Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 2:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដ្បិត​យើង​បាន​ឮ​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម រីង​ទៅ នៅ​មុខ​ពួក​លោក ពេល​ពួក​លោក​ចេញ​ពី​ស្រុក​អេស៊ីព្ទ និង​ពី​ការ​ដែល​ពួក​លោក​បាន​ធ្វើ​ចំពោះ​ស្តេច​ទាំង​ពីរ​អង្គ​របស់​សាសន៍​អាម៉ូរី នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ដល់​ព្រះ​បាទ​ស៊ីហុន និង​ព្រះ​បាទ​អុក ដែល​ពួក​លោក​បាន​បំផ្លាញ​ទាំង​ស្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដ្បិត​យើង​បាន​ឮ​គេ​និយាយ​ថា ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​សមុទ្រ​កក់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​លោក នៅ​គ្រា​ដែល​ពួក​លោក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ យើង​ក៏​ដឹង​ដែរ​ថា ពួក​លោក​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ព្រះ‌បាទ​ស៊ីហុន និង​ព្រះ‌បាទ​អុក ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​ពួក​លោក​បាន​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដ្បិត​យើង​បាន​ឮ​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម​រីង​ទៅ នៅ​មុខ​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​ពី​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ ដល់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ដែរ គឺ​ដល់​ស៊ីហុន ហើយ​នឹង​អុក ដែល​អ្នក​រាល់​គ្នា​បាន​បំផ្លាញ​អស់​រលីង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ដ្បិត​យើង​បាន​ឮ​គេ​និយាយ​ថា អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​សមុទ្រ​ក្រហម​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​អ្នក គឺ​ពួក​អ្នក​បាន​បំផ្លាញ ជូន​ផ្តាច់​ដល់​អុលឡោះ‌ជាអម្ចាស់។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 2:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យមាន​ទឹក​ផុស និង​ទឹក​ជ្រោះ​ចេញ​មក ក៏​ធ្វើ​ឲ្យ​ទន្លេ​ដែល​ហូរ​ជានិច្ច ប្រែ​ជា​រីង​ស្ងួត។


លោក​ម៉ូសេ​បាន​ចាត់​អ្នក​នាំ​សារ​ពី​កាដេស ទៅ​ជួប​ស្តេច​ស្រុក​អេដុម​ទូល​ថា៖ «អ៊ីស្រាអែល​ជា​ប្អូន សូម​ទូល​ព្រះ‌ករុណា​ថា ទ្រង់​ជ្រាប​ពី​អស់​ទាំង​ការ​លំបាក​ដែល​កើត​ឡើង​ដល់​យើង​ខ្ញុំ​ហើយ


ព្រះ​ដែល​នាំ​ពួកគេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទ្រង់​ប្រៀប​ដូច​ជា​ស្នែង​នៃ​សត្វ​រមាស​សម្រាប់​ពួកគេ។


ព្រះ​ដែល​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ស្នែង​នៃ​សត្វ​រមាស​សម្រាប់​គេ គេ​នឹង​ស៊ី​លេប​សាសន៍​នានា​ដែល​ជា​សត្រូវ​របស់​គេ ក៏​បំបាក់​ឆ្អឹង​ឲ្យ​ខ្ទេច ហើយ​គេ​នឹង​បាញ់​ទម្លុះ​សត្រូវ​ទាំង​នោះ​ដោយ​ព្រួញ​របស់​គេ។


ប៉ុន្ដែ ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន មិន​ព្រម​បើក​ឲ្យ​ពួក​យើង​ដើរ​កាត់​ស្រុក​របស់​ព្រះ‌អង្គ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក បាន​ធ្វើ​ឲ្យ​ស្តេច​នោះ​មាន​វិញ្ញាណ​រឹង ហើយ​មាន​ចិត្ត​មានះ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ដូច​មាន​សព្វ​ថ្ងៃ​នេះ​ស្រាប់។


យើង​ចាត់​សត្វ​ឪម៉ាល់​ឲ្យ​ទៅ​មុន​អ្នក​រាល់​គ្នា ហើយ​បណ្តេញ​ពួក​គេ​ចេញពី​មុខ​អ្នករាល់​គ្នា គឺ​ស្តេចទាំង​ពីរ​របស់​សាសន៍​អាម៉ូរី មិន​មែន​ដោយ​ដាវ ឬ​ធ្នូ​របស់​អ្នក​រាល់​គ្នា​ឡើយ។


ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែន‌ដី​បាន​ដឹង​ថា ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​មានឫទ្ធានុភាព​ខ្លាំង​ពូកែ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រហូត​តទៅ»។


កាល​ពួក​ស្តេច​ទាំង​ប៉ុន្មាន​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្តេច​ទាំង​ប៉ុន្មាន​របស់​សាសន៍​កាណាន ដែល​នៅ​ក្បែរ​សមុទ្រ បាន​ឮ​ថា ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ស្ងួត នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល រហូត​ទាល់​តែ​គេ​បាន​ឆ្លង​ផុត ស្ដេច​ទាំង​នោះ​បាក់​ទឹក​ចិត្ត ហើយ​គ្មាន​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទៀត​ឡើយ ដោយ​ព្រោះ​ខ្លាច​ប្រជា‌ជន​អ៊ីស្រា‌អែល។


ព្រម​ទាំងកិច្ច​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ពីរ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត គឺ​ព្រះ​បាទ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន និងព្រះ​បាទ​អុក ជា​ស្តេច​ស្រុក​បាសាន នៅ​ទី​ក្រុង​អាស‌ថារ៉ូត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម