Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 114 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​អស្ចារ្យ​របស់​ព្រះ​នៅ​ពេល​ចេញ​ពី​ស្រុក​អេស៊ីព្ទ

1 កាល​អ៊ីស្រា‌អែលចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​កាល​ពូជ‌ពង្ស​របស់​យ៉ាកុប ចាក​ចេញ​ពី​សាសន៍​មួយ ដែល​មាន​ភាសា​ចម្លែក

2 យូដា​បាន​ត្រឡប់​ជា​ទី​បរិសុទ្ធ​របស់​ព្រះ គឺ​អ៊ីស្រា‌អែល​ជានគរ​របស់​ព្រះ‌អង្គ។

3 ៙ សមុទ្រ​បាន​ឃើញ ហើយ​ក៏​រត់​បាត់​ទៅ ទន្លេ​យ័រដាន់​ក៏​ដក​ថយ។

4 ភ្នំ​ធំៗ​នាំ​គ្នា​លោត​ដូច​ចៀម​ឈ្មោល ហើយ​ភ្នំ​តូចៗ​ដូច​កូន​ចៀម។

5 ៙ ឱ​សមុទ្រ​អើយ ហេតុ​អ្វី​បាន​ជា​រត់​គេច​ដូច្នេះ? ឱ​ទន្លេ​យ័រដាន់​អើយ ហេតុ​អ្វី​បាន​ជា​ដក​ថយ?

6 ឱ​ភ្នំ​ធំៗ​អើយ ហេតុ​អ្វី​បាន​ជា​ឯង​លោត​ដូច​ចៀម​ឈ្មោល ឱ​ភ្នំ​តូចៗ​អើយ ហេតុ​អ្វី​បាន​ជា​លោត ដូច​កូន​ចៀម​ដូច្នេះ?

7 ៙ ឱ​ផែនដី​អើយ ចូរ​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ‌អម្ចាស់ គឺ​នៅ​ចំពោះ​ព្រះ​របស់លោក​យ៉ាកុប

8 ជា​ព្រះ​ដែល​ធ្វើ​ឲ្យ​ថ្ម​ដា​ប្រែ​ទៅ​ជា​ត្រពាំង​ទឹក គឺ​ធ្វើ​ឲ្យ​ថ្ម​ដ៏​រឹង​ទៅ​ជាប្រភព​ទឹក។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម