ហើយយកក្រមារបស់លោកអេលីយ៉ា ដែលជ្រុះមកនោះ ទៅវាយទឹក ដោយពោលថា៖ «តើព្រះយេហូវ៉ាជាព្រះរបស់លោកអេលីយ៉ា ព្រះអង្គគង់នៅឯណា?» ពេលបានវាយទឹកហើយ ទឹកក៏បានញែកចេញពីគ្នា ហើយអេលីសេឆ្លងផុតទៅ។
ទំនុកតម្កើង 74:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើឲ្យមានទឹកផុស និងទឹកជ្រោះចេញមក ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច ប្រែជារីងស្ងួត។ ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គហើយ ដែលបើកប្រភពទឹក និងជ្រោះទឹក គឺព្រះអង្គហើយ ដែលធ្វើឲ្យទន្លេដែលហូរជានិច្ចរីងស្ងួត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើឲ្យមានទឹកផុស ចេញពីប្រភពទឹកនានា ហើយព្រះអង្គបានធ្វើឲ្យទន្លេដែលមិនចេះរីង ប្រែជារីងស្ងួតទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានវាយបំប្រេះថ្ម ឲ្យមានក្បាលទឹក នឹងទឹកជ្រោះចេញមក ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច បានរីងស្ងួតទៅផង អាល់គីតាប ទ្រង់បានធ្វើឲ្យមានទឹកផុស ចេញពីប្រភពទឹកនានា ហើយទ្រង់បានធ្វើឲ្យទន្លេដែលមិនចេះរីង ប្រែជារីងស្ងួតទៅវិញ។ |
ហើយយកក្រមារបស់លោកអេលីយ៉ា ដែលជ្រុះមកនោះ ទៅវាយទឹក ដោយពោលថា៖ «តើព្រះយេហូវ៉ាជាព្រះរបស់លោកអេលីយ៉ា ព្រះអង្គគង់នៅឯណា?» ពេលបានវាយទឹកហើយ ទឹកក៏បានញែកចេញពីគ្នា ហើយអេលីសេឆ្លងផុតទៅ។
ពេលនោះ លោកអេលីយ៉ាយកក្រមារបស់លោកបត់វាយទឹក ទឹកក៏ញែកចេញពីគ្នា ឲ្យលោកទាំងពីរបានដើរឆ្លងទៅនៅដីគោក។
ព្រះអង្គបានបំបែកថ្មនៅទីរហោស្ថាន ហើយប្រទានឲ្យគេមានផឹកទឹកជាបរិបូរ ដូចជាប្រភពទឹកផុសចេញមក។
នោះនឹងមានថ្នល់មួយសម្រាប់ពួកសំណល់ នៃប្រជារាស្ត្រព្រះអង្គ ដែលរួចពីស្រុកអាសស៊ើរមក ដូចជាមានសម្រាប់សាសន៍អ៊ីស្រាអែល នៅគ្រាដែលគេឡើងរួចពីស្រុកអេស៊ីព្ទមកដែរ។
យើងក៏បង្គាប់ដល់ទីជម្រៅថា "ចូរឲ្យរីងស្ងួតទៅ" ហើយយើងនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានរីងហួតទៅដែរ។
គេមិនបានស្រេកឡើយ កំពុងដែលព្រះអង្គនាំគេដើរកាត់សមុទ្រខ្សាច់ គឺព្រះអង្គបានធ្វើឲ្យមានទឹកហូរចេញពីថ្មដាសម្រាប់គេ ព្រះអង្គក៏បំបែកថ្មដា ឲ្យទឹកផុសចេញមក។
ព្រះអង្គបានទាញធ្នូចេញពីស្រោមជាស្រេច ទាំងហៅព្រួញជាច្រើនឲ្យមក។-បង្អង់- ព្រះអង្គបានពុះញែកផែនដីឲ្យមានទន្លេ។
ពេលនោះ លោកម៉ូសេលើកដៃឡើង ហើយយកដំបងវាយថ្មនោះពីរដង។ ទឹកក៏ហូរចេញមកយ៉ាងបរិបូរ ហើយក្រុមជំនុំ និងហ្វូងសត្វរបស់គេក៏នាំគ្នាផឹក។
ដ្បិតយើងបានឮពីការដែលព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រក្រហម រីងទៅ នៅមុខពួកលោក ពេលពួកលោកចេញពីស្រុកអេស៊ីព្ទ និងពីការដែលពួកលោកបានធ្វើចំពោះស្តេចទាំងពីរអង្គរបស់សាសន៍អាម៉ូរី នៅខាងនាយទន្លេយ័រដាន់ គឺដល់ព្រះបាទស៊ីហុន និងព្រះបាទអុក ដែលពួកលោកបានបំផ្លាញទាំងស្រុង។
ទេវតាទីប្រាំមួយយកពែងរបស់ខ្លួន ចាក់ទៅលើទន្លេធំ គឺទន្លេអ៊ើប្រាត ស្រាប់តែទឹកទន្លេនោះក៏រីងអស់ ដើម្បីរៀបចំផ្លូវរបស់ពួកស្តេចពីទិសខាងកើត។