យ៉ូហាន 7:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 មនុស្សលោកមិនអាចស្អប់ប្អូនៗបានទេ តែគេស្អប់បងវិញ ព្រោះបងធ្វើបន្ទាល់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ពិភពលោកមិនអាចស្អប់អ្នករាល់គ្នាបានឡើយ ប៉ុន្តែគេស្អប់ខ្ញុំ ពីព្រោះខ្ញុំធ្វើបន្ទាល់អំពីពិភពលោកថា ការប្រព្រឹត្តរបស់គេគឺអាក្រក់។ សូមមើលជំពូកKhmer Christian Bible7 មនុស្សលោកមិនអាចស្អប់ប្អូនរាល់គ្នាបានទេ ប៉ុន្ដែគេស្អប់បង ព្រោះបងធ្វើបន្ទាល់ពីគេថា ការប្រព្រឹត្ដិរបស់គេជាសេចក្ដីអាក្រក់ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 មនុស្សលោកមិនអាចស្អប់ប្អូនៗឡើយ ប៉ុន្តែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 លោកីយពុំអាចនឹងស្អប់ឯងរាល់គ្នាបានទេ តែគេស្អប់អញវិញ ពីព្រោះអញធ្វើបន្ទាល់ពីគេថា ការគេប្រព្រឹត្តសុទ្ធតែអាក្រក់ សូមមើលជំពូកអាល់គីតាប7 មនុស្សលោកមិនអាចស្អប់ប្អូនៗបានឡើយ ប៉ុន្ដែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្ដ សុទ្ធតែអាក្រក់។ សូមមើលជំពូក |
យើងនឹងមកជិតអ្នករាល់គ្នា ដើម្បីនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយធ្វើបាបអ្នកដែលចូលមកស្នាក់អាស្រ័យ ឥតកោតខ្លាចយើងសោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធរបស់គេ ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកទាំងឡាយដែលមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ព្រោះព្រះយេហូវ៉ា ព្រះអង្គជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គបានរើសអ្នក។
ស្តេចអ៊ីស្រាអែលទូលឆ្លើយថា៖ «មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបាន គឺឈ្មោះមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់គាត់ ដ្បិតគាត់មិនដែលថ្លែងទំនាយល្អពីទូលបង្គំសោះ គឺចេះតែថ្លែងទំនាយអាក្រក់ប៉ុណ្ណោះ»។ យេហូសាផាតទូលថា៖ «សូមទ្រង់កុំមានរាជឱង្ការដូច្នេះ»។