Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 10:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អ្នក​ណា​ដែល​ជីក​រណ្តៅ នឹង​ត្រូវ​ធ្លាក់​ចុះ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ទម្លុះ​កំផែង​គេ សត្វ​ពស់​នឹង​ចឹក​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 អ្នកដែល​ជីក​រណ្ដៅ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅនោះ​; អ្នកដែល​រំលំ​របងថ្ម នឹង​ត្រូវ​ពស់​ចឹក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្នក​ជីក​រណ្ដៅ​រមែង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ រីឯ​អ្នក​ដែល​ទម្លុះ​ជញ្ជាំង រមែង​ត្រូវ​ពស់​ចឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អ្នក​ណា​ដែល​ជីក​រណ្តៅ នោះ​នឹង​ធ្លាក់​ចុះ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ទំលុះ​កំផែង​គេ នោះ​សត្វ​ពស់​នឹង​ចឹក​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ្នក​ជីក​រណ្ដៅ​រមែង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ រីឯ​អ្នក​ដែល​ទំលុះ​ជញ្ជាំង រមែង​ត្រូវ​ពស់​ចឹក។

សូមមើលជំពូក ចម្លង




សាស្តា 10:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អ័ហ៊ី‌ថូផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។


យុវជន​ដប់​នាក់​ដែល​កាន់​អាវុធ​របស់​លោក​យ៉ូអាប់ ក៏​ចោម‌រោម​វាយ​សម្លាប់​អាប់សា‌ឡុម​ទៅ។


ដូច្នេះ គេ​ក៏​ចង​ក​ហាម៉ាន​ព្យួរ​លើ​បង្គោល ដែល​លោក​បានរៀប​ចំ​សម្រាប់​ព្យួរ​ក​ម៉ា‌ដេកាយ។ ពេល​នោះ សេចក្ដី​ក្រោធ​របស់​ស្តេច​ក៏​ស្ងប់។


៙ គេ​បានដាក់​អន្ទាក់​ដើម្បី​ទាក់​ជើង​ទូល‌បង្គំ ព្រលឹង​ទូល‌បង្គំ​បាន​ស្រុត​ចុះ។ គេ​បាន​ជីក​រណ្តៅ​នៅ​ពី​មុខ​ទូល‌បង្គំ តែ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​វិញ។ –បង្អង់


ឯ​សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ជួយ​ឲ្យ​ខ្លួន​រួច តែ​មនុស្ស​ប្រទូស្ត​នឹង​ត្រូវ​ជាប់ ក្នុង​ការ​ទុច្ចរិត​របស់​ខ្លួន​វិញ។


អ្នក​ណា​ដែល​ជីក​រណ្តៅ អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ប្រមៀល​ថ្ម ថ្ម​នោះ​នឹង​រមៀល​ត្រឡប់​មក​កិន​ខ្លួន​វិញ


អ្នក​ណា​ដែល​រើ​ថ្ម​ចេញ នឹង​ត្រូវ​របួស​ដោយ​ថ្ម​នោះ ហើយ​អ្នក​ណា​ដែល​ពុះ​ឧស ក៏​មាន​អន្តរាយ​ដោយ‌សារ​ការ​នោះ​ឯង។


ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​រត់​រួច​ពី​សិង្ហ ហើយ​ទៅ​ជួប​នឹង​ខ្លា​ឃ្មុំ ឬ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ច្រត់​ដៃ​នឹង​ជញ្ជាំង រួច​ត្រូវ​ពស់​ចឹក។


ទោះ​បើ​គេ​ពួន​ខ្លួន​នៅ​លើ​កំពូល​ភ្នំ​កើមែល​ក៏​ដោយ ក៏​យើង​នឹង​រក​គេ ហើយ​យក​គេ​ចេញ​ពី​ទី​នោះ ទោះ​បើ​គេ​លាក់​ខ្លួន​ពី​ភ្នែក​របស់​យើង នៅ​ទី​បាតាល​នៃ​សមុទ្រ​ក៏​ដោយ ក៏​យើង​នឹងបញ្ជាដល់​នាគ ហើយ​វា​នឹង​ខាំ​គេ​នៅ​ទី​នោះ។


បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​គាត់ នៅ​ក្រុង​អូប្រា ហើយ​សម្លាប់​កូន​យេរូ-បាល ដែល​ជា​បង​ប្អូន​របស់​ខ្លួន​ទាំង​ចិត​សិប​នាក់ នៅ​លើ​ថ្ម​តែ​មួយ សល់​តែ​យ៉ូថាម ជា​កូន​ពៅ​របស់​យេរូ-បាល​ប៉ុណ្ណោះ ដ្បិត​គាត់​បាន​លាក់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម