មៃ និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង ហើយ​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ នឹង​ឆេះ​បន្សុស​គេ​ទាំង​អស់ ឥត​ទុក​ឲ្យ​គេ​មាន​ឫស ឬ​មែក​នៅ​សល់​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម