និក្ខមនំ 13:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ពិធីនេះនឹងបានជាទីសម្គាល់មួយនៅដៃអ្នករាល់គ្នា និងជាសេចក្ដីរំឭកនៅកណ្ដាលថ្ងាសអ្នករាល់គ្នា ដើម្បីឲ្យក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ពិធីបុណ្យនេះជាសេចក្ដីរំឭកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដើម្បីឲ្យអ្នករាល់គ្នាចងចាំ ហើយប្រកាសក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គបានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែ នាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 នោះនឹងបានសំរាប់ជាទីសំគាល់នៅដៃអ្នករាល់គ្នា ហើយក៏ជាសេចក្ដីរំឭកនៅកណ្តាលថ្ងាសអ្នករាល់គ្នា ដើម្បីឲ្យក្រិត្យវិន័យព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តយ៉ាងខ្លាំងពូកែហើយ សូមមើលជំពូកអាល់គីតាប9 ពិធីបុណ្យនេះជាសេចក្តីរំលឹកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដើម្បីឲ្យអ្នករាល់គ្នាចងចាំ ហើយប្រកាសក្រឹត្យវិន័យរបស់អុលឡោះតាអាឡា ដ្បិតទ្រង់បានប្រើអំណាចដ៏ខ្លាំងពូកែ នាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ សូមមើលជំពូក |
៙ សូមផ្ដិតខ្ញុំម្ចាស់និត្យនៅ ព្រះហឫទ័យទ្រង់ដូចជាត្រា គឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផង ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំង ដូចជាសេចក្ដីស្លាប់ ហើយសេចក្ដីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយចំហួលនៃសេចក្ដីនោះក៏ជាចំហួលនៃភ្លើង ជាអណ្ដាតភ្លើងយ៉ាងសហ័សដែលមកពីព្រះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនេះជាសេចក្ដីសញ្ញាដែលយើងបានតាំងនឹងគេ គឺថាវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក ហើយពាក្យដែលយើងបានដាក់នៅក្នុងមាត់អ្នក នោះនឹងមិនដែលឃ្លាតចេញពីមាត់អ្នក ពីមាត់ពូជពង្សរបស់អ្នក ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។