Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 17:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ទូល‌បង្គំ​បោះ​ជំហាន​តាម​ផ្លូវ​ច្រក របស់​ព្រះ‌អង្គ​ជាប់ ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ជំហាន​របស់ទូលបង្គំ​នៅជាប់​ក្នុង​គន្លង​របស់ព្រះអង្គ ជើង​របស់ទូលបង្គំ​មិនដែល​រអិល​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ទូលបង្គំ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ​យ៉ាង​ខ្ជាប់​ខ្ជួន ទូលបង្គំ​បោះ​ជំហាន​តាម​ឥត​លម្អៀង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទូលបង្គំ​បាន​ឈាន​ជាប់​ទៅ​តាម​ផ្លូវ​ច្រក​របស់​ទ្រង់ ជើង​ទូលបង្គំ​មិន​បាន​រឥល​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្ញុំ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់​យ៉ាង​ខ្ជាប់​ខ្ជួន ខ្ញុំ​បោះ​ជំហាន​តាម​ឥត​លំអៀង​ទេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 17:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ជើង​ខ្ញុំ​បាន​ដើរ​ជាប់​តាម​ជំហាន​ព្រះ‌អង្គ ខ្ញុំ​បាន​កាន់​តាម​ផ្លូវ​ព្រះ‌អង្គ ឥត​ងាក​បែរ​ទៅ​ខាង​ណា​ឡើយ។


សូម​រក្សា​ជំហាន​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ហើយ​សូម​កុំ​ឲ្យ​អំពើ​ទុច្ចរិត​មាន​អំណាច លើ​ទូល‌បង្គំ​ឡើយ។


៙ ព្រះ‌អង្គ​នឹង​មិន​ឲ្យ​ជើង​អ្នក​រអិល​ភ្លាត់​ឡើយ ព្រះ‌អង្គ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌អង្គ​នឹង​មិន​ផ្ទំ​រលីវ​ឡើយ។


៙ ព្រះ‌យេហូវ៉ា​នឹង​ថែ‌រក្សា​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ជីវិត​របស់​អ្នក។


ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​ទូល‌បង្គំ មាន​ផ្លូវ​ធំ​ទូលាយ​សម្រាប់​ជំហាន​ទូល‌បង្គំ ហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ភ្លាត់​ឡើយ។


ទូល‌បង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ ហើយ​ក៏​ទាន់​គេ ក៏​មិន​ងាក​បែរ​មក​វិញ​ឡើយ រហូត​ទាល់​តែ​គេ​វិនាស​អស់។


ដ្បិត​ទូល‌បង្គំ​បាន​ពោល​ថា «អស់​អ្នក​ដែល​អួត​ខ្លួន​ទាស់​នឹង​ទូល‌បង្គំ សូម​កុំ​ឲ្យ​គេ​អរ​សប្បាយ ដោយ​ទូល‌បង្គំ​ភ្លាត់​ជើង​ឡើយ!»។


ចិត្ត​យើង​ខ្ញុំ​មិន​បាន​បែរ​ក្រោយ​ទេ ជំហាន​យើង​ខ្ញុំ​ក៏​មិន​បាន​ឈាន​ចេញ​ពី​ផ្លូវ របស់​ព្រះ‌អង្គ​ដែរ


ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ទូល‌បង្គំ​គិត​ថា «ជើង​ទូល‌បង្គំ​រអិល​ហើយ» នោះព្រះ‌ហឫ‌ទ័យសប្បុរស​របស់​ព្រះ‌អង្គ ជួយ​ទ្រ​ទូល‌បង្គំ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​តម្រង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ។


ព្រះ‌អង្គ​នឹង​គាំ‌ពារ​ជើង ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ តែ​ពួក​អាក្រក់​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់ នៅ​ក្នុង​ទី​ងងឹត​វិញ ដ្បិត​មនុស្ស​មិន​មែន​ឈ្នះ​ដោយ​កម្លាំង​បាន​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម