អ្នករាល់គ្នាគ្របសង្កត់លើពួកកំព្រា ហើយធ្វើទុក្ខបៀតបៀនដល់មិត្តសម្លាញ់ខ្លួនផង។
យេរេមា 18:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើនឹងយកការអាក្រក់ស្នងនឹងការល្អឬ? ដ្បិតគេបានជីករណ្តៅ ដើម្បីចាប់ព្រលឹងទូលបង្គំហើយ សូមនឹកចាំពីទូលបង្គំ ដែលបានឈរនៅចំពោះព្រះអង្គ ដើម្បីសូមសេចក្ដីល្អឲ្យគេ ហើយបំបែរសេចក្ដីក្រោធរបស់ព្រះអង្គចេញពីគេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់ តបនឹងអំពើល្អទេ។ រីឯពួកគេវិញ ពួកគេដាក់អន្ទាក់ ចាំដកជីវិតរបស់ទូលបង្គំ សូមព្រះអង្គនឹកចាំថា ទូលបង្គំបានឈរ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ដើម្បីទូលអង្វរសម្រាប់ពួកគេ សូមព្រះអង្គបង្វែរព្រះពិរោធចេញពីពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើនឹងយកការអាក្រក់ស្នងនឹងការល្អឬអី ដ្បិតគេបានជីករណ្តៅ ដើម្បីចាប់ព្រលឹងទូលបង្គំហើយ សូមនឹកចាំពីទូលបង្គំ ដែលបានឈរនៅចំពោះទ្រង់ ដើម្បីសូមសេចក្ដីល្អឲ្យគេ ហើយនឹងបំបែរសេចក្ដីក្រោធរបស់ទ្រង់ចេញពីគេដែរ អាល់គីតាប ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់ តបនឹងអំពើល្អទេ។ រីឯពួកគេវិញ ពួកគេដាក់អន្ទាក់ ចាំដកជីវិតរបស់ខ្ញុំ សូមទ្រង់នឹកចាំថា ខ្ញុំបានឈរ នៅចំពោះមុខទ្រង់ ដើម្បីទូរអាអង្វរសម្រាប់ពួកគេ សូមទ្រង់បង្វែរកំហឹងចេញពីពួកគេ។ |
អ្នករាល់គ្នាគ្របសង្កត់លើពួកកំព្រា ហើយធ្វើទុក្ខបៀតបៀនដល់មិត្តសម្លាញ់ខ្លួនផង។
ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថានឹងបំផ្លាញគេ ប៉ុន្តែ លោកម៉ូសេជាអ្នក ដែលព្រះអង្គបានជ្រើសរើស លោកបានឈរក្នុងទីបែកបាក់ នៅចំពោះព្រះអង្គ ដើម្បីបង្វែរសេចក្ដីក្រោធរបស់ព្រះអង្គចេញ ក្រែងព្រះអង្គបំផ្លាញគេ។
មនុស្សអាក្រក់ពួនចាំសម្លាប់ទូលបង្គំ តែទូលបង្គំពិចារណាសេចក្ដីបន្ទាល់ របស់ព្រះអង្គ។
គេប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងអំពើល្អរបស់ទូលបង្គំ ព្រលឹងទូលបង្គំនៅឯកោម្នាក់ឯង។
ដ្បិតគេបានបង្កប់អន្ទាក់ ដើម្បីចាប់ទូលបង្គំដោយឥតហេតុ គេបានជីករណ្តៅ ដើម្បីចាប់ជីវិតទូលបង្គំដោយឥតហេតុ។
អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ ស្នងនឹងអំពើល្អ គេចោទប្រកាន់ទូលបង្គំ ព្រោះទូលបង្គំខិតខំប្រព្រឹត្តអំពើល្អ។
៙ គេបានដាក់អន្ទាក់ដើម្បីទាក់ជើងទូលបង្គំ ព្រលឹងទូលបង្គំបានស្រុតចុះ។ គេបានជីករណ្តៅនៅពីមុខទូលបង្គំ តែខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅនោះវិញ។ –បង្អង់
អ្នកណាដែលធ្វើអាក្រក់ស្នងនឹងការល្អ សេចក្ដីអាក្រក់នឹងមិនឃ្លាតចេញ ពីផ្ទះអ្នកនោះឡើយ។
អ្នកណាដែលជីករណ្តៅ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលប្រមៀលថ្ម ថ្មនោះនឹងរមៀលត្រឡប់មកកិនខ្លួនវិញ
អ្នកណាដែលជីករណ្តៅ នឹងត្រូវធ្លាក់ចុះក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលទម្លុះកំផែងគេ សត្វពស់នឹងចឹកខ្លួន។
ដូច្នេះ កុំអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឡើងសំឡេងអំពាវនាវ ឬអង្វរឲ្យគេដែរ ដ្បិតនៅគ្រាដែលគេអំពាវនាវរកយើង ដោយកើតមានសេចក្ដីវេទនា នោះយើងមិនស្តាប់គេទេ»។
ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទទួលស្គាល់អំពើអាក្រក់របស់យើងខ្ញុំហើយ ព្រមទាំងអំពើទុច្ចរិតរបស់បុព្វបុរសយើងខ្ញុំផង ដ្បិតយើងខ្ញុំបានធ្វើបាបនឹងព្រះអង្គពិត។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ទោះបើមានម៉ូសេ ឬសាំយូអែល ឈរនៅមុខយើងក៏ដោយ ក៏យើងមិនបែរទៅជនជាតិនេះវិញដែរ ចូរបោះគេឲ្យឆ្ងាយផុតពីភ្នែកយើង ហើយឲ្យគេចេញទៅចុះ
សូមឲ្យពួកអ្នកដែលបៀតបៀន ដល់ទូលបង្គំត្រូវអៀនខ្មាស តែកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមឲ្យគេត្រូវស្រយុតចិត្តទៅ តែកុំឲ្យទូលបង្គំត្រូវស្រយុតចិត្តអី សូមនាំថ្ងៃអាក្រក់នោះឲ្យមកលើគេ ហើយបំផ្លាញគេ ដោយការបំផ្លាញទ្វេដងទៅ។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គប្រុងស្តាប់ទូលបង្គំ សូមស្តាប់ពាក្យរបស់ពួកអ្នក ដែលតតាំងនឹងទូលបង្គំផង។
សូមឲ្យមានឮសម្រែកចេញពីផ្ទះគេ ក្នុងកាលដែលព្រះអង្គនាំពួកពលទ័ពមកលើគេភ្លាម ដ្បិតគេបានជីករណ្តៅ ដើម្បីនឹងចាប់ទូលបង្គំ ហើយបានលាក់អន្ទាក់ ដើម្បីទាក់ជើងទូលបង្គំផង។
បើគេជាហោរាពិត ហើយបើព្រះបន្ទូលនៃព្រះយេហូវ៉ានៅជាមួយគេ នោះឲ្យគេទូលអង្វរ ដល់ព្រះយេហូវ៉ានៃពួកពលបរិវារឥឡូវនេះចុះ ដើម្បីសូមកុំឲ្យគ្រឿងប្រដាប់ដែលនៅសល់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងដំណាក់ស្តេចយូដាដែលនៅក្រុងយេរូសាឡិម ត្រូវគេដឹកយកទៅក្រុងបាប៊ីឡូនទៀត។
ដ្បិតនៅក្នុងប្រជារាស្ត្រយើង ឃើញមានមនុស្សដែលប្រព្រឹត្តអាក្រក់ គេរំពៃចាំដូចជាអ្នកទាក់សត្វហើរពួនចាំដែរ គេដាក់អន្ទាក់ចាប់មនុស្ស។
សម្រាប់អ្នករាល់គ្នា កុំអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឲ្យបន្លឺសំឡេងអំពាវនាវ ឬអធិស្ឋានឲ្យគេ ឬអង្វរដល់យើងជំនួសគេឲ្យសោះ ព្រោះយើងមិនព្រមស្តាប់អ្នកទេ។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានឃើញកំហុស ដែលគេបានធ្វើដល់ទូលបង្គំ សូមព្រះអង្គជំនុំជម្រះក្តីរបស់ទូលបង្គំចុះ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានសម្តែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើមានអ្វីដែលនាំឲ្យអ្នករាល់គ្នាចង់គប់ខ្ញុំ?»
ការនេះត្រូវតែបានសម្រេចតាមពាក្យដែលមានចែងនៅក្នុងក្រឹត្យវិន័យរបស់គេ ដែលថា "គេបានស្អប់ខ្ញុំដោយឥតហេតុ"។
ដូច្នេះ យ៉ូណាថានក៏ដំណាលសេចក្ដីយ៉ាងល្អពីដំណើរដាវីឌ ទូលដល់ស្ដេចសូលជាបិតាថា៖ «សូមកុំឲ្យបិតាធ្វើបាបដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ ដ្បិតគាត់មិនបានធ្វើខុសនឹងបិតាទេ ហើយការដែលគាត់ធ្វើនោះ សុទ្ធតែមានប្រយោជន៍ដល់បិតាទាំងអស់។