ទំនុកតម្កើង 61:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិត ឱព្រះអើយ ព្រះអង្គបានឮសេចក្ដី ដែលទូលបង្គំបន់ហើយ ព្រះអង្គបានប្រោសប្រទានឲ្យទូលបង្គំនូវមត៌ក ដែលព្រះអង្គបម្រុងទុកសម្រាប់អស់អ្នក ដែលកោតខ្លាចព្រះនាមព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតគឺព្រះអង្គហើយ ឱព្រះអើយ ដែលឮពាក្យបន់របស់ទូលបង្គំ ព្រះអង្គបានប្រទានដល់ទូលបង្គំនូវមរតករបស់អ្នកដែលកោតខ្លាចព្រះនាមរបស់ព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ ព្រះអង្គតែងតែព្រះសណ្ដាប់ ពាក្យអង្វររបស់ទូលបង្គំជានិច្ច ព្រះអង្គប្រទានមកទូលបង្គំនូវមត៌ក ដែលព្រះអង្គបម្រុងទុកសម្រាប់អស់អ្នក ដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ដ្បិត ឱព្រះអង្គអើយ ទ្រង់បានឮសេចក្ដី ដែលទូលបង្គំបន់ហើយ ទ្រង់បានប្រោសប្រទានឲ្យទូលបង្គំបានមរដក ដែលត្រូវ ខាងពួកអ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់ អាល់គីតាប ឱអុលឡោះអើយ ទ្រង់តែងតែស្តាប់ ពាក្យអង្វររបស់ខ្ញុំជានិច្ច ទ្រង់ប្រទានមកខ្ញុំនូវមត៌ក ដែលទ្រង់បម្រុងទុកសម្រាប់អស់អ្នក ដែលគោរពកោតខ្លាចនាមទ្រង់។ |
សូមការពាររក្សាទូលបង្គំដូចប្រស្រីភ្នែក សូមបាំងទូលបង្គំក្រោមម្លប់ នៃចំអេងស្លាបរបស់ព្រះអង្គ
៙ ឱព្រះអើយ ទូលបង្គំត្រូវតែលាបំណន់ តាមពាក្យដែលទូលបង្គំបានបន់ដល់ព្រះអង្គ ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណ ដល់ព្រះអង្គ។
ឱព្រះអើយ ការសរសើររង់ចាំព្រះអង្គ នៅក្រុងស៊ីយ៉ូន ហើយគេនឹងលាបំណន់ចំពោះព្រះអង្គ
ប៉ុន្តែ ព្រះពិតជាបានស្តាប់ខ្ញុំមែន ព្រះអង្គយកព្រះហឫទ័យទុកដាក់ ស្តាប់សំឡេងអធិស្ឋានរបស់ខ្ញុំ។
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ សូមបង្រួមចិត្តទូលបង្គំ ឲ្យកោតខ្លាចព្រះនាមព្រះអង្គ។
ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
គឺគ្រប់ទាំងសាសន៍ អ្នកណាដែលគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តសេចក្តីសុចរិត ព្រះអង្គទទួលអ្នកនោះ។