Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 21:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 សូម​ប្រគល់​កូន​ចៅ​របស់​អ្នក​នោះ​ប្រាំពីរ​នាក់​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ចង​ក​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​គី‌បៀរ ជា​ទី​ក្រុង​របស់​ស្ដេចសូល ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង» ហើយ​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ឲ្យ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ដូច្នេះ សូម​ព្រះ‌ករុណា​ប្រគល់​មនុស្ស​ប្រាំ‌ពីរ​នាក់ ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​សូល មក​ឲ្យ​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​យក​ពួក​គេ​ទៅ​ចង​ក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​គីបៀរ ជា​ក្រុង​របស់​ព្រះ‌បាទ​សូល ជា​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​សូម​ប្រគល់​កូន​ចៅ របស់​អ្នក​នោះ​៧​នាក់​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ចង​ក​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​គីបៀរ ជា​ទី​ក្រុង​របស់​សូល ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង ឯ​ស្តេច​ទ្រង់​មាន​បន្ទូល​ថា យើង​នឹង​ប្រគល់​ឲ្យ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ដូច្នេះ សូម​ស្តេច​ប្រគល់​មនុស្ស​ប្រាំ​ពីរ​នាក់ ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​ស្តេច​សូល មក​ឲ្យ​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​យក​ពួក​គេ​ទៅ​ចង ក​នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​គីបៀរ ជា​ក្រុង​របស់​ស្តេច​សូល ជា​ស្តេច​ដែល​ទ្រង់​បាន​ជ្រើស​រើស»។ ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​ប្រគល់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 21:6
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​យក​ក្បាល​លោក​ចេញ​ពី​ខ្លួន គឺ​ចង​ក​លោក​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​សត្វ​ស្លាប​នឹង​ចឹក​ស៊ី​សាច់​របស់​លោក»។


តែ​ស្ដេច​ព្យួរ​ក​មេ​ដុត​នំ ដូច​លោក​យ៉ូសែប​បាន​កាត់​ស្រាយ​ប្រាប់​មែន។


ពេល​អ័ហ៊ី‌ថូផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។


ខណៈ​នោះ មាន​មនុស្ស​ម្នាក់​បាន​ឃើញ ក៏​ទៅ​ជម្រាប​ដល់​យ៉ូអាប់​ថា៖ «ន៏ ខ្ញុំ​បាន​ឃើញ​អាប់សា‌ឡុម​ព្យួរ​នៅ​លើ​ដើម​ម៉ៃសាក់​មួយ»។


ដ្បិត​ព្រះ‌វង្ស​នៃ​បិតា​ទូល‌បង្គំ បាន​ដូច​ជា​មនុស្ស​ស្លាប់​ហើយ នៅ​ចំពោះ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ ប៉ុន្តែ ទ្រង់​បាន​ប្រោស​តម្រូវ​ឲ្យ​ទូល‌បង្គំ ជា​បាវ​បម្រើ​នៃ​ទ្រង់ បាន​នៅ​ក្នុង​ពួក​អ្នក​ដែល​បរិ‌ភោគ​នៅ​តុ​របស់​ទ្រង់ ដូច្នេះ តើ​ទូល‌បង្គំ​នៅ​មាន​ច្បាប់​អ្វី​ស្រែក​រក​ព្រះ‌ករុណា​ទៀត?»


អ្នក​ដែល​ជា​មេ​លើ​គេ គឺ​អ័ហ៊ី‌យេស៊ើរ បន្ទាប់​មក មាន​យ៉ូអាស ជា​កូន​សេម៉ា‌អា ជា​អ្នក​ក្រុង​គី‌បៀរ យេស៊ាល និង​ពេលេត ជា​កូន​អាស‌ម៉ាវែត បេរ៉ាកា យេហ៊ូ ជា​អ្នក​ក្រុង​អាណា‌ថោត


យើង​ក៏​ចេញ​បង្គាប់​ផង​ដែរ​ថា ប្រសិន‌បើ​អ្នក​ណា​បំប្លែង​សេចក្ដី​បង្គាប់​នេះ នោះ​ត្រូវ​ដោះ​ធ្នឹម​មួយ​ពី​ផ្ទះ​របស់​អ្នក​នោះ ហើយ​បញ្ឈរ​ឡើង ដោត​អ្នក​នោះ​ពី​លើ​ធ្នឹម​នោះ​ទៅ រួច​ត្រូវ​ប្រើ​ផ្ទះ​របស់​គេ​ទុក​ជា​កន្លែង​បន្ទោ​បង់ ដោយ​ព្រោះ​ហេតុ​នេះ​ឯង។


ជា​កូន​ទាំង​ដប់​របស់​ហាម៉ាន កូន​ហាំ‌ម្តាថា ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា តែ​គេ​មិន​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទេ។


គាត់​ក៏​បោះ​ប្រាក់​កាក់​នោះ​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​ចេញ​ទៅ​ក្រៅ រួច​ចង​ក​សម្លាប់​ខ្លួន។


បន្ទាប់​មកទៀត គេបាន​សុំ​ឲ្យ​មាន​ស្តេច ហើយ​ព្រះ‌អង្គ​ក៏​ប្រទាន​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស ជា​បុរស​ម្នាក់​ក្នុង​កុល​សម្ព័ន្ធ​បេនយ៉ាមីន ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ អស់​រយៈ​ពេល​សែសិប​ឆ្នាំ។


«ប្រសិន‌បើ​អ្នក​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ត្រូវ​មាន​ទោស​ដល់​ស្លាប់ ហើយ​អ្នក​នោះ​ត្រូវ​គេ​ប្រហារ​ជីវិត ដោយ​ព្យួរ​ក​នៅ​លើ​ឈើ


ក្រោយ​មក លោក​យ៉ូស្វេ​ក៏​ប្រហារជីវិត​ស្តេច​ទាំង​នោះ រួច​ព្យួរ​នៅ​ដើម​ឈើ​ប្រាំ​ដើម រហូត​ដល់​ល្ងាច។


រីឯ​ស្តេច​ក្រុង​អៃយ លោក​បាន​ព្យួរ​នឹង​ដើម​ឈើ​មួយ ទុក​រហូត​ទល់​ល្ងាច។ លុះ​ពេល​ថ្ងៃ​លិច លោក​យ៉ូស្វេ​បង្គាប់​ឲ្យ​គេ​ដាក់​សាក​សព​ចុះ​ពី​ដើម​ឈើ យក​ទៅ​បោះ​ចោល​នៅ​មាត់​ទ្វារ​ក្រុង ហើយគេ​យក​ថ្ម​មក​បង្គរ​ជា​គំនរ​មួយ​យ៉ាង​ធំ​ពី​លើ​សាក​សពនោះ ដែល​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។


លោក​សាំយូ‌អែល​បាន​យក​ប្រេង​មួយ​ដប ហើយ​ចាក់​លើ​ក្បាល​លោក​សូល រួច​ថើប​គាត់​ដោយពោល​ថា៖ «តើ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ទេ​ឬ? អ្នក​នឹង​គ្រប់​គ្រង​លើ​ប្រជា​រាស្រ្ត​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នឹង​សង្គ្រោះ​គេ​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ​វិញ ទី​សម្គាល់នេះ​អ្នក​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​ពិត​ជា​បាន​តែង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​មេ​គ្រប់​គ្រង លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​មែន។


លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​អស់​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​នេះ​ឬ​ទេ? ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់ គ្មាន​អ្នក​ណា​ម្នាក់​ដូច​លោក​ទេ»។ ប្រជាជន​ទាំង​អស់​ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ!»។


ស្ដេច​សូល​ក៏​ទៅ​ឯ​លំ‌នៅ​របស់​លោក​នៅ​គី‌បៀរ​ដែរ មាន​ទាំង​ពួក​អ្នក​ដែល​ព្រះ​បាន​បណ្ដាល​ចិត្ត​គេ​ទៅ​ជា‌មួយ​ផង។


ពេល​អ្នក​ទាំង​នោះ​មក​ថ្លែង​ប្រាប់​ឲ្យ​ប្រជាជន​ស្តាប់ នៅ​ត្រង់​គី‌បៀរ​ស្រុក​របស់​ស្ដេច​សូល នោះ​គេ​ក៏​ស្រែក​យំ​គ្រប់​គ្នា។


ដូច្នេះ សូម​ឯង​ស្បថ​នឹង​យើង ដោយ​នូវ​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ថា កាល​ណា​យើង​អស់​ព្រះ‌ជន្ម​ទៅ នោះ​ឯង​នឹង​មិន​កាត់​វង្ស​របស់​យើង​ចេញ​ឡើយ ក៏​មិន​បំផ្លាញ​ឈ្មោះ​យើង ឲ្យ​បាត់​ពី​ពួក​វង្ស​នៃ​បិតា​យើង​ចេញ​ដែរ»។


នោះ​ដាវីឌ​ក៏​ស្បថ​ថ្វាយ​ស្ដេច​សូល រួច​ស្ដេច​សូល​វិល​ត្រឡប់​ទៅ​ឯ​ដំណាក់​វិញ តែ​ដាវីឌ និង​ពួក​លោក​ក៏​នាំ​គ្នា​ឡើង​ទៅ​ឯ​ជម្រក​លាក់​ខ្លួន​វិញ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម