Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 7:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 សម្រាប់​អ្នក​រាល់​គ្នា កុំ​អធិស្ឋាន​ឲ្យ​ជន​ជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​បន្លឺ​សំឡេង​អំពាវ‌នាវ ឬ​អធិស្ឋាន​ឲ្យ​គេ ឬ​អង្វរ​ដល់​យើង​ជំនួស​គេ​ឲ្យ​សោះ ព្រោះ​យើង​មិន​ព្រម​ស្តាប់​អ្នក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 «រីឯ​អ្នក​វិញ កុំ​ទូល‌អង្វរ​យើង​សម្រាប់​ប្រជា‌ជន​នេះ កុំ​បន្លឺ​សំឡេង​អធិស្ឋាន ឬ​ទទូច​សុំ​ឲ្យ​យើង​ប្រណី​ពួក​គេ​ឡើយ យើង​មិន​ស្ដាប់​ពាក្យ​អ្នក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដូច្នេះ កុំ​ឲ្យ​អធិស្ឋាន​ឲ្យ​ជន‌ជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​បន្លឺ​សំឡេង​អំពាវ‌នាវ ឬ​អធិស្ឋាន​ឲ្យ​គេ ឬ​អង្វរ​ដល់​អញ​ជំនួស​គេ​ឲ្យ​សោះ ពី​ព្រោះ​អញ​មិន​ព្រម​ស្តាប់​ឯង​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 «រីឯ​អ្នក​វិញ កុំ​ទូរអា‌អង្វរ​យើង​សម្រាប់​ប្រជា‌ជន​នេះ កុំ​បន្លឺ​សំឡេង​ទូរអា ឬ​ទទូច​សុំ​ឲ្យ​យើង​ប្រណី​ពួក​គេ​ឡើយ យើង​មិន​ស្ដាប់​ពាក្យ​អ្នក​ទេ។

សូមមើលជំពូក ចម្លង




យេរេមា 7:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ធ្វើ​សេនា‌បតី។


ឥឡូវ​នេះ ទុក​ឲ្យ​យើង​ចុះ ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង​បាន​ឆេះ​ក្តៅ​ឡើង​ទាស់​នឹង​គេ ហើយ​ឲ្យ​យើង​បាន​បំផ្លាញ​គេ​ឲ្យ​សាប​សូន្យ រួច​យើង​នឹង​ធ្វើ​ឲ្យ​មាន​នគរ​មួយ​ធំកើត​ចេញ​ពី​អ្នក​វិញ»។


កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក បើ​កាល​ណា​អ្នក​អធិ‌ស្ឋាន​ជា​ច្រើន នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។


ដូច្នេះ កុំ​អធិស្ឋាន​ឲ្យ​ជន​ជាតិ​នេះ​ឡើយ ក៏​កុំ​ឡើង​សំឡេង​អំពាវ‌នាវ ឬ​អង្វរ​ឲ្យ​គេ​ដែរ ដ្បិត​នៅ​គ្រា​ដែល​គេ​អំពាវ‌នាវ​រក​យើង ដោយ​កើត​មាន​សេចក្ដី​វេទនា នោះ​យើង​មិន​ស្តាប់​គេ​ទេ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ទោះ​បើ​មាន​ម៉ូសេ ឬ​សាំយូ‌អែល ឈរ​នៅ​មុខ​យើង​ក៏​ដោយ ក៏​យើង​មិន​បែរ​ទៅ​ជន​ជាតិ​នេះ​វិញ​ដែរ ចូរ​បោះ​គេ​ឲ្យឆ្ងាយ​ផុត​ពី​ភ្នែក​យើង ហើយ​ឲ្យ​គេ​ចេញ​ទៅ​ចុះ


អ្នក​បាន​បោះ‌បង់​យើង​ហើយ អ្នក​បាន​រាថយ​ចេញ ហេតុ​នោះ​បាន​ជា​យើង​លូក​ដៃ​ទៅ​ទាស់​នឹង​អ្នក ហើយ​បំផ្លាញ​អ្នក យើង​លែង​ស្ដាយ​ស្រណោះ​ទៀត​ហើយ។


តើ​នឹង​យក​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ឬ? ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ព្រលឹង​ទូល‌បង្គំ​ហើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ ដែល​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ ដើម្បី​សូម​សេចក្ដី​ល្អ​ឲ្យ​គេ ហើយ​បំបែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ​ពី​គេ​ដែរ។


ដោយ​ហេតុ​ការ​ទាំង​នេះ ផែនដី​នឹង​យំ​សោក ហើយ​មេឃ​ខាង​លើ​នឹង​ទៅ​ជា​ខ្មៅ ពី​ព្រោះ​យើង​បាន​ចេញ​វាចា យើង​បាន​គិត​សម្រេច​ការ​នេះ​ហើយ យើង​នឹង​មិន​ប្រែ​ចិត្ត ឬ​បែរ​ចេញ​ពី​ការ​នេះ​ឡើយ


តើ​អ្នក​មិន​ឃើញ​អំពើ​ដែល​គេ​ប្រព្រឹត្ត នៅ​ក្នុង​ក្រុង​នានា​នៃ​ស្រុក​យូដា ហើយ​នៅ​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទេ​ឬ?


នៅ​គ្រា​នោះ គេ​នឹង​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​មិន​ព្រម​តប​ឡើយ ព្រះ‌អង្គ​នឹង​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។


ចូរ​ទុកឲ្យ​យើង យើង​នឹង​បំផ្លាញ​ពួក‌គេ​ចេញ ហើយ​លុប​ឈ្មោះ​របស់​គេ​ឲ្យ​បាត់​ពី​ក្រោម​មេឃ រួច​យើង​នឹង​យកអ្នក បង្កើត​ឡើង​ជា​សាសន៍​មួយ​ដ៏​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​ប្រជា‌ជន​នេះ"។


ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ឃើញ​បង‌ប្អូន​របស់​ខ្លួន​កំពុង​ធ្វើ​បាប ដែល​មិន​មាន​ទោស​ដល់​ស្លាប់ អ្នក​នោះ​ត្រូវ​ទូល​សូម ហើយ​ព្រះ​នឹង​ប្រទាន​ជីវិត​ដល់​អ្នក​ដែល​ធ្វើ​បាប គឺ​ដល់​អ្នក​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​នោះ។ មាន​បាប​ម៉្យាង​ដែល​មាន​ទោស​ដល់​ស្លាប់ ហើយ​បាប​នោះ​ខ្ញុំ​មិន​សុំ​ឲ្យ​សូម​អង្វរ​ឲ្យទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម