Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 38:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​ល្អ គេចោទ​ប្រកាន់​ទូល‌បង្គំ ព្រោះ​ទូល‌បង្គំ​ខិត​ខំ​ប្រព្រឹត្ត​អំពើ​ល្អ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 គឺ​អ្នកដែល​តបសង​នឹង​ការល្អ​ដោយ​ការអាក្រក់​ហើយ ដែល​ចោទប្រកាន់​ទូលបង្គំ ដោយព្រោះ​ទូលបង្គំ​ដេញតាម​ការ​ល្អ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ដែល​ទូលបង្គំ​បាន​ធ្វើ​ចំពោះ​ពួក​គេ នាំ​គ្នា​ចោទ​ប្រកាន់ ទូលបង្គំ ព្រោះ​តែ​ទូលបង្គំ​ខិត‌ខំ​ធ្វើ​អំពើ​ល្អ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​គុណ គេ​តតាំង​នឹង​ទូលបង្គំ ដោយ​ព្រោះ​តែ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ការ​ល្អ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​ពួក​គេ នាំ​គ្នា​ចោទ​ប្រកាន់​ ខ្ញុំ ព្រោះ​តែ​ខ្ញុំ​ខិត‌ខំ​ធ្វើ​អំពើ​ល្អ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 38:20
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​នាំ​ព្រលឹង​ទូល‌បង្គំ​ចេញ​ពី​គុកផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​អរ​ព្រះ‌គុណ ដល់​ព្រះ‌នាម​ព្រះ‌អង្គ! មនុស្ស​សុចរិត​នឹង​នៅ​ព័ទ្ធ​ជុំវិញ​ទូល‌បង្គំ ព្រោះ​ព្រះ‌អង្គ​នឹង​ប្រោស​ប្រណី​ដល់​ទូល‌បង្គំ។


សូមទត​មើល​សត្រូវ​របស់​ទូល‌បង្គំ មាន​គ្នា​ច្រើន​ប៉ុណ្ណា ហើយគេ​ស្អប់​ទូល‌បង្គំ ដោយ​ចិត្ត​សាហាវ​យ៉ាង​ណា។


គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​អំពើ​ល្អ​របស់​ទូល‌បង្គំ ព្រលឹង​ទូល‌បង្គំ​នៅ​ឯកោ​ម្នាក់​ឯង។


សូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ អរ​សប្បាយ​ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ ក៏​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំដោយ​ឥត​ហេតុ មិច​ភ្នែក​ចំអក ទូល‌បង្គំ​ដែរ។


ប្រសិន‌បើ​ទូល‌បង្គំ​ធ្វើ​ការ​អាក្រក់ ស្នង​នឹង​មិត្ត​សម្លាញ់​ទូល‌បង្គំ ឬ​បាន​រឹបអូស​យក​ទ្រព្យ​ពី​សត្រូវ របស់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ


តើ​នឹង​យក​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ឬ? ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ព្រលឹង​ទូល‌បង្គំ​ហើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ ដែល​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ ដើម្បី​សូម​សេចក្ដី​ល្អ​ឲ្យ​គេ ហើយ​បំបែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ​ពី​គេ​ដែរ។


មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន ដោយ​ព្រោះ​សេចក្តី​សុចរិត ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន ដែល​មក​ពី​ព្រះ‌វរបិតា​ខ្ញុំ តើ​មាន​អ្វី​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ចង់​គប់​ខ្ញុំ?»


ប្រសិន‌បើ​អ្នក​រាល់​គ្នា​សង្វាត​នឹង​ប្រព្រឹត្ត​ការ​ល្អ តើ​មាន​អ្នក​ណា​នឹង​ធ្វើ​បាប​អ្នក​រាល់​គ្នា?


មិន​ត្រូវ​ឲ្យ​យើង​ដូច​ជា​កាអ៊ីន ដែល​មក​ពី​មេ​កំណាច ហើយ​បាន​សម្លាប់​ប្អូន​របស់​ខ្លួន​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​របស់​ខ្លួន​ដូច្នេះ? ព្រោះ​អំពើ​ដែល​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ ហើយ​អំពើ​ដែល​ប្អូន​របស់​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​សុច​រិត។


រួច​ដាវីឌ​ទូល​សួរ​ថា៖ «តើ​ពួក​កៃឡា​នឹង​ប្រគល់​ទូល‌បង្គំ និង​ពួក​ទូល‌បង្គំ​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​សូល​ដែរ​ឬ?» នោះ​ព្រះ‌យេហូវ៉ា​ឆ្លើយ​ថា៖ «គេ​នឹង​ប្រគល់​ឯង​ទៅ​មែន»


នោះ​ដាវីឌ និង​ពួក​លោក ក៏​ទៅ​កៃឡា ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន ហើយ​ចាប់​យក​បាន​ហ្វូង​សត្វ​របស់​គេ ព្រម​ទាំង​ប្រហារ​ជីវិត​គេ​យ៉ាង​សម្បើម គឺ​យ៉ាង​នោះ​ហើយ​ដែល​ដាវីឌ​បាន​ជួយ​សង្គ្រោះ​ដល់​ពួក​អ្នក​នៅ​កៃឡា។


គេ​ជា​កំផែង​ដល់​យើង​ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ពេល​ដែល​យើង​ខ្ញុំ​នៅ​ជា‌មួយ​គេ កំពុង​ឃ្វាល​ចៀម​នោះ។


ដាវីឌ​បាន​គិត​ថា៖ «ខ្ញុំ​បាន​ថែ‌រក្សា​ទ្រព្យ​របស់​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ ឲ្យ​គង់‌វង្ស​នៅ​ទី​រហោ‌ស្ថាន ឥត​មាន​បាត់​អ្វី​ណា​មួយ​ឡើយ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រ‌យោជន៍​សោះ វា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដល់​ខ្ញុំ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម