ដ្បិតមើល៍ ពួកមនុស្សអាក្រក់គេយឹតធ្នូ គេដំឡើងព្រួញនៅជាប់នឹងខ្សែ ដើម្បីបាញ់ពីទីងងឹត ចំអស់អ្នកដែលមានចិត្តទៀងត្រង់
ទំនុកតម្កើង 64:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែលបានសំលៀងអណ្ដាតដូចជាសំលៀងដាវ ហើយចោលពាក្យសម្ដីដ៏ជូរចត់របស់គេ ដូចជាព្រួញ ព្រះគម្ពីរខ្មែរសាកល ដែលសំលៀងអណ្ដាតរបស់ខ្លួនដូចជាដាវ ដែលតម្រង់ពាក្យសម្ដីដ៏ល្វីងជូរចត់ដូចជាព្រួញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេប្រើពាក្យសម្ដី ដូចដាវដ៏មុត ពួកគេចោលពាក្យសម្ដី ដូចគេចោលលំពែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាពួកអ្នកដែលបានសំលៀងអណ្តាតដូចជាសំលៀងដាវ ព្រមទាំងដំរង់ព្រួញគេ គឺជាពាក្យជូរចត់ អាល់គីតាប គេប្រើពាក្យសំដី ដូចដាវដ៏មុត ពួកគេចោលពាក្យសំដី ដូចគេចោលលំពែង។ |
ដ្បិតមើល៍ ពួកមនុស្សអាក្រក់គេយឹតធ្នូ គេដំឡើងព្រួញនៅជាប់នឹងខ្សែ ដើម្បីបាញ់ពីទីងងឹត ចំអស់អ្នកដែលមានចិត្តទៀងត្រង់
សូមការពារទូលបង្គំឲ្យរួចពីអន្ទាក់ ដែលគេបានដាក់សម្រាប់ចាប់ទូលបង្គំ និងពីអង្គប់របស់ពួកអ្នក ដែលប្រព្រឹត្តអំពើអាក្រក់ផង!
៙ ព្រលឹងទូលបង្គំនៅកណ្ដាលហ្វូងសិង្ហ ទូលបង្គំដេកនៅកណ្ដាលអស់អ្នក ដែលចង់លេបត្របាក់ទូលបង្គំ ជាមនុស្សដែលមានធ្មេញជាលំពែង និងព្រួញ ជាអ្នកដែលមានអណ្ដាតជាដាវយ៉ាងមុត។
សូមឲ្យគេរលាយដូចជាទឹកហូរទៅបាត់ កាលណាគេតម្រង់ព្រួញរបស់គេ សូមឲ្យព្រួញទាំងនោះបាក់បែកទៅ។
មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសម្ដីរបស់មនុស្សមានប្រាជ្ញាជាថ្នាំផ្សះវិញ។
មានសម័យមួយដែលមនុស្ស មានធ្មេញដូចជាដាវ ហើយមានថ្គាមដូចជាកាំបិត ដើម្បីខាំស៊ីមនុស្សទាល់ក្រ ឲ្យបាត់ចេញពីលើផែនដីទៅ ព្រមទាំងពួកកម្សត់ទុគ៌ត ពីកណ្ដាលចំណោមមនុស្សលោកផង។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គេដំឡើងអណ្ដាតដូចជាធ្នូ សម្រាប់ពាក្យភូតភរ ហើយគេបានចម្រើនកម្លាំងនៅក្នុងស្រុកផង តែមិនមែនសម្រាប់សេចក្ដីពិតត្រង់ទេ ដ្បិតគេចេះតែប្រព្រឹត្តអំពើអាក្រក់មួយហើយមួយទៀត ហើយគេមិនស្គាល់យើងទេ។