Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 24:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លោក​ម៉ូសេ​កត់​ត្រា​អស់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា រួច​លោក​ក្រោក​ពី​ព្រលឹម​ទៅ​សង់​អាស‌នា​មួយ​នៅ​ជើង​ភ្នំ ហើយ​បញ្ឈរ​ថ្ម​ដប់​ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​ម៉ូសេ​បាន​កត់‌ត្រា​ទុក​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់។ ស្អែក​ឡើង លោក​ក្រោក​ពី​ព្រលឹម លោក​សង់​អាសនៈ​មួយ​នៅ​ជើង​ភ្នំ និង​បញ្ឈរ​ស្តូប​ដប់‌ពីរ ជា​តំណាង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់‌ពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ម៉ូសេ​ក៏​កត់​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា រួច​លោក​ក្រោក​ពី​ព្រលឹម​ទៅ​ស្អាង​អាសនា​១​នៅ​ជើង​ភ្នំ ហើយ​ក៏​បញ្ឈរ​ថ្ម​១២ តាម​ចំនួន​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​១២

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ម៉ូសា​បាន​កត់​ត្រា​ទុក​នូវ​បន្ទូល​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា។ ស្អែក​ឡើង គាត់​ក្រោក​ពី​ព្រលឹម គាត់​សង់​អាសនៈ​មួយ​នៅ​ជើង​ភ្នំ និង​បញ្ឈរ​បង្គោល​ដប់​ពីរ ជា​តំណាង​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​ដប់​ពីរ។

សូមមើលជំពូក ចម្លង




និក្ខមនំ 24:4
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់‌រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ‌ពង្ស​របស់​អ្នក»។ ដូច្នេះ លោក​ក៏​សង់​អាស‌នា​មួយ​នៅ​ទី​នោះ​ថ្វាយ​ព្រះ‌យេហូវ៉ា ដែល​បាន​លេច​មក​ឲ្យលោក​ឃើញ។


លុះ​ព្រឹក​ឡើង លោក​យ៉ាកុប​ក្រោក​ពី​ព្រលឹម ហើយ​យក​ថ្ម​ដែល​លោក​បាន​កើយ​នោះ មក​ដាក់​បញ្ឈរ​ឡើង​ធ្វើ​ជា​បង្គោល រួច​ចាក់​ប្រេង​ពី​លើ។


ឯ​ថ្ម​ដែល​ខ្ញុំ​បានដាក់​បញ្ឈរ​ទុក​ជា​បង្គោល​នេះ នឹង​បាន​ជា​ព្រះ​ដំណាក់​របស់​ព្រះ។ អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​ដល់​ព្រះ‌អង្គ»។


លោក​យ៉ាកុប​បាន​យក​ថ្ម​មួយ​ផ្ទាំង មក​ដាក់​បញ្ឈរ​ធ្វើ​ជា​បង្គោល


ឯ​អ័ហ៊ី‌យ៉ា លោក​បាន​ពាក់​អាវ​ថ្មី ក៏​ចាប់​អាវ​ថ្មី​នោះ ហែក​ជា​ដប់ពីរ​ផ្នែក​ទៅ


លោក​អេលីយ៉ា​យក​ថ្ម​ដប់ពីរ​តាម​ចំនួន​កុល‌សម្ពន័្ធ​ពួក​កូន​ចៅ​យ៉ាកុប ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​នោះ​ថា ឈ្មោះ​ឯង​ត្រូវ​ហៅ​ថាអ៊ីស្រាអែលវិញ


គេ​បាន​ថ្វាយ​គោ​ឈ្មោល​មួយ​រយ​ក្បាល ចៀម​ឈ្មោល​ពីរ​រយ​ក្បាល និង​កូន​ចៀម​បួន​រយ​ក្បាល ជា​តង្វាយ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ និង​ពពែ​ដប់ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល ជា​តង្វាយ​លោះ​បាប​សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់។


នៅ​លើ​ឯក​សារ​ដែល​បាន​បោះ​ត្រានោះ មានឈ្មោះ នេហេមា ជា​ទេសា‌ភិបាល និង​ជា​កូន​ហាកាលា បន្ទាប់​មក មាន​សេដេគា


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់​រឿង​នេះ​ចុះ​ក្នុង​សៀវភៅ ទុក​ជា​សេចក្ដី​រំឭក ហើយ​និទាន​ប្រាប់​ឲ្យ​យ៉ូស្វេ​ស្តាប់ ដ្បិត​យើង​នឹង​លុប​ឈ្មោះ​អាម៉ា‌ឡេក​ចេញ​ពី​ក្រោម​មេឃ​នេះ​ឲ្យ​អស់ មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ទៀត​ឡើយ»។


ពេល​នោះ លោក​ម៉ូសេ​បាន​ស្អាង​អាស‌នា​មួយ ហើយ​ដាក់​ឈ្មោះ​ថា "យេហូវ៉ា-នីស៊ី"


នេះ​ជា​ច្បាប់​ផ្សេងៗ ដែល​អ្នក​ត្រូវ​យក​ទៅ​ដាក់​នៅ​មុខ​គេ


បន្ទាប់​មក លោក​យក​សៀវ‌ភៅ​នៃ​សេចក្ដី​សញ្ញា​មក​អាន​ឲ្យ​ប្រជា‌ជន​ស្តាប់ ហើយ​គេ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ហើយ​យើង​ខ្ញុំ​នឹង​ស្តាប់​បង្គាប់»។


ត្រូវ​តែ​មាន​ត្បូង​ដប់​ពីរ តាម​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ហើយ​ត្រូវ​ឆ្លាក់​ទាំង​អស់​បែប​ដូច​ជា​ឆ្លាក់​ត្រា គ្រប់​ត្បូង ត្រូវ​ចារឹក​ឈ្មោះ​មួយៗ ក្នុង​ឈ្មោះ​កុល‌សម្ព័ន្ធ​ទាំង​ដប់​ពីរ​នោះ។


ព្រះ‌យេហូវ៉ា​បង្គាប់​ដល់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់​ត្រា​ពាក្យ​ទាំង​នេះ ដ្បិត​យើង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ្នក និង​ជា‌មួយ​អ៊ី‌ស្រា‌អែល»។


នៅ​គ្រា​នោះ នឹង​មាន​អាស‌នា​មួយ​នៅ​កណ្ដាល​ស្រុក​អេស៊ីព្ទ សម្រាប់​បូជា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ត្រង់​ព្រំ‌ដែន​នឹង​មាន​បង្គោល​មួយ សម្រាប់​រំឭក​ពី​ព្រះ‌យេហូវ៉ា


ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​ធ្វើ​នំ​ដប់ពីរ គឺ​ថា​នំ​នីមួយៗ​ធ្វើ​ពី​ម្សៅ​ពីរ​ខ្ញឹង


«ចូរ​និយាយ​ទៅ​កាន់​ប្រជាជន​អ៊ីស្រា‌អែល ហើយ​យក​ដំបង​ដប់​ពីរ​ពី​ពួកគេ គឺ​វង្សា‌នុវង្ស​នីមួយៗ​ត្រូវ​យក​ដំបង​មួយ ពី​គ្រប់​មេ​ដឹក​នាំ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។ ត្រូវ​សរសេរ​ឈ្មោះ​របស់​គេ​រៀង​ខ្លួន​នៅ​លើ​ដំបង​នីមួយៗ


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិ‌ភោគ​នៅ​តុ​ខ្ញុំ ក្នុងព្រះ​រាជ្យ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ‌ជម្រះ​កុល​សម្ព័ន្ធ​ទាំង​ដប់​ពីរ​នៃ​សាសន៍​អ៊ីស្រា‌អែល»។


កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​គេ​រាប់​ថា​ជា​សសរ​ទ្រូង បាន​ឃើញ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ ពួក​លោក​ក៏​បាន​លូក​ដៃ​ស្តាំ​នៃ​ការ​ប្រកប​មក​ទទួល​ខ្ញុំ និង​លោក​បាណា‌បាស ដើម្បី​ឲ្យ​យើង​ទៅ​ឯ​សាសន៍​ដទៃ ហើយ​ពួក​លោក​ទៅឯ​ពួក​អ្នក​កាត់​ស្បែក​វិញ។


លោក​ម៉ូសេ​បាន​សរ​សេរ​ក្រឹត្យ‌វិន័យ​នេះ ហើយ​ប្រគល់​ជូន​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា និងជូន​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់។


រី​ឯ​ថ្ម​ទាំង​ដប់ពីរ​ដុំ ដែល​គេ​បាន​យក​ចេញ​ពី​កណ្ដាល​ទន្លេ​យ័រដាន់មក លោក​យ៉ូស្វេបាន​ដាក់​បញ្ឈរ​នៅ​គីល‌កាល


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ដើរ​ទៅ​ខាង​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ទៅ​កណ្ដាល​ទន្លេ​យ័រដាន់ ហើយ​យក​ថ្ម​ម្នាក់​មួយ​ដុំ​ដាក់​លើ​ស្មា តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល


កំផែង​ក្រុង​មាន​គ្រឹះ​ដប់ពីរ ហើយ​នៅ​លើ​គ្រឹះ​នោះ មាន​ឈ្មោះ​សាវក​ទាំង​ដប់ពីរ​របស់​កូន​ចៀម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម