Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 30:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដាវីឌ​ក៏​ប្រហារ​គេ​ចាប់​តាំង​ពី​ពេល​ព្រលប់​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់ ឥត​មាន​អ្នក​ណា​រត់​រួច​ឡើយ លើក​លែង​តែ​ពួក​យុវជន​បួនរយ​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ​រត់​ទៅ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​ដាវីឌ​វាយ​ប្រហារ​ពួក​នោះ នៅ​ថ្ងៃ​បន្ទាប់ តាំង​ពី​ព្រលឹម​រហូតទល់​ព្រលប់។ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ លើក‌លែង​តែ​ពួក​យុវជន​បួន​រយ​នាក់ ដែល​ជិះ​អូដ្ឋ​គេច​ខ្លួន​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដាវីឌ​ក៏​ប្រហារ​គេ​ចាប់​តាំង​ពី​ពេល​ព្រលប់​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​ក្រោយ ឥត​មាន​អ្នក​ណា​រត់​រួច​ឡើយ លើក​តែ​ពួក​កំឡោះ​៤០០​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ​រត់​ទៅ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ទត​វាយ​ប្រហារ​ពួក​នោះ នៅ​ថ្ងៃ​បន្ទាប់ តាំង​ពី​ព្រលឹម​រហូត​ទល់​ព្រលប់។ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ លើក​លែង​តែ​ពួក​យុវជន​បួន​រយ​នាក់ ដែល​ជិះ​អូដ្ឋ​គេច​ខ្លួន​ចេញ​ទៅ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 30:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​ស្តេច​សូល​បាន​សុគត​ទៅ ពេល​ដាវីឌ​បាន​ត្រឡប់​មក​ពី​វាយ​ពួក​អាម៉ាឡេក​វិញ ហើយ​បាន​នៅ​ក្រុង​ស៊ីក‌ឡាក់​អស់​ពីរ​ថ្ងៃ


គឺ​ពី​សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលី‌ស្ទីន សាសន៍​អាម៉ា‌ឡេក និងជ័យ‌ភណ្ឌ​ដែល​យក​ពី​ហាដា‌រេស៊ើរ ជា​កូន​រេហុប ស្តេច​ក្រុង​សូបា​ផង។


ដូច្នេះ គេ​ក៏​ក្រោក​ឡើង​នៅ​ពេល​ព្រលប់​ទៅ​ឯ​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​កាល​គេ​ទៅ​ដល់​ទី​បោះ​ទ័ព​ហើយ មិន​ឃើញ​មាន​អ្នក​ណា​សោះ។


ពួក​គេ​ប្រហារ​សំណល់​ពួក​អាម៉ា‌ឡេក ដែល​នៅ​សេស‌សល់ រួច​តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ រហូត​ដល់​សព្វ​ថ្ងៃ។


ទូល‌បង្គំ​បាន​កម្ទេច​គេ​ឲ្យ​ហ្មត់ ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​ផាត់ ទូល‌បង្គំ​បាន​ជាន់​គេ ដូច​ជាន់​ភក់​នៅ​តាម​ផ្លូវ។


ប៉ុន្តែ អ៊ីស‌ម៉ា‌អែល​ជា​កូន​នេថានា គេច​រួច​ពី​យ៉ូ‌ហា‌ណាន ទៅដល់​ពួក​កូន​ចៅ​អាំម៉ូន​ទៅ ហើយ​មាន​ប្រាំបី​នាក់​ទៅ​ជា‌មួយ។


បារ៉ាក​ក៏​ដេញ​តាម​រទេះ និង​ទ័ព​របស់​សត្រូវ រហូត​ដល់​ហារ៉ូ‌សែត-កូយីម ហើយ​ពល​ទ័ព​ទាំង​ប៉ុន្មាន​របស់​ស៊ីសេ‌រ៉ា ក៏​ស្លាប់​ដោយ​មុខ​ដាវ​អស់ គ្មាន​សល់​ម្នាក់​ឡើយ។


ពួក​ម៉ាឌាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​ប្រជាជន​ទាំង​ប៉ុន្មាន​ពី​ស្រុក​ខាង​កើត គេ​នៅ​តាម​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ដូច​កណ្តូប ហើយ​សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ឥត​គណនា គឺ​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ។


លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង ស្ដេច​សូល​រៀប​ពល​ទ័ព​ជា​បី​កង ចូល​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​គេ​នៅ​វេលា​យាម​ព្រឹក ហើយ​វាយ​សាសន៍​អាំម៉ូន​នោះ រហូត​ដល់​ថ្ងៃ​ក្តៅ ឯ​ពួក​អ្នក​ដែល​នៅ​សល់ ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ បាន​ជា​គ្មាន​ពីរ​នាក់​នៅ​ជា‌មួយ​គ្នា​ឡើយ។


ដូច្នេះ ចូរ​ទៅ​វាយ​ពួក​សាសន៍​អាម៉ាឡេក​ឥឡូវ​ចុះ ព្រម​ទាំង​បំផ្លិច‌បំផ្លាញ​គេ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​រលីង​ទៅ កុំ​ត្រា‌ប្រណី​ដល់​គេ​ឡើយ គឺ​ត្រូវ​សម្លាប់​ទាំង​ប្រុស​ទាំង​ស្រី ទាំង​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ផង ទាំង​គោ ចៀម អូដ្ឋ និង​លា​ដែរ"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម