ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 17:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់​រឿង​នេះ​ចុះ​ក្នុង​សៀវភៅ ទុក​ជា​សេចក្ដី​រំឭក ហើយ​និទាន​ប្រាប់​ឲ្យ​យ៉ូស្វេ​ស្តាប់ ដ្បិត​យើង​នឹង​លុប​ឈ្មោះ​អាម៉ា‌ឡេក​ចេញ​ពី​ក្រោម​មេឃ​នេះ​ឲ្យ​អស់ មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ទៀត​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​នេះ​ក្នុង​ក្រាំង​មួយ ដើម្បី​ចង​ចាំ​ទុក។ ចូរ​ប្រាប់​យ៉ូស្វេ​ថា យើង​នឹង​លុប​បំបាត់​ជន‌ជាតិ​អាម៉ា‌ឡេក​ឲ្យ​អស់​ពី​ផែនដី ឥត​ឲ្យ​នរណា​នឹក​ចាំ​ពី​ពួក​គេ​ទៀត​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​កត់​រឿង​នេះ​ចុះ​ក្នុង​សៀវភៅ​ទុក​ជា​សេចក្ដី​រំឭក ហើយ​និទាន​ប្រាប់​ឲ្យ​យ៉ូស្វេ​ស្តាប់ ដ្បិត​អញ​នឹង​លុប​ឈ្មោះ​អាម៉ា‌លេក ចេញ​ពី​ក្រោម​មេឃ​នេះ ឲ្យ​អស់​រលីង មិន​ឲ្យ​នឹក​ឃើញ​ទៀត​សោះ​ឡើយ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​កត់​ត្រា​ព្រឹត្តិ‌ការណ៍​នេះ​ក្នុង​ក្រាំង​មួយ ដើម្បី​ចង​ចាំ​ទុក។ ចូរ​ប្រាប់​យ៉ូស្វេ​ថា យើង​នឹង​លុប​បំបាត់​ជន‌ជាតិ​អាម៉ា‌ឡេក​ឲ្យ​អស់​ពី​ផែនដី ឥត​ឲ្យ​នរណា​នឹក​ចាំ​ពី​ពួក​គេ​ទៀត​ឡើយ»។

សូមមើលជំពូក



និក្ខមនំ 17:14
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​ស្តេច​សូល​បាន​សុគត​ទៅ ពេល​ដាវីឌ​បាន​ត្រឡប់​មក​ពី​វាយ​ពួក​អាម៉ាឡេក​វិញ ហើយ​បាន​នៅ​ក្រុង​ស៊ីក‌ឡាក់​អស់​ពីរ​ថ្ងៃ


គឺ​ពី​សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលី‌ស្ទីន សាសន៍​អាម៉ា‌ឡេក និងជ័យ‌ភណ្ឌ​ដែល​យក​ពី​ហាដា‌រេស៊ើរ ជា​កូន​រេហុប ស្តេច​ក្រុង​សូបា​ផង។


ពួក​កូន​ចៅ​ស៊ីម្មាន​ប្រាំរយ​នាក់ ក៏​ទៅ​ស្រុក​សៀរ មាន​ពេឡា‌ធា នារី‌យ៉ា រេផា‌យ៉ា និង​អ៊ូស៊ាល ជា​កូន​អ៊ីស៊ី ធ្វើ​ជា​មេ​ដឹកនាំ។


ពួក​គេ​ប្រហារ​សំណល់​ពួក​អាម៉ា‌ឡេក ដែល​នៅ​សេស‌សល់ រួច​តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ រហូត​ដល់​សព្វ​ថ្ងៃ។


នោះ​តើ​យើង​ខ្ញុំ​នឹង​បែរ​ទៅ​ប្រព្រឹត្ត​រំលង​បទ​បញ្ជា​របស់​ព្រះ‌អង្គ​ទៀត ដោយ​រៀប​ការ​នឹង​សាសន៍​ដទៃ ដែល​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ឬ? តើ​ព្រះ‌អង្គ​មិន​មាន​សេចក្ដី​ក្រោធ​នឹង​យើង​ខ្ញុំ រហូត​ដល់​បំផ្លាញ​យើង​ខ្ញុំ​អស់​រលីង កុំ​ឲ្យ​មាន​សេស​សល់ ឬកុំ​មាន​អ្នក​ណា​ម្នាក់​គេច​ផុត​ទេ​ឬ?


ទាំង​សេចក្ដី​នឹក​ចាំ​ពី​គេ នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅ ហើយ​នឹង​លែង​ឮ​និយាយ ពី​ឈ្មោះ​គេ​តាម​ផ្លូវ​ត​ទៅ។


ឱ​ប្រសិន‌បើ​ពាក្យ​ខ្ញុំ​បាន​សរសេរ​ចុះ ឱ​បើ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទៅ​អេះ


ខ្មាំង​សត្រូវ​បាន​វិនាស​អន្តរាយ​អស់​កល្ប​ជានិច្ច ព្រះ‌អង្គ​បាន​ដក​រំលើង​ទី​ក្រុង​នានា​របស់​គេ សេចក្ដី​នឹក​ចាំ​ពីពួក‌គេ​ក៏​បាត់​ឈឹង​ទៅ​ដែរ។


ថ្ងៃ​នេះ​នឹង​បាន​ជា​សេចក្ដី​រំឭក​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ថ្ងៃ​នេះ​ទុក​ជា​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​កាន់​ថ្ងៃ​នេះ​គ្រប់​តំណ​មនុស្ស ទុក​ជា​ច្បាប់​រហូត​តទៅ។


ពិធី​នេះ​នឹង​បាន​ជា​ទី​សម្គាល់​មួយ​នៅ​ដៃ​អ្នក​រាល់​គ្នា និង​ជា​សេចក្ដី​រំឭក​នៅ​កណ្ដាល​ថ្ងាស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​បាន​នៅ​ក្នុង​មាត់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។


លោក​យ៉ូស្វេ​ក៏​បាន​ឈ្នះ​អាម៉ា‌ឡេក ព្រម​ទាំង​ពល‌ទ័ព​របស់​គេ​ដោយ​មុខ​ដាវ។


លោក​ម៉ូសេ​កត់​ត្រា​អស់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា រួច​លោក​ក្រោក​ពី​ព្រលឹម​ទៅ​សង់​អាស‌នា​មួយ​នៅ​ជើង​ភ្នំ ហើយ​បញ្ឈរ​ថ្ម​ដប់​ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ។


ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​យើង នោះ​យើង​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​របស់​យើង។


ព្រះ‌យេហូវ៉ា​បង្គាប់​ដល់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់​ត្រា​ពាក្យ​ទាំង​នេះ ដ្បិត​យើង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ្នក និង​ជា‌មួយ​អ៊ី‌ស្រា‌អែល»។


សេចក្ដី​នឹក​ចាំ​ពី​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ពរ តែ​ឈ្មោះ​របស់​មនុស្ស​អាក្រក់ រមែង​ពុក​រលួយ​ទៅ។


ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​អ្នក​សរសេរ​អស់​ទាំង​ពាក្យ ចុះ​ក្នុង​សៀវភៅ ដូច​យើង​បាន​ប្រាប់​អ្នក។


ចូរ​យក​ក្រាំង​មួយ​មក​កត់​អស់​ទាំង​ពាក្យ​ដែល​យើង​បាន​ប្រាប់​អ្នក ទាស់​នឹង​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​និយាយទៅ​កាន់​អ្នក គឺ​តាំង​ពី​គ្រា​យ៉ូសៀស​រហូត​មក​ដល់​សព្វ​ថ្ងៃ។


បន្ទាប់​មក គាត់​មើល​ទៅ​សាសន៍​អាម៉ា‌ឡេក ហើយ​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា៖ «អាម៉ា‌ឡេក​ជា​សាសន៍​ទីមួយ​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ តែ​ចុង​បំផុត​របស់​គេ​នឹង​ត្រូវ​វិនាស​ទៅ»។


លោក​ម៉ូសេ​បាន​កត់​ត្រា​ពី​កន្លែង​ចាប់​ផ្ដើម​របស់​ពួកគេ ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់ តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ហើយ​នេះ​ជា​កន្លែង​ចេញ​ដំណើរ​របស់​គេ ជា​ដំណាក់ៗ ដូច​ត​ទៅ៖


លោក​ម៉ូសេ​បាន​សរ​សេរ​ក្រឹត្យ‌វិន័យ​នេះ ហើយ​ប្រគល់​ជូន​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា និងជូន​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់។


អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ​ថា នេះ​ដោយ​ព្រោះ​ទឹក​ទន្លេ​យ័រដាន់​ត្រូវ​បាន​កាត់​ផ្តាច់ នៅ​ខាង​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា។ ពេល​ហិប​នៃ​សេចក្ដី​សញ្ញា​នោះ​បាន​ឆ្លង​ទន្លេ​យ័រដាន់ ទឹក​ទន្លេ​យ័រ​ដាន់​ត្រូវ​បាន​កាត់​ផ្តាច់។ ដូច្នេះ ថ្ម​ទាំង​នេះ​នឹង​បាន​ជាទី​រំឭក​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​រហូត​ត​ទៅ»។


ព្រះ‌យេហូវ៉ា​ក៏​បាន​ចាត់​ទ្រង់​ឲ្យ​ទៅ​ដោយ​ថា "ចូរ​ទៅ​ចុះ ចូរ​ទៅ​បំផ្លាញ​សាសន៍​អាម៉ាឡេក​មាន​បាប​នោះ​ឲ្យ​អស់​រលីង​ទៅ ត្រូវ​ឲ្យ​ច្បាំង​នឹង​គេ​រហូត​ដល់​វិនាស​បាត់​ទាំង​អស់"។


នៅ​ថ្ងៃ​ទី​បី ពេល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់​ស៊ីក‌ឡាក់ ពេល​នោះពួក​អាម៉ាឡេក​បាន​លុក​ចូល​តំបន់​ណេកិប ព្រម​ទាំង​ក្រុង​ស៊ីក‌ឡាក់ គេ​បាន​វាយ​ក្រុង​ស៊ីក‌ឡាក់ និង​ដុត​កម្ទេច​ចោល​អស់​រលីង​ហើយ


ដាវីឌ​ក៏​ប្រហារ​គេ​ចាប់​តាំង​ពី​ពេល​ព្រលប់​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់ ឥត​មាន​អ្នក​ណា​រត់​រួច​ឡើយ លើក​លែង​តែ​ពួក​យុវជន​បួនរយ​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ​រត់​ទៅ​ប៉ុណ្ណោះ។