Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 2:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា "យើង​បាន​សន្យា​ដល់​គ្រួសារ​របស់​អ្នក និង​ពូជ​ពង្ស​បុព្វ‌បុរស​របស់​អ្នក ថា​ឲ្យ​ដើរ​នៅ​មុខ​យើង​ជា​រៀង​រហូត" តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ​វិញ​ថា "យើង​បាន​បោះ​បង់​គំនិត​នោះ​ចោល​ឆ្ងាយ​ពី​យើង​ទៅ​ហើយ ព្រោះ​អស់​អ្នក​ណា​ដែល​លើក​តម្កើង​យើង នោះ​យើង​នឹង​តម្កើង​អ្នក​នោះ​ឡើង​ដែរ ហើយ​អ្នក​ណា​ដែល​មើល​ងាយ​ដល់​យើង នោះ​យើង​ក៏​មិន​រាប់​អាន​ដល់​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ហេតុ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជ‌ពង្ស​នៃ​បុព្វបុរស​របស់​អ្នក គឺ​ពូជ‌ពង្ស​របស់​អ្នក នឹង​បម្រើ​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡា‌រិក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្ដល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើល‌ងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា អញ​បាន​សន្យា​ឲ្យ​ពួក​គ្រួ​ឯង នឹង​វង្ស​ព្ធយុ‌កោ​ឯង បាន​ដើរ​នៅ​មុខ​អញ​ជា​ដរាប​ទៅ តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​យ៉ាង​នេះ​វិញ​ថា សូម​ឲ្យ​គំនិត​នោះ​បាន​ឆ្ងាយ​ចេញ​ពី​អញ​ទៅ ដ្បិត​អស់​អ្នក​ណា​ដែល​លើក​ដំកើង​អញ នោះ​អញ​នឹង​ដំកើង​អ្នក​នោះ​ឡើង​ដែរ ហើយ​អ្នក​ណា​ដែល​មើល‌ងាយ​ដល់​អញ នោះ​អញ​ក៏​មិន​រាប់​អាន​ដល់​គេ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ហេតុ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជ‌ពង្ស​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ពូជ‌ពង្ស​របស់​អ្នក នឹង​បម្រើ​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡា‌រឹក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្តល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើល​ងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ!

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 2:30
39 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​ដូច្នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​សាឡូម៉ូន​ថា៖ «ដោយ​ព្រោះ​ឯង​បាន​ធ្វើ​យ៉ាង​នេះ ហើយ​មិន​បាន​រក្សា​សេចក្ដី​សញ្ញា​របស់​យើង និង​បញ្ញត្តិ​ដែល​យើង​បាន​បង្គាប់​ដល់​ឯង នោះ​យើង​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ឯង​វិញ ហើយ​ឲ្យ​ទៅ​អ្នក​បម្រើ​របស់​ឯង​វិញ។


ដូច្នេះ ព្រះបាទ​សាឡូម៉ូន​បាន​បណ្តេញ​អ័បៀ‌ថើរ ចេញ​ពី​ដំណែង​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា​ទៅ ដើម្បី​ឲ្យ​បាន​សម្រេច​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​វង្សា​អេលី​នៅ​ត្រង់​ស៊ីឡូរ។


តើ​ដាវីឌ​ទូល‌បង្គំ​នឹង​ទូល​ដល់​ព្រះ‌អង្គ​យ៉ាង​ដូច​ម្តេច​ទៀត ពី​កិត្តិ‌យស​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល‌បង្គំ? ដ្បិត​ព្រះ‌អង្គ​ស្គាល់​ទូល‌បង្គំ​ហើយ។


ហើយ​លោក​ចេញ​ទៅ​ទទួល​អេសា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​អេសា ព្រម​ទាំង​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ទាំង​អស់​គ្នា​អើយ សូម​ស្តាប់​ចុះ កំពុង​ដែល​អ្នក​រាល់​គ្នា​នៅ​ជា‌មួយ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះ‌អង្គ នោះ​នឹង​រក​ឃើញ​ពិត តែ​បើ​អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​ក៏​នឹង​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។


សង្ឃ​ទាំង​នោះ​បាន​ឃាត់​ព្រះបាទ​អូសៀស ដោយ​ពាក្យ​ថា៖ «ឱ​ព្រះ‌ករុណា​អូសៀស​អើយ ការ​ដុត​កំញាន​ថ្វាយ​ព្រះ‌យេហូវ៉ា មិន​មែន​ជា​តួនាទី​របស់​ទ្រង់​ទេ គឺ​ជា​ការ‌ងារ​របស់​ពួក​កូន​ចៅ​សង្ឃ​អើរ៉ុន ដែល​បាន​ញែក​ជា​បរិសុទ្ធ សម្រាប់​ដុត​កំញាន ចូរ​ចេញ​ពី​ទី​បរិសុទ្ធ​នេះ​ទៅ ព្រោះ​ទ្រង់​បាន​រំលង​ច្បាប់​ហើយ ការ​នេះ​ក៏​មិន​បាន​រាប់​ជា​កិត្តិ‌នាម​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ដែរ»។


៙ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​សងខ្ញុំ តាម​អំពើ​បរិសុទ្ធ​ដែល​ដៃខ្ញុំ​ធ្វើ។


ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​បរិសុទ្ធ ហើយ​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច​វេរ ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​ទាស់​ប្រឆាំង។


អ្នកណា​ដែល​ថ្វាយពាក្យ​អរ​ព្រះ‌គុណ ទុក​ជា​យញ្ញបូជា អ្នក​នោះ​លើក​តម្កើងយើង ហើយ​យើង​នឹងបង្ហាញការ​សង្គ្រោះ​របស់​ព្រះ ដល់​អ្នក​ណា​ដែល​រៀប​ផ្លូវ​របស់​ខ្លួន​ឲ្យ​ត្រង់»។


គេ​ប្រៀប​ដូច​យល់‌សប្តិ​ក្រោយ​ពេល​ភ្ញាក់​ឡើង ឱ​ព្រះ‌អម្ចាស់​អើយ កាល​ព្រះ‌អង្គ​តើន​ឡើង ព្រះ‌អង្គ​មិន​ចង់​ឃើញ​រូប​គេ​ឡើយ។


៙ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា «ដោយ​ព្រោះ​គេ​បាន​យកយើង​ជា​ទី​ស្រឡាញ់ យើង​នឹង​រំដោះ​គេ យើង​នឹង​ការ​ពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ឈ្មោះ​យើង។


កាល​គេ​អំពាវ‌នាវ​រក​យើង យើង​នឹង​ឆ្លើយ​តបដល់​គេ យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។


អើរ៉ុន និង​កូន​ប្រុសៗ​របស់​គាត់ ត្រូវ​ស្លៀក​ខោ​នោះ នៅ​ពេល​ដែល​ពួក‌គេ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​នៅ​ពេល​ចូល​ទៅ​កាន់​អាស‌នា ដើម្បីបំពេញ​មុខ​ងារ​ក្នុង​ទី​បរិសុទ្ធ។ ដូច្នេះ ពួក‌គេ​នឹង​គ្មាន​ទោស ហើយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​ច្បាប់​សម្រាប់​អើរ៉ុន និង​ពូជ​ពង្ស​របស់គាត់​រហូត​ត​ទៅ។


ត្រូវ​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ឲ្យ​ពួក‌គេ រួច​ពាក់​ឈ្នួត​ឲ្យ​ពួក‌គេ​ផង នោះ​ការ‌ងារ​ជា​សង្ឃ​នឹង​បាន​ជា​របស់​ពួកគេ ជា​ច្បាប់​នៅ​អស់​កល្ប​ជា‌និច្ច។ គឺ​យ៉ាង​នោះ​ឯង​អ្នក​ត្រូវ​តែង​តាំង​អើរ៉ុន និង​ពួក​កូន​របស់​គាត់​ឡើង។


មនុស្ស​នឹង​បាន​គេ​សរ‌សើរ​តាម​ប្រាជ្ញា​របស់​ខ្លួន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​គេ​នឹង​ស្អប់​វិញ។


ចូរ​តម្កើង​ប្រាជ្ញា​ឲ្យ​ខ្ពស់​ឡើង​នោះ និង​ឲ្យ​ឯង​ខ្ពស់​ឡើង​ដែរ ក៏​នឹង​នាំ​ឲ្យ​ឯង​បាន​កិត្តិ‌សព្ទ ដោយ​ឯង​ឱប​ក្រសោប​ជាប់។


យើង​ស្រឡាញ់​ដល់​អស់​អ្នក ដែល​ស្រឡាញ់​យើង ហើយ​អស់​ពួក​អ្នក​ដែល​ស្វែង​រក​អស់​ពី​ចិត្ត នោះ​នឹង​បាន​ជួប


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​សាសន៍​នេះ​ចូល​មក​ជិត​យើង ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​យើង ដោយ​សម្ដី និង​បបូរ​មាត់​របស់​គេ តែ​បាន​ដក​ចិត្ត​ចេញ​ទៅ​ឆ្ងាយ​ពី​យើង ហើយ​ការ​ដែល​គេ​កោត​ខ្លាច​ដល់​យើង គ្រាន់​តែ​ជា​បង្គាប់​របស់​មនុស្ស ដែល​បង្រៀន​គេ​ប៉ុណ្ណោះ


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍! យើង​នឹង​ធ្វើ​ទោស​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេលេម ព្រម​ទាំង​ពូជ‌ពង្ស​របស់​គេ​ដែរ។ គ្មាន​អ្នក​ណា​ម្នាក់​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ជន​នេះ​ឡើយ ក៏​មិន​ឃើញ​ការ​ល្អ​ដែល​យើង​នឹង​ប្រោស​ដល់​ប្រជា‌រាស្ត្រ​របស់​យើង​ដែរ ព្រោះ​គេ​បាន​ប្រកាស​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ដ្បិត មើល៍! យើង​បាន​ធ្វើ​ឲ្យ​អ្នក​តូច នៅ​កណ្ដាល​ពួក​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​មនុស្ស​ទាំង‌ឡាយ​មើល‌ងាយ​អ្នក​ផង។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​ទាស់​នឹង​ពួក​អ្នក​គង្វាល ហើយ​យើង​នឹង​ទារ​ចៀម​យើង​ពី​ដៃ​គេ ក៏​ឈប់​ឲ្យ​គេ​ឃ្វាល​ហ្វូង​ចៀម​ទៀត ពួក​គង្វាល​នឹង​មិន​រក​ស៊ី​ចិញ្ចឹម​ខ្លួន​គេ​ដែរ យើង​នឹង​ជួយ​ឲ្យ​ចៀម​យើង​រួច​ពី​មាត់​គេ ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​អាហារ​ដល់​គេ​ឡើយ»។


លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​ស្មារតី​របស់​យើង ក៏​ត្រឡប់​មក​រក​យើង​វិញ។ យើង​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​សរសើរ និង​លើក​តម្កើង ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា‌និច្ច។ ដ្បិត​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​របស់​ព្រះ‌អង្គ ក៏​នៅគង់​វង្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។


«កូន​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បម្រើ​ក៏​កោត​ខ្លាច​ចៅ‌ហ្វាយ ដូច្នេះ បើ​យើង​ជា​ឪពុក តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? ហើយ​បើ​យើង​ជា​ចៅ‌ហ្វាយ តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារសម្រាប់​អ្នក​រាល់​គ្នា។ ឱ​ពួក​សង្ឃ​ដែល​មើល‌ងាយ​ឈ្មោះ​យើង តែអ្នក​ថា "តើ​យើង​រាល់​គ្នា​បាន​មើល‌ងាយ​ព្រះ‌នាម​ព្រះ‌អង្គ​ដូច​ម្ដេច​ខ្លះ?"


មើល៍! យើង​នឹង​បន្ទោស​ពូជ​ពង្ស​របស់​អ្នក​រាល់​គ្នា ហើយ​ជះ​លាមក​ទៅ​លើ​មុខ​អ្នក​រាល់​គ្នា គឺ​ជា​លាមក​ពី​តង្វាយ​យញ្ញ‌បូជា​របស់​អ្នក ហើយ​គេ​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ទៅ​ជា‌មួយ​នឹង​លាមក​នោះ​ដែរ។


គឺ​អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ​ពេញ​មួយ​ខែ រហូត​ទាល់​តែ​សាច់​នោះ​ចេញ​តាម​រន្ធ​ច្រមុះ ហើយ​រហូត​ដល់​អ្នក​រាល់​គ្នា​ធុញ‌ទ្រាន់​ផង ព្រោះ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា ដែល​គង់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​បាន​យំ​នៅ​ចំពោះ​ព្រះ‌អង្គ​ថា "ហេតុ​អ្វី​បាន​ជា​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដូច្នេះ?"»។


មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ ហើយ​ដែល​យើង​ក៏​ស្ថិត​នៅ​កណ្ដាល​នោះ​ដែរ ទៅ​ជា​សៅ‌ហ្មង​ឡើយ ដ្បិត​យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​នៅ​កណ្ដាល​កូន​ចៅ​អ៊ីស្រា‌អែល»។


អ្នក​ណា​បម្រើ​ខ្ញុំ ត្រូវ​មក​តាម​ខ្ញុំ ទោះ​បី​ខ្ញុំ​នៅ​ឯ​ណា អ្នក​បម្រើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌វរបិតា​នឹង​លើក​មុខ​អ្នក​នោះ»។


ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​គោរព​ប្រតិបត្តិ​ព្រះ‌រាជ‌បុត្រា ដូច​ជា​គោរព​ប្រតិបត្តិ​ព្រះ‌វរបិតា​ដែរ។ អ្នក​ណា​ដែល​មិន​គោរព​ប្រតិបត្តិ​ព្រះ‌រាជ​បុត្រា អ្នក​នោះ​ក៏​មិន​គោរព​ប្រតិបត្តិ​ព្រះ‌វរបិតា ដែល​ចាត់​ព្រះ‌អង្គ​ឲ្យ​មក​ដែរ។


ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​បាន បើ​អ្នក​រាល់​គ្នា​ទទួល​កិត្តិសព្ទ​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក តែ​មិន​ស្វែង​រក​កិត្តិសព្ទ​ដែល​មក​ពី​ព្រះ‌អង្គ ជា​ព្រះ​តែ​មួយ​អង្គ​ដូច្នេះ?


ព្រះ‌យេស៊ូវ​ឆ្លើយ​ថា៖ «ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ ខ្ញុំ​គោរព​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ត្មះ‌តិះ‌ដៀល​ខ្ញុំ​វិញ។


ដូច្នេះ មិន​ត្រូវ​ជំនុំ​ជម្រះ​មុន​ពេល​កំ​ណត់​ឡើយ ត្រូវ​រង់​ចាំ​ពេល​ព្រះ‌អម្ចាស់​យាង​មក​សិន ដ្បិត​ទ្រង់​នឹង​យក​អ្វីៗ​ដែល​លាក់​កំបាំង​ក្នុង​ទីងងឹត មក​ដាក់​នៅ​ទីភ្លឺ ហើយ​ទ្រង់​នឹង​បើក​សម្ដែង​ឲ្យ​ឃើញ​ពី​បំណង​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស។ ពេល​នោះ គ្រប់​គ្នា​នឹង​ទទួល​ការ​សរសើរ​ពី​ព្រះ​រៀង​ខ្លួន។


ដើម្បី​ឲ្យ​ជំនឿ​ដ៏​ពិត​ឥត​ក្លែង​របស់​អ្នក​រាល់​គ្នា កាន់​តែ​មាន​តម្លៃ​វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ ហើយ​អាច​ទទួល​បាន​ការ​សរសើរ សិរី​ល្អ និង​កេរ្តិ៍‌ឈ្មោះ នៅ​ពេល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​លេច​មក។


ពេល​នោះ ដើម​ឈើ​ទាំង​នោះ​ពោល​ទៅកាន់​ដើម​ល្វា​ថា "សូម​អ្នក​មក​សោយ​រាជ្យ​លើ​យើងខ្ញុំ​ទៅ"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម