Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 26:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 «អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សម្រាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​អ្នក ដើម្បី​ឱន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 «អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ មិន​ត្រូវ​ធ្វើ​រូប​បដិមា ឬ​ស្តូប ហើយ​ក៏​មិន​ត្រូវ​បញ្ឈរ​ថ្ម​រចនា​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា សម្រាប់​ថ្វាយ‌បង្គំ​ឡើយ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​រូប​ព្រះ ឬ​បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សំរាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​ឯង ដើម្បី​នឹង​ឱន​ខ្លួន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 «អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ​ក្លែង​ក្លាយ មិន​ត្រូវ​ធ្វើ​រូប​បដិមា‌ករ ឬ​ស្តូប ហើយ​ក៏​មិន​ត្រូវ​បញ្ឈរ​ថ្ម​រចនា​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​សម្រាប់​ថ្វាយ‌បង្គំ​ឡើយ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 26:1
30 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ធ្វើ​ស្ដូប​សម្រាប់​គោរព និង​បង្គោល​សក្ការៈ នៅ​លើ​អស់​ទាំង​ទី​ភ្នំ ហើយ​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ផង ។


គេ​បោះ‌បង់​ចោល​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​សិត​ធ្វើ​រូប គឺ​ជា​រូប​កូន​គោ​ពីរ ហើយ​ធ្វើ​បង្គោល​សក្ការៈ ព្រម​ទាំង​ថ្វាយ​បង្គំ​ដល់​អស់​ទាំង​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌បាល​ផង។


ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​ទំនៀម​ទម្លាប់​នៃ​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយធ្វើ​តាម​ច្បាប់​ដែល​ពួក​ស្តេច​អ៊ីស្រា‌អែល​បាន​តាំង​ដែរ។


គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ​ទី​ខ្ពស់​របស់​គេ គេ​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ ដោយ​រូប​ព្រះ​របស់​គេ។


អស់​អ្នក​ដែល​ថ្វាយ​ប​ង្គំ​រូប​ឆ្លាក់​នឹង​ត្រូវ​អាម៉ាស់ គឺ​ជា​អ្នក​ដែល​អួតអាង​ពី​រូប​ព្រះ ដែល​ឥត​ប្រយោជន៍​របស់​គេ។ នែ៎ ព្រះ​ទាំង‌ឡាយ​អើយ ចូរ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ!


«យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​មក​ធ្វើ​ជា​រូប​ព្រះ​ណា​ទៀត​អម​ជា‌មួយ​យើង ក៏​មិន​ត្រូវ​យក​មាស​ធ្វើ​ជា​ព្រះ​សម្រាប់​ខ្លួនឡើយ។


អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយ​បង្គំ ឬ​គោរព​ប្រតិ‌បត្តិ​ព្រះ​របស់​គេ​ឡើយ ក៏​កុំ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​នោះ​ដែរ គឺ​ត្រូវ​បំផ្លាញឲ្យ​អស់ ព្រម​ទាំង​បំបែក​រូប​ព្រះ​របស់​គេ​ឲ្យ​ខ្ទេច‌ខ្ទី​ផង។


មិន​ត្រូវ​សិត​ធ្វើ​រូប​ព្រះ​ឡើយ។


នៅ​គ្រា​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះ របស់​ខ្លួន​ដែល​ធ្វើ​ពី​មាស ហើយ​ពី​ប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សម្រាប់​នឹង​ថ្វាយ​បង្គំ ទៅ​ឲ្យ​កណ្តុរ និង​ប្រចៀវ។


កុំ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​ទៅ​តាម​រូប​ព្រះ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ព្រះ​សិត​សម្រាប់​អ្នក​រាល់​គ្នា​ផង យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។


ព្រោះ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ទេ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។


អ្នក​ណា​ក្នុង​ពួក​កូន​លោក​អើរ៉ុន​ដែល​ថ្វាយ​ឈាម និង​ខ្លាញ់​នៃ​តង្វាយ​មេត្រី នោះ​ត្រូវ​បាន​ស្មា​ស្តាំ​ជា​ចំណែក​ដល់​ខ្លួន។


នោះ​អ្នក​រាល់​គ្នា​ត្រូវ​បណ្តេញ​ប្រជាជន​ដែល​រស់​ក្នុង​ស្រុក​នោះ​ទាំង​អស់ ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ហើយ​បំផ្លាញ​អស់​ទាំង​រូប​ព្រះ​របស់​គេ​ដែល​ធ្វើ​ពី​ថ្ម និង​បំផ្លាញ​រូប​សិត​របស់​គេ​ដែល​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​កម្ទេច​អស់​ទាំង​ទី​ខ្ពស់​របស់​គេ​ផង។


ដូច្នេះ ប្រសិន‌បើ​យើងជា​ពូជ​របស់​ព្រះ​មែន យើង​មិន​គួរ​គិត​ថា ព្រះ‌ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ឡើយ។


"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​ឆ្លាក់ ឬ​សិត​ធ្វើ​រូប ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ជា​របស់​ដែល​ដៃ​ជាង​បាន​ធ្វើ រួច​យក​ទៅ​ដាក់​នៅ​ទី​សម្ងាត់"។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា ដោយ​ពាក្យ​ថា "អាម៉ែន!"។


"យើង​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត​អាគម ពួក​សហាយ‌ស្មន់ ពួក​កាប់​សម្លាប់ ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​ភូតភរ។


ពួក​កូន​ចៅ​ដាន់​ក៏​តាំង​រូប​ឆ្លាក់​នោះ​សម្រាប់​ពួក​គេ ឯ​យ៉ូណា‌ថាន ជា​កូន​គើសំ គើសំ​ជា​កូន​របស់​ម៉ូ‌សេ ព្រម​ទាំង​កូន​ចៅ​គាត់​ធ្វើ​ជា​សង្ឃ​ដល់​កុល‌សម្ព័ន្ធ​ដាន់​តទៅ រហូត​ដល់​ថ្ងៃ​ដែល​អ្នក​ស្រុក​នោះ​ត្រូវ​គេ​និរទេស ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម