Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 61:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ៙ ដ្បិត ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​ឮ​សេចក្ដី ដែល​ទូលបង្គំ​បន់​ហើយ ទ្រង់​បាន​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​មរដក ដែល​ត្រូវ ខាង​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ដ្បិត​គឺ​ព្រះអង្គ​ហើយ ឱ​ព្រះ​អើយ ដែល​ឮ​ពាក្យបន់​របស់ទូលបង្គំ ព្រះអង្គ​បាន​ប្រទាន​ដល់ទូលបង្គំ​នូវ​មរតក​របស់​អ្នកដែល​កោតខ្លាច​ព្រះនាម​របស់ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដ្បិត ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​ឮ​សេចក្ដី ដែល​ទូល‌បង្គំ​បន់​ហើយ ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំនូវ​មត៌ក ដែល​ព្រះ‌អង្គ​បម្រុង​ទុក​សម្រាប់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​តែងតែ​ព្រះ‌សណ្ដាប់ ពាក្យ​អង្វរ​របស់​ទូលបង្គំ​ជានិច្ច ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​នូវ​មត៌ក ដែល​ព្រះអង្គ​បម្រុង​ទុក​សម្រាប់​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះអង្គ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ឱ​អុលឡោះ​អើយ ទ្រង់​តែងតែ​ស្តាប់ ពាក្យ​អង្វរ​របស់​ខ្ញុំ​ជា‌និច្ច ទ្រង់​ប្រទាន​មក​ខ្ញុំ​នូវ​មត៌ក ដែល​ទ្រង់​បម្រុង​ទុក​សម្រាប់​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​នាម​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 61:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អស់​អ្នក ទាំង​តូច​ទាំង​ធំ ដែល​កោត‌ខ្លាច​ព្រះ‌យេហូវ៉ា


សូម​ការ‌ពារ​រក្សា​ទូលបង្គំ ដូច​ជា​ប្រស្រី​ភ្នែក សូម​បាំង​ទូលបង្គំ នៅ​ក្រោម​ម្លប់​ចំអេង​ស្លាប​របស់​ទ្រង់


ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​នៅ​ជាប់​បំណន់​នឹង​ទ្រង់ ទូលបង្គំ​នឹង​ថ្វាយ​ដង្វាយ​អរ​ព្រះ‌គុណ​ដល់​ទ្រង់


ឱ​ព្រះ‌អង្គ​អើយ សេចក្ដី​សរសើរ​ចាំ​តែ​ទ្រង់​នៅ​ក្រុង​ស៊ីយ៉ូន នោះ​គេ​នឹង​លា​បំណន់​ចំពោះ​ទ្រង់


ប៉ុន្តែព្រះ​ទ្រង់​បាន​ស្តាប់​ខ្ញុំ​ហើយ ទ្រង់​បាន​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​អធិស្ឋាន


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ទ្រង់ ទូលបង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់ សូម​បំព្រួម​ចិត្ត​ទូលបង្គំ​មក​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់


ឯ​ទូលបង្គំ នឹង​ពោល​ពី​ព្រះ‌យេហូវ៉ា​ថា ទ្រង់​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូលបង្គំ គឺ​ជា​ព្រះ​នៃ​ទូលបង្គំ​ហើយ ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់។


គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម