ទំនុកតម្កើង 88:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 តើព្រះអង្គអាចធ្វើការអស្ចារ្យ សម្រាប់មនុស្សស្លាប់បានឬ? តើមនុស្សដែលស្លាប់ទៅហើយ អាចក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ? - សម្រាក សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 តើព្រះអង្គនឹងធ្វើកិច្ចការដ៏អស្ចារ្យដល់មនុស្សស្លាប់ឬ? តើព្រលឹងមនុស្សស្លាប់នឹងក្រោកឡើងអរព្រះគុណព្រះអង្គឬ? សេឡា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 តើព្រះអង្គធ្វើការអស្ចារ្យ សម្រាប់មនុស្សស្លាប់បានឬ? តើអ្នកដែលស្លាប់ទៅហើយ ងើបសរសើរព្រះអង្គដែរឬ? –បង្អង់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 តើទ្រង់នឹងសំដែងការអស្ចារ្យ ដល់មនុស្សដែលស្លាប់ហើយឬ តើអ្នកដែលស្លាប់នឹងងើបឡើងសរសើរដល់ទ្រង់ដែរឬ។ –បង្អង់ សូមមើលជំពូកអាល់គីតាប10 តើទ្រង់អាចធ្វើការអស្ចារ្យ សម្រាប់មនុស្សស្លាប់បានឬ? តើមនុស្សដែលស្លាប់ទៅហើយ អាចក្រោកឡើងសរសើរតម្កើងទ្រង់កើតឬ? - សម្រាក សូមមើលជំពូក |
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង! អស់អ្នកដែលដេកក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ! ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា ព្រះអម្ចាស់នឹងប្រទានពន្លឺមក ប្រោសអស់អ្នកដែលចែកស្ថានទៅហើយ ឲ្យចេញពីដី មានជីវិតឡើងវិញយ៉ាងនោះដែរ។