មនុស្សស្លាប់មិនចេះសរសើរតម្កើង ព្រះយេហូវ៉ាទេ ហើយអ្នកណាដែលចុះទៅស្ថានស្ងាត់ឈឹង ក៏មិនចេះសរសើរតម្កើងព្រះអង្គដែរ។
ទំនុកតម្កើង 88:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះអង្គធ្វើការអស្ចារ្យ សម្រាប់មនុស្សស្លាប់បានឬ? តើអ្នកដែលស្លាប់ទៅហើយ ងើបសរសើរព្រះអង្គដែរឬ? –បង្អង់ ព្រះគម្ពីរខ្មែរសាកល តើព្រះអង្គនឹងធ្វើកិច្ចការដ៏អស្ចារ្យដល់មនុស្សស្លាប់ឬ? តើព្រលឹងមនុស្សស្លាប់នឹងក្រោកឡើងអរព្រះគុណព្រះអង្គឬ? សេឡា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះអង្គអាចធ្វើការអស្ចារ្យ សម្រាប់មនុស្សស្លាប់បានឬ? តើមនុស្សដែលស្លាប់ទៅហើយ អាចក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ? - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើទ្រង់នឹងសំដែងការអស្ចារ្យ ដល់មនុស្សដែលស្លាប់ហើយឬ តើអ្នកដែលស្លាប់នឹងងើបឡើងសរសើរដល់ទ្រង់ដែរឬ។ –បង្អង់ អាល់គីតាប តើទ្រង់អាចធ្វើការអស្ចារ្យ សម្រាប់មនុស្សស្លាប់បានឬ? តើមនុស្សដែលស្លាប់ទៅហើយ អាចក្រោកឡើងសរសើរតម្កើងទ្រង់កើតឬ? - សម្រាក |
មនុស្សស្លាប់មិនចេះសរសើរតម្កើង ព្រះយេហូវ៉ាទេ ហើយអ្នកណាដែលចុះទៅស្ថានស្ងាត់ឈឹង ក៏មិនចេះសរសើរតម្កើងព្រះអង្គដែរ។
៙ ខ្ញុំនឹងមិនស្លាប់ទេ គឺខ្ញុំនឹងរស់នៅ ហើយរៀបរាប់អំពីស្នាព្រះហស្តនៃព្រះយេហូវ៉ា ។
ទូលបង្គំលើកដៃប្រណម្យដល់ព្រះអង្គ ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ ដូចជាដីហួតហែង។ –បង្អង់
«តើមានប្រយោជន៍អ្វី បើទូលបង្គំស្លាប់ ហើយចុះទៅក្នុងរណ្តៅនោះ? តើធូលីអាចសរសើរព្រះអង្គកើតឬ? តើគេអាចថ្លែងរៀបរាប់ពីព្រះហឫទ័យ ស្មោះត្រង់របស់ព្រះអង្គកើតឬ?
ដ្បិតពេលស្លាប់ផុតទៅហើយ គ្មានសេចក្ដីនឹកចាំពីព្រះអង្គទៀតទេ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ តើអ្នកណាអាចសរសើរព្រះអង្គបាន?
ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតទូលបង្គំអំពាវនាវរកព្រះអង្គរាល់ថ្ងៃ។
ពួកអ្នកស្លាប់របស់ព្រះអង្គនឹងរស់ឡើងវិញ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលដេកនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងដោយអំណរចុះ! ដ្បិតទឹកសន្សើមរបស់ព្រះអង្គ ជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញមនុស្សស្លាប់មក។