Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 29:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ចូរ​ប្រយ័ត្ន​ក្រែង​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នានៅ​ថ្ងៃ​នេះ មាន​បុរស ឬ​ស្រ្ដី​ណា ឬ​ពូជ​អំបូរ​ណា ឬ​កុល‌សម្ព័ន្ធ​ណា ដែល​មាន​ចិត្ត​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង ទៅ​គោរព​បម្រើ​ព្រះ​របស់​សាសន៍​ទាំង​នោះ។ ចូរ​ប្រយ័ត្ន​ក្រែង​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ឫស​ណា​ដែល​បង្កើត​ជាតិ​ពុល និង​ផ្លែ​ល្វីង​ជូរ​ចត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ក្រោយ​ពី​បាន​ឮ​ពាក្យ​សច្ចា​ដ៏​ឱឡា‌រិក​នេះ​ហើយ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ចិត្ត​អំនួត​ពោល​ថា “ទោះ​បី​ខ្ញុំ​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្ញុំ​ក្ដី ខ្ញុំ​នៅ​តែ​មាន​សេចក្ដី​សុខ​ជានិច្ច”។ គំនិត​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​អន្តរាយ​ទាំង​អស់​គ្នា ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​កាល​ណា​អ្នក​នោះ​ឮ​ពាក្យ​នៃ​សេចក្ដី​បណ្តាសា​នេះ នោះ​គេ​នឹង​ឲ្យ​ពរ​ដល់​ខ្លួន​នៅ​ក្នុង​ចិត្ត​ថា អញ​នឹង​មាន​សេចក្ដី​សុខ​ទេ ទោះ​បើ​អញ​ដើរ​តាម​តែ​សេចក្ដី​រឹង‌ចចេស​ក្នុង​ចិត្ត​អញ ដើម្បី​នឹង​បន្ថែម​សេចក្ដី​ស្រវឹង ទៅ​លើ​សេចក្ដី​សំរេក​ក៏​ដោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ក្រោយ​ពី​បាន​ឮ​ពាក្យ​សច្ចា​ដ៏​ឱឡារឹក​នេះ​ហើយ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ចិត្ត​អំនួត​ពោល​ថា “ទោះ​បី​ខ្ញុំ​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្ញុំ​ក្តី ខ្ញុំ​នៅ​តែ​មាន​សេចក្តី​សុខ​ជា​និច្ច”។ គំនិត​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​អន្តរាយ​ទាំង​អស់​គ្នា ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 29:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​មើល‌ងាយ​ព្រះ ហើយ​គិត​ក្នុង​ចិត្ត​ថា «ព្រះ‌អង្គ​មិន​រក​រឿង​អញ​ទេ» ដូច្នេះ?


គេ​ឲ្យ​ថ្នាំ​ពុល​មក​ទូល‌បង្គំ​ជា​អាហារ ហើយ​កាល​ទូល‌បង្គំ​ស្រេក គេ​យក​ទឹក​ខ្មេះ​ឲ្យ​ទូល‌បង្គំ​ផឹក


ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​ហោរា​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​ចិញ្ចឹម​គេ​ដោយ​ស្លែង ហើយ​ឲ្យ​គេ​ផឹក​ទឹក​ពុល ដ្បិត​មាន​សេចក្ដី​ល្មើស​ចំពោះ​ព្រះ បាន​ចេញ​ពី​ពួក​ហោរា​នៅ​ក្រុង​យេរូ‌សាឡិម ទៅ​ពេញ​ក្នុង​ស្រុក​ហើយ។


គេ​ចេះ​តែ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មើល‌ងាយ​យើង​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ទេ ហើយ​ក៏​ប្រាប់​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង​ចចេស​នៅ​ក្នុង​ចិត្ត​ថា នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ដល់​អ្នក​រាល់​គ្នា​ឡើយ។


ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​អង្គុយ​តែ​ស្ងៀម​ដូច្នេះ? ចូរ​មូល​មក យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង ទាំង​ប៉ុន្មាន​ដែល​មាន​កំផែង ហើយ​ភាំង​នៅ​ទី​នោះ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ភាំង​ហើយ ក៏​បាន​ឲ្យ​យើង​ផឹក​ទឹក​ពុល​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​នឹង​ចិញ្ចឹម​ជន​ជាតិ​នេះ​ដោយ​ស្លែង ហើយ​នឹង​ឲ្យ​ទឹក​ពុល​ទៅ​គេ​ផឹក។


គេ​ពោល​ចេញ​តែ​ពាក្យឥត​បាន​ការ គេ​ស្បថ​កុហក​ក្នុង​ការ​តាំង​សញ្ញា​នឹង​គ្នា ហេតុ​នេះ​ហើយ​ការ​វិនិច្ឆ័យ​ក៏​ដុះ​ពន្លក​ឡើង ដូច​តិណ​ជាតិ​មាន​ជាតិ​ពុល ដុះ​តាម​គន្លង​ដែល​គេ​ភ្ជួរ​ក្នុង​ចម្ការ។


តើ​សេះ​បោល​នៅ​លើ​ផ្ទាំង​ថ្ម​ឬ? តើ​គេ​យក​គោ​ទៅ​ភ្ជួរ​សមុទ្រ​ឬ? តែ​អ្នក​រាល់​គ្នា​បាន​បង្វែរ​យុត្តិ‌ធម៌​ឲ្យ​ទៅ​ជា​ជាតិ​ពុល ហើយ​បង្វែរ​ផល​នៃ​សេចក្ដី​សុចរិត ឲ្យ​ទៅ​ជា​ស្លែង។


ដ្បិត​ខ្ញុំ​ឃើញ​ថា អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ជូរ​ល្វីង ហើយ​ក៏​ជាប់​ក្នុង​ចំណង​នៃ​អំពើ​ទុច្ចរិត​ដែរ»។


ជា​អ្នក​ដែល​កាល​ណា​ខ្លួន​ឮ​ពាក្យ​សម្បថ​នេះ រួច​ឲ្យ​ពរ​ដល់​ខ្លួន​នៅ​ក្នុង​ចិត្ត​ថា "ខ្ញុំ​នឹង​មាន​សេចក្ដី​សុខ ទោះ​បើ​ខ្ញុំ​ដើរ​តាម​ចិត្ត​រឹង‌ចចេស​របស់​ខ្ញុំ​ក៏​ដោយ"។ យ៉ាង​នេះ​នឹង​នាំ​ឲ្យ​អន្តរាយ​ដូច​គ្នា ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។


ដើម​ទំពាំង​បាយ​ជូរ​របស់​គេ ចេញ​ពី​ដើម​ទំពាំង​បាយ​ជូរ​របស់​ក្រុង​សូដុម និង​ពី​ចម្ការ​របស់​ក្រុង​កូម៉ូរ៉ា ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​គេ​ជា​ផ្លែ​មាន​ជាតិ​ពុល ចង្កោម​របស់​គេ​ក៏​ជូរ​ចត់​ដែរ


ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ខ្វះ​ព្រះ‌គុណ​របស់​ព្រះ ហើយ​មាន​ឫស​ល្វីង​ជូរ​ចត់​ណា​ពន្លក​ឡើង ដែល​បណ្ដាល​ឲ្យ​កើត​រឿង​រ៉ាវ ហើយ​ដោយ​សារ​ការ​នោះ មនុស្ស​ជា​ច្រើន​ក៏​ត្រឡប់​ជា​ស្មោក​គ្រោក។


ដូច្នេះ បង‌ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​មាន​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ចិត្ត​អាក្រក់​បែរ​ចេញ​ពី​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម