នៅគ្រាព្រះបាទដាវីឌកើតមានគ្រោះទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ហើយព្រះបាទដាវីឌបានទូលសួរព្រះយេហូវ៉ា រួចព្រះយេហូវ៉ាបានឆ្លើយថា៖ «គឺដោយព្រោះស្តេចសូល និងញាតិវង្សរបស់ស្ដេចសូល ដែលបានកម្ចាយឈាម ដ្បិតទ្រង់បានសម្លាប់ពួកគីបៀន»។
និក្ខមនំ 20:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ ដ្បិតអញដែលជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្ដីប្រចណ្ឌ ក៏ទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតដល់៣ហើយ៤ដំណផង ចំពោះអស់អ្នកណាដែលស្អប់អញ អាល់គីតាប មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបព្រះទាំងនោះឡើយ។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងអ្វីផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ |
នៅគ្រាព្រះបាទដាវីឌកើតមានគ្រោះទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ហើយព្រះបាទដាវីឌបានទូលសួរព្រះយេហូវ៉ា រួចព្រះយេហូវ៉ាបានឆ្លើយថា៖ «គឺដោយព្រោះស្តេចសូល និងញាតិវង្សរបស់ស្ដេចសូល ដែលបានកម្ចាយឈាម ដ្បិតទ្រង់បានសម្លាប់ពួកគីបៀន»។
សូមប្រគល់កូនចៅរបស់អ្នកនោះប្រាំពីរនាក់មកយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានចងកគេ នៅចំពោះព្រះយេហូវ៉ាត្រង់គីបៀរ ជាទីក្រុងរបស់ស្ដេចសូល ជាអ្នកដែលព្រះយេហូវ៉ាបានរើសតាំង» ហើយស្តេចមានរាជឱង្ការថា៖ «យើងនឹងប្រគល់ឲ្យ»។
លោកទូលថា៖ «ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបោះបង់ចោលសេចក្ដីសញ្ញាព្រះអង្គ គេបានរំលំអស់ទាំងអាសនារបស់ព្រះអង្គ ហើយបានសម្លាប់ពួកហោរាព្រះអង្គដោយដាវ នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេចង់យកជីវិតទូលបង្គំថែមទៀត»។
«តើឯងបានឃើញទេ អ័ហាប់បន្ទាបខ្លួននៅមុខយើងហើយ? ដូច្នេះ ដោយព្រោះបានបន្ទាបខ្លួននៅមុខយើង នោះយើងមិននាំសេចក្ដីវេទនាមកក្នុងពេលអ័ហាប់នៅមានជីវិតទេ គឺយើងនឹងនាំសេចក្ដីវេទនានោះមកលើជំនួរវង្សរបស់គេវិញ»។
ព្រះយេហូវ៉ាបានតាំងសេចក្ដីសញ្ញានឹងពួកកូនចៅយ៉ាកុបនោះ ហើយហាមថា៖ «អ្នករាល់គ្នាមិនត្រូវកោតខ្លាចដល់ព្រះដទៃឡើយ ក៏មិនត្រូវក្រាបគោរពព្រះទាំងនោះ ឬប្រតិបត្តិតាម ឬថ្វាយយញ្ញបូជាដល់វាដែរ
ហេតុនោះហើយដែលសាសន៍ទាំងនោះបានកោតខ្លាចដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះឆ្លាក់របស់ខ្លួនគេផង ឯកូនចៅរបស់គេ នោះក៏ប្រព្រឹត្តដូចជាឪពុករៀងតមក ដរាបដល់សព្វថ្ងៃនេះដែរ។
ប៉ុន្តែ ព្រះយេហូវ៉ានៅតែមិនបានដកសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះអង្គ ដែលឆួលឡើងទាស់នឹងពួកយូដា ដោយព្រោះអស់ទាំងសេចក្ដីចាក់រុក ដែលម៉ាណាសេបានប្រព្រឹត្តទាស់នឹងព្រះអង្គនោះឡើយ។
ប៉ុន្តែ សូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំផង គឺកាលចៅហ្វាយរបស់ខ្ញុំបានយាងចូលទៅថ្វាយបង្គំក្នុងវិហារព្រះរីម៉ូន ហើយខ្ញុំក៏បានឱនខ្លួននៅក្នុងវិហារព្រះរីម៉ូន នោះសូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំ ពីការដែលឱនខ្លួននៅក្នុងវិហារព្រះរីម៉ូននោះផង»។
ហេតុនេះ រោគឃ្លង់របស់ណាម៉ាន់នឹងនៅជាប់នឹងឯងវិញ ព្រមទាំងកូនចៅឯងជារៀងរាបដរាបទៅ»។ ដូច្នេះ គាត់ក៏ចេញពីមុខលោកទៅ កើតមានរោគឃ្លង់សដូចហិមៈតែម្តង។
បន្ទាប់ពីព្រះបាទអ័ម៉ាស៊ីយ៉ាត្រឡប់មកពីការប្រហារសម្លាប់ពួកអេដុមវិញ ទ្រង់នាំយកអស់ទាំងព្រះរបស់ពួកកូនចៅសៀរមកតាំងឡើងជាព្រះរបស់ទ្រង់ ក៏ក្រាបថ្វាយបង្គំ ហើយដុតកំញានថ្វាយដល់ព្រះទាំងអស់នោះ។
ប៉ុន្តែ បើអ្នកងាកបែរចេញ ហើយបោះបង់ចោលបញ្ញត្តិ និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលយើងបានដាក់សម្ញែងនៅមុខអ្នករាល់គ្នា ទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះដទៃវិញ
អ្នកថា ព្រះបានប្រមូលទុកអំពើទុច្ចរិត របស់មនុស្សសម្រាប់កូនចៅរបស់គេ តែសូមព្រះដាក់ទោសដល់ពួកគេនោះវិញ ដើម្បីឲ្យគេដឹងខ្លួន។
កូនចៅរបស់គេនៅឆ្ងាយពីសេចក្ដីសង្គ្រោះ ពួកគេត្រូវជាន់ឈ្លីនៅត្រង់ទ្វារក្រុង ឥតមានអ្នកណានឹងជួយឡើយ។
សូមព្រះយេហូវ៉ានឹកចាំពី អំពើទុច្ចរិតរបស់បុព្វបុរសវា ហើយសូមកុំលុបអំពើបាប របស់ម្តាយវាចេញឡើយ!
គេបានធ្វើឲ្យព្រះអង្គខ្ញាល់ ដោយទីខ្ពស់របស់គេ គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ ដោយរូបព្រះរបស់គេ។
សូមកុំនឹកចាំអំពើទុច្ចរិត ដែលយើងខ្ញុំធ្វើពីដើមឡើយ សូមប្រញាប់សម្ដែងព្រះហឫទ័យអាណិតអាសូរ របស់ព្រះអង្គដល់យើងខ្ញុំផង ដ្បិតយើងខ្ញុំកំពុងតែអាប់ឱនណាស់។
អស់អ្នកដែលស្អប់ព្រះយេហូវ៉ា នឹងក្រាបនៅចំពោះព្រះអង្គ ហើយវាសនាអាក្រក់របស់គេ នឹងនៅជាប់រហូតតទៅ។
អ្នកមិនត្រូវក្រាបថ្វាយបង្គំ ឬគោរពប្រតិបត្តិព្រះរបស់គេឡើយ ក៏កុំប្រព្រឹត្តតាមអំពើរបស់គេនោះដែរ គឺត្រូវបំផ្លាញឲ្យអស់ ព្រមទាំងបំបែករូបព្រះរបស់គេឲ្យខ្ទេចខ្ទីផង។
(ដ្បិតអ្នករាល់គ្នាមិនត្រូវក្រាបថ្វាយបង្គំព្រះណាទៀតឡើយ ព្រោះព្រះយេហូវ៉ាដែលព្រះនាមជាព្រះប្រចណ្ឌ ព្រះអង្គជាព្រះទ្រង់មានព្រះហឫទ័យប្រចណ្ឌ)។
តែឯអ្នកណាដែលធ្វើបាបនឹងយើងនោះ ក៏ប្រទូស្តដល់ព្រលឹងខ្លួនដែរ អស់អ្នកណាដែលស្អប់យើង នោះឈ្មោះថាស្រឡាញ់សេចក្ដីស្លាប់ហើយ។
ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសម្រាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង ហើយក៏ធ្វើព្រះមួយឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ។
គ្មានអ្នកណាមួយនឹកឃើញ គេឥតមានតម្រិះ ឬយោបល់នឹកថា ខ្លះបានយកទៅដុតហើយខ្លះប្រើយករងើកដុតធ្វើនំបុ័ង យើងបានអាំងសាច់ស៊ីផង។ ឈើដែលនៅសល់ តើនឹងយកទៅធ្វើជារបស់គួរស្អប់ខ្ពើមឬ? តើគួរឲ្យយើងក្រាបចុះចំពោះដុំឈើឬទេ?
ហេតុដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងតវ៉ានឹងអ្នករាល់គ្នាទៀត ព្រមទាំងកូនចៅរបស់អ្នកតទៅដែរ
គឺព្រះអង្គសម្ដែងសេចក្ដីសប្បុរសដល់មនុស្សទាំងពាន់ៗ ហើយក៏សងអំពើទុច្ចរិតរបស់បុព្វបុរស ទៅលើទ្រូងនៃពួកកូនចៅគេ នៅតាមក្រោយ ព្រះអង្គជាព្រះដ៏ធំ ហើយមានឫទ្ធិ ព្រះនាមព្រះអង្គ គឺព្រះយេហូវ៉ានៃពួកពលបរិវារ។
ប៉ុន្តែ អ្នករាល់គ្នាសួរថា ហេតុអ្វីបានជាកូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកដូច្នេះ? កាលណាកូនបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់ ព្រមទាំងរក្សាក្រឹត្យក្រមរបស់យើង ហើយប្រព្រឹត្តតាម នោះវានឹងមានជីវិតរស់នៅវិញ។
«អ្នករាល់គ្នាប្រើពាក្យសុភាសិតនេះ និយាយពីដំណើរស្រុកអ៊ីស្រាអែលថា ឪពុកបានស៊ីផ្លែជូរ ហើយកូនត្រូវសង្កៀរធ្មេញទៅ នោះតើចង់ថាដូចម្តេច?»។
យើងក៏ប្រាប់គេថា ចូរឲ្យគ្រប់គ្នាបោះចោលអស់ទាំងរបស់គួរស្អប់ខ្ពើម ដែលគាប់ភ្នែកអ្នក កុំធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់ស្រុកអេស៊ីព្ទឡើយ យើង គឺយេហូវ៉ានេះ ជាព្រះរបស់អ្នករាល់គ្នាហើយ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ឥឡូវនេះ យើងនឹងនាំពួកយ៉ាកុបដែលនៅជាឈ្លើយឲ្យមកវិញ ហើយនឹងមានសេចក្ដីអាណិតមេត្តាដល់ពួកវង្សអ៊ីស្រាអែលទាំងមូល ហើយនឹងមានសេចក្ដីប្រចណ្ឌ ដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់យើង
ព្រះអង្គលូកមក មានរាងដូចជាដៃចាប់សក់ក្បាលខ្ញុំ រួចព្រះវិញ្ញាណព្រះអង្គលើកខ្ញុំពីដីឡើងទៅលើមេឃ នាំខ្ញុំក្នុងនិមិត្តរបស់ព្រះទៅក្រុងយេរូសាឡិម គឺទៅដល់មាត់ទ្វារនៃទីលានខាងក្នុង ដែលបើកទៅទិសខាងជើង ជាកន្លែងមានរូបភាពប្រចណ្ឌ ដែលបណ្ដាលឲ្យប្រចណ្ឌ។
ព្រះអម្ចាស់បានប្រគល់ព្រះបាទយេហូយ៉ាគីម ជាស្តេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទនេប៊ូក្នេសា ព្រមទាំងប្រដាប់ប្រដាមួយចំនួន ដែលនៅក្នុងព្រះដំណាក់របស់ព្រះទៀតផង។ ស្ដេចបាននាំប្រដាប់ប្រដាទាំងនោះយកទៅស្រុកស៊ីណើរ ហើយដាក់នៅក្នុងព្រះដំណាក់នៃព្រះរបស់ខ្លួន។
ប៉ុន្ដែ បើព្រះអង្គមិនរំដោះយើងខ្ញុំទេ បពិត្រព្រះករុណា សូមទ្រង់ជ្រាបថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះរបស់ព្រះករុណាឡើយ ក៏មិនព្រមថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានដំឡើងនោះដែរ»។
នោះយើងនឹងតាំងមុខទាស់នឹងអ្នកនោះ និងគ្រួសារគេដែរ ហើយកាត់ចេញពីសាសន៍ខ្លួនទៅ ព្រមទាំងអស់អ្នកដែលផិតទៅតាម ដើម្បីសហាយស្មន់នឹងព្រះម៉ូឡុកនោះផង។
«អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះ បញ្ឈររូបឆ្លាក់ ឬបង្គោលថ្ម សម្រាប់គោរពឡើយ ក៏មិនត្រូវមានថ្មឆ្លាក់ជារូបអ្វីនៅក្នុងស្រុកអ្នក ដើម្បីឱនក្រាបគោរពចំពោះរូបនោះដែរ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាហើយ។
ព្រះយេហូវ៉ាជាព្រះប្រចណ្ឌ ព្រះអង្គក៏សងសឹក ព្រះយេហូវ៉ាសងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធ ព្រះយេហូវ៉ាសងសឹក ដល់ពួកអ្នកតតាំងនឹងព្រះអង្គ ហើយព្រះអង្គរក្សាសេចក្ដីក្រោធ សម្រាប់ពួកខ្មាំងសត្រូវ។
"ព្រះយេហូវ៉ាយឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ព្រះអង្គអត់ទោសសេចក្ដីទុច្ចរិត និងអំពើរំលង តែមិនរាប់មនុស្សមានទោស ទុកជាគ្មានទោសឡើយ គឺព្រះអង្គដាក់ទោសអំពើទុច្ចរិតរបស់ឪពុកដល់កូនចៅ រហូតដល់បីបួនជំនាន់ផង"។
កូនចៅរបស់អ្នករាល់គ្នានឹងដើរសាត់ព្រាត់នៅក្នុងទីរហោស្ថាននេះអស់សែសិបឆ្នាំ ហើយត្រូវទទួលរងនូវអំពើផិតក្បត់របស់អ្នករាល់គ្នា រហូតដល់អ្នកទាំងអស់គ្នាស្លាប់ចោលសាកសពនៅក្នុងទីរហោស្ថាន។
«ភីនេហាសជាកូនរបស់អេលាសារ ដែលត្រូវជាកូនរបស់សង្ឃអើរ៉ុន បានបង្វែរសេចក្ដីក្រោធរបស់យើងចេញពីកូនចៅអ៊ីស្រាអែល ដោយព្រោះមានចិត្តឈឺឆ្អាលជំនួសយើង ដើម្បីកុំឲ្យយើងបានបំផ្លាញគេក្នុងសេចក្ដីប្រចណ្ឌរបស់យើង។
រួចវាទូលព្រះអង្គថា៖ «ប្រសិនបើអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងប្រគល់របស់ទាំងនេះដល់អ្នក»។
ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀត។
មនុស្សលោកមិនអាចស្អប់ប្អូនៗបានទេ តែគេស្អប់បងវិញ ព្រោះបងធ្វើបន្ទាល់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។
ពួកសិស្សទូលសួរព្រះអង្គថា៖ «លោកគ្រូ តើអ្នកណាបានប្រព្រឹត្តអំពើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ?»
និយាយបង្កាច់បង្ខូច ស្អប់ព្រះ ព្រហើនឆ្មើងឆ្មៃ អួតអាង បង្កើតការអាក្រក់ មិនស្តាប់បង្គាប់ឪពុកម្តាយ
ព្រោះគំនិតដែលគិតអំពីសាច់ឈាម នោះទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង
គេបានធ្វើឲ្យយើងប្រចណ្ឌ ដោយសាររបស់ដែលមិនមែនជាព្រះ ក៏បានបណ្ដាលឲ្យយើងខឹង ដោយសាររូបព្រះរបស់គេ។ ដូច្នេះ យើងនឹងធ្វើឲ្យគេប្រចណ្ឌដែរ ដោយសារពួកអ្នកដែលមិនមែនជាប្រជាជនណាមួយ យើងបណ្ដាលឲ្យគេខឹង ដោយសារសាសន៍មួយដែលឥតប្រាជ្ញា។
ប្រសិនបើយើងសំលៀងដាវរបស់យើងដែលភ្លឺចាំង ហើយដៃយើងចាប់កាន់សេចក្ដីយុត្តិធម៌ នោះយើងនឹងសងសឹកបច្ចាមិត្តរបស់យើង ហើយនឹងសងអស់អ្នកដែលស្អប់យើង។
តែយើងផ្តល់សេចក្ដីសប្បុរសរហូតដល់ពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់យើង។
មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ រហូតបីបួនតំណចំពោះអស់អ្នកដែលស្អប់យើង
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលព្រះអង្គគង់ជាមួយអ្នក ព្រះអង្គជាព្រះដែលប្រចណ្ឌ ក្រែងសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាជាព្រះរបស់អ្នកបានឆួលឡើងទាស់នឹងអ្នក ហើយព្រះអង្គបំផ្លាញអ្នកពីលើផែនដីនេះចេញទៅ។
ព្រះអង្គសងដល់អស់អ្នកដែលស្អប់ព្រះអង្គនៅប្រទល់មុខគេ ដោយបំផ្លាញគេចេញ។ ព្រះអង្គនឹងមិនបង្អង់ឡើយចំពោះអ្នកណាដែលស្អប់ព្រះអង្គ គឺនឹងសងដល់អ្នកនោះនៅប្រទល់មុខ ។
មនុស្សផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ការធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ នោះធ្វើខ្លួនឲ្យទៅជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាដែលចូលចិត្តធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ។
គឺប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តរំលងសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលព្រះអង្គបានបង្គាប់ ហើយទៅគោរពប្រតិបត្តិព្រះដទៃ រួចក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ានឹងឆួលឡើងទាស់នឹងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកដ៏ល្អ ដែលព្រះអង្គបានប្រទានឲ្យអ្នករាល់គ្នា។
ដើម្បីកុំឲ្យលាយឡំនឹងសាសន៍ទាំងនេះ ដែលនៅសេសសល់ក្នុងចំណោមអ្នករាល់គ្នា កុំដំណាលពីឈ្មោះព្រះរបស់គេ កុំយកឈ្មោះព្រះទាំងនោះមកស្បថ កុំគោរពប្រតិបត្តិ ហើយកុំក្រាបថ្វាយបង្គំដល់ព្រះទាំងនោះឡើយ
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះយេហូវ៉ាបានទេ ដ្បិតព្រះអង្គជាព្រះបរិសុទ្ធ ជាព្រះប្រចណ្ឌ ព្រះអង្គនឹងមិនអត់ទោសអំពើរំលង ឬអំពើបាបរបស់អ្នករាល់គ្នាឡើយ។
ប៉ុន្ដែ ពេលណាចៅហ្វាយនោះស្លាប់ទៅ គេក៏ត្រឡប់ទៅជាប្រព្រឹត្តអំពើអាក្រក់ ជាងបុព្វបុរសរបស់គេទៅទៀត ដោយដើរតាមព្រះដទៃ គោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ។ គេមិនបានលះបង់ចោលអំពើដែលគេប្រព្រឹត្ត ឬចរិតរឹងចចេសរបស់គេឡើយ។