Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 11:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 នោះ​នឹង​មាន​ថ្នល់​មួយ​សម្រាប់​ពួក​សំណល់ នៃ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដែល​រួច​ពី​ស្រុក​អាស‌ស៊ើរ​មក ដូច​ជា​មាន​សម្រាប់​សាសន៍​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​គេ​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 នោះ​នឹង​មាន​ផ្លូវធំ​មួយ​ពី​អាស្ស៊ីរី សម្រាប់​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ដូចដែល​ធ្លាប់​មាន​សម្រាប់​អ៊ីស្រាអែល នៅ​គ្រា​ដែល​ពួកគេ​បាន​ឡើងមក​ពី​ដែនដី​អេហ្ស៊ីប​ដែរ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពេល​នោះ នឹង​មាន​ផ្លូវ​មួយ សម្រាប់​ប្រជា‌ជន អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់​ពី​ស្លាប់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ស្រុក​អាស្ស៊ីរី ដូច​កាល​ពី​ដើម មាន​ផ្លូវ​មួយ​សម្រាប់ បុព្វបុរស​របស់​គេ​ចេញ​ពី​ស្រុក​អេស៊ីប​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ហើយ​នឹង​មាន​ថ្នល់​១​សំរាប់​ពួក​សំណល់​នៃ​រាស្ត្រ​ទ្រង់ ដែល​រួច​ពី​ស្រុក​អាសស៊ើរ​មក ដូច​ជា​មាន​សំរាប់​សាសន៍​អ៊ីស្រាអែល នៅ​គ្រា​ដែល​គេ​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពេល​នោះ នឹង​មាន​ផ្លូវ​មួយ សម្រាប់​ប្រជា‌ជន អ៊ីស្រ‌អែល​ដែល​នៅ​សេស‌សល់​ពី​ស្លាប់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ស្រុក​អាស្ស៊ីរី ដូច​កាល​ពី​ដើម មាន​ផ្លូវ​មួយ​សម្រាប់ បុព្វបុរស​របស់​គេ​ចេញ​ពី​ស្រុក​អេស៊ីប​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 11:16
18 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​អ៊ីស្រា‌អែលនាំ​គ្នា​ចូល​ទៅ​កណ្ដាល​សមុទ្រ តាម​ដី​គោក ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​ពួក‌គេ។


ប្រសិន‌បើ​ព្រះ‌យេហូវ៉ាជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មិន​បាន​ទុក​ឲ្យ​យើង​មាន​សំណល់​បន្តិច‌បន្តួច នោះ​យើង​រាល់​គ្នា​នឹង​ដូច​ជា​ក្រុង​សូដុម ហើយ​ដូច​ក្រុង​កូម៉ូរ៉ា​ដែរ។


នៅ​ថ្ងៃ​នោះ សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល និង​អស់​អ្នក​ក្នុង​ពូជ‌ពង្ស​យ៉ាកុប​ដែល​បាន​រួច​ខ្លួន​មក គេ​នឹង​លែង​ពឹង​ផ្អែក​មនុស្ស​ដែល​បាន​វាយ​គេ​ត​ទៅ ហើយ​នឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសាន៍​អ៊ីស្រា‌អែល​ដោយ​ពិត​ត្រង់​វិញ


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​លូក​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទៅ​ម្តង​ទៀត ដើម្បី​ប្រមូល​ពួក​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែល​នៅ​សល់ ឲ្យ​មក​ពី​ស្រុក​អាស‌ស៊ើរ ស្រុក​អេស៊ីព្ទ ស្រុក​ប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុក​អេឡាំ ស្រុក​ស៊ីណើរ ស្រុក​ហាម៉ាត ហើយ​ពី​អស់​ទាំង​កោះ​នៅ​សមុទ្រ​មក​វិញ


នៅ​គ្រា​នោះ នឹង​មាន​ថ្នល់​មួយ ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ​ដល់​ស្រុក​អាស‌ស៊ើរ ឯ​សាសន៍​អាស‌ស៊ើរ គេ​នឹង​មក​ឯ​ស្រុក​អេស៊ីព្ទ ហើយ​សាសន៍​អេស៊ីព្ទ​នឹង​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ​ដែរ ពួក​សាសន៍​អេស៊ីព្ទ​នឹង​ថ្វាយ​បង្គំ​ជា‌មួយ​ពួក​សាសន៍​អាស‌ស៊ើរ។


ហើយ​នៅ​គ្រា​នោះ នឹង​ឮ​សូរ​ត្រែ​ធំ​ផ្លុំ​ឡើង នោះ​ពួក​អ្នក​នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ ដែល​ហៀប​នឹង​វិនាស​បាត់ និង​ពួក​អ្នក​ដែល​ត្រូវ​បំបរ‌បង់​ចេញ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ គេ​នឹង​វិល​មក​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​បរិសុទ្ធ ត្រង់​ក្រុង​យេរូ‌សាឡិម។


យើង​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​យើង​ឲ្យ​ជា​ផ្លូវ ឯ​អស់​ទាំង​ថ្នល់​របស់​យើង នឹង​បាន​លើក​ឡើង។


មើល៍! ពួក​នេះ​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​មើល៍! ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​លិច ហើយ​មួយ​នេះ​មក​ពី​ស្រុក​ស៊ីយេន ។


តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​ពង្រីង​ទឹក​សមុទ្រ គឺ​ជា​ទឹក​នៃ​ទី​ជម្រៅ​ធំ ហើយ​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ត្រឡប់​ជា​ផ្លូវ សម្រាប់​ឲ្យ​ពួក​មនុស្ស​ដែល​ប្រោស​លោះ​បាន​ដើរ​ឆ្លង​ទៅ?


នោះ​នឹង​មាន​គេ​បង្គាប់​ថា ចូរ​លើក​ដី​ឡើង ចូរ​លើក​ដី​ឡើង ចូរ​រៀបចំ​ថ្នល់ ហើយ​យក​ថ្ម​ចំពប់​ចេញ​ពី​ផ្លូវ របស់​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ។


ចូរ​ចូល​ទៅ ចូរ​ចូល​ទៅ​តាម​ទ្វារ​ចុះ ចូរ​រៀប​ផ្លូវ​សម្រាប់​ប្រជាជន ចូរ​លើក ចូរ​លើក​ថ្នល់​ឡើង ចូរ​ប្រមូល​យក​ថ្ម​ចេញ ហើយ​បង្ហូត​ទង់‌ជ័យ​មួយ សម្រាប់​ជន​ជាតិ​ទាំង‌ឡាយ។


ស្រុក​តាម​ឆ្នេរ​សមុទ្រ​នឹង​ក្លាយ​ជា​កេរ‌អាករ នៃ​សំណល់​ពូជ​ពង្ស​យូដា គេ​នឹង​ឃ្វាល​ហ្វូង​សត្វ​របស់​គេ​នៅ​ទី​នោះ នៅ​ពេល​យប់ គេ​នឹង​ដេក​ក្នុង​ផ្ទះ នៅ​ក្នុង​ក្រុង​អាស‌កា‌ឡូន ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ព្រះ‌អង្គ​នឹង​ប្រោស​គេ ហើយ​ស្ដារ​ស្ថាន‌ភាព​របស់​គេ​ឡើង​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម