អន្ទាក់នៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ការឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរឹតរួតខ្ញុំ ខ្ញុំរងទុក្ខវេទនា ហើយថប់បារម្ភ។
ទំនុកតម្កើង 40:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ក៏ដាក់ជើងខ្ញុំនៅលើថ្មដា ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានយកខ្ញុំឡើងពីរណ្ដៅនៃសេចក្ដីវិនាស ពីភក់ជ្រាំ ហើយដាក់ជើងរបស់ខ្ញុំនៅលើថ្មដា ក៏ធ្វើឲ្យជំហានរបស់ខ្ញុំស្ថិតស្ថេរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំ មកដាក់នៅលើថ្មដាឲ្យមានជំហរយ៉ាងរឹងប៉ឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិត ក៏ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន អាល់គីតាប ទ្រង់បានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំ មកដាក់នៅលើថ្មដាឲ្យមានជំហរយ៉ាងរឹងប៉ឹង។ |
អន្ទាក់នៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ការឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរឹតរួតខ្ញុំ ខ្ញុំរងទុក្ខវេទនា ហើយថប់បារម្ភ។
សូមរក្សាជំហានទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយសូមកុំឲ្យអំពើទុច្ចរិតមានអំណាច លើទូលបង្គំឡើយ។
៙ ដ្បិតខ្មាំងសត្រូវបានបៀតបៀនព្រលឹងទូលបង្គំ គេបានជាន់ឈ្លីជីវិតទូលបង្គំចុះដល់ដី គេបានធ្វើឲ្យទូលបង្គំអង្គុយនៅក្នុងទីងងឹត ដូចអស់អ្នកដែលបានស្លាប់ជាយូរមកហើយ។
ព្រះអង្គបានប្រទានឲ្យទូលបង្គំ មានផ្លូវធំទូលាយសម្រាប់ជំហានទូលបង្គំ ហើយជើងទូលបង្គំមិនបានរអិលភ្លាត់ឡើយ។
៙ ពេលនោះ ផែនដីបានកក្រើក ហើយរញ្ជួយ គ្រឹះភ្នំទាំងឡាយក៏ញាប់ញ័រ ហើយរំពើកឡើង ព្រោះព្រះអង្គក្រោធ។
ដ្បិតនៅថ្ងៃអាក្រក់ ព្រះអង្គនឹងថែរក្សាខ្ញុំ ដោយបំបាំងខ្ញុំនៅក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីកំបាំង នៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំដាក់លើថ្មដា។
៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។
ពេលចិត្តទូលបង្គំអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គពីចុងផែនដី សូមនាំទូលបង្គំទៅកាន់ថ្មដា ដែលខ្ពស់ជាងទូលបង្គំ
ទូលបង្គំផុងនៅក្នុងភក់ដ៏ជ្រៅ ជាកន្លែងដែលគ្មានទីឈរឡើយ ទូលបង្គំបានចូលទៅក្នុងទឹកជ្រៅ ហើយជំនន់ក៏បោកគ្របលើទូលបង្គំ។
៙ ព្រះអង្គបានធ្វើឲ្យទូលបង្គំ ឃើញសេចក្ដីវេទនា និងទុក្ខលំបាកជាច្រើន តែព្រះអង្គនឹងប្រោសឲ្យទូលបង្គំ មានជីវិតជាថ្មីឡើងវិញ ព្រះអង្គនឹងនាំទូលបង្គំឡើងចេញ ពីទីជម្រៅនៃផែនដីមកវិញ។
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះទូលបង្គំ ធំអស្ចារ្យណាស់ ព្រះអង្គបានរំដោះព្រលឹងទូលបង្គំ ឲ្យរួចផុតពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ដ៏ជ្រៅបំផុត។
គេនឹងត្រូវប្រមូលគ្នាដូចជាឈ្លើយ ដែលប្រមូលទុកក្នុងរណ្ដៅ ហើយនឹងត្រូវឃុំនៅក្នុងគុក ក្រោយមកជាយូរថ្ងៃ គេត្រូវរងទោស
ចំណែកអ្នកវិញ យើងលែងពួកជាប់គុក ឲ្យរួចចេញពីរណ្តៅដែលគ្មានទឹក ដោយព្រោះឈាមនៃសេចក្ដីសញ្ញារបស់អ្នក
រួចបោះមនុស្សអាក្រក់ទាំងនោះចូលទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។
ប៉ុន្តែ ព្រះបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដោយដោះលែងព្រះអង្គចេញពីសេចក្តីស្លាប់ ព្រោះសេចក្តីស្លាប់គ្មានអំណាចនឹងឃុំព្រះអង្គទុកបានឡើយ។