ចូរប្រជុំគ្នាស្តាប់ ឱពួកកូនរបស់យ៉ាកុបអើយ ចូរស្តាប់អ៊ីស្រាអែលជាឪពុករបស់អ្នករាល់គ្នា។
ទំនុកតម្កើង 34:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានអ្នកណាដែលចង់បានជីវិត ហើយស្រឡាញ់អាយុយឺនយូរ ដើម្បីឲ្យខ្លួនបានឃើញសេចក្ដីល្អឬទេ? ព្រះគម្ពីរខ្មែរសាកល តើមនុស្សណាចង់បានជីវិត ហើយស្រឡាញ់អាយុវែង ដើម្បីឲ្យខ្លួនបានឃើញសេចក្ដីល្អ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើមាននរណាចង់បានអាយុវែង និងរស់នៅប្រកបដោយសុភមង្គលឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានអ្នកឯណាដែលចង់បានជីវិត ហើយស្រឡាញ់ អាយុយឺនយូរ ដើម្បីឲ្យបានឃើញសេចក្ដីល្អ អាល់គីតាប តើមាននរណាចង់បានអាយុវែង និងរស់នៅប្រកបដោយសុភមង្គលឬទេ? |
ចូរប្រជុំគ្នាស្តាប់ ឱពួកកូនរបស់យ៉ាកុបអើយ ចូរស្តាប់អ៊ីស្រាអែលជាឪពុករបស់អ្នករាល់គ្នា។
បើគ្មានទេ សូមស្តាប់ខ្ញុំចុះ សូមលោកនៅស្ងៀម ខ្ញុំនឹងបង្រៀនឲ្យលោកមានប្រាជ្ញា»។
ឱព្រះអើយ សូមនឹកចាំថា ជីវិតទូលបង្គំជាខ្យល់ទទេ ភ្នែកទូលបង្គំនឹងមិនដែលឃើញ សេចក្ដីល្អទៀតឡើយ។
ព្រះរាជាទូលសូមជីវិតពីព្រះអង្គ ព្រះអង្គក៏ប្រទានឲ្យ គឺឲ្យមានអាយុយឺនយូរ ជាអង្វែងតរៀងទៅ។
មានមនុស្សជាច្រើនពោលថា៖ «តើអ្នកណាបង្ហាញឲ្យយើងឃើញសេចក្ដីល្អ? ឱព្រះយេហូវ៉ាអើយ សូមឲ្យពន្លឺនៃព្រះភក្ត្រព្រះអង្គ ភ្លឺមកលើយើងខ្ញុំផង!»
យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។
កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់យើង ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដី ដែលយើងពោលទាំងអម្បាលម៉ាន។
ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវ ហើយផ្ចង់ចិត្តចំពោះពាក្យ ដែលចេញពីមាត់យើងចុះ។
ការកោតខ្លាចព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់
សេចក្ដីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសម្ដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តិរបស់ព្រះអង្គចុះ ដ្បិតនេះជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ។
យើងបានរកនឹកក្នុងចិត្ត ពីរបៀបយ៉ាងណាដែលធ្វើឲ្យសាច់ឈាមបានរីករាយ ដោយស្រាទំពាំងបាយជូរ ទាំងនៅមានចិត្តនាំដោយប្រាជ្ញា ហើយតោងជាប់នឹងសេចក្ដីចម្កួតផង ទាល់តែបានឃើញការណាដែលគួរឲ្យមនុស្សជាតិធ្វើនៅក្រោមមេឃអស់មួយជីវិត។
ដូច្នេះ ការដែលគ្រប់មនុស្សបានស៊ី និងផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទានរបស់ព្រះ។
ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គតទៅ ដ្បិតគឺព្រះអង្គហើយជាជីវិត និងជាអាយុយឺនយូរដល់អ្នក ដើម្បីឲ្យអ្នកបានរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក ថានឹងប្រទានដល់ពួកលោក»។
ប្រយោជន៍ឲ្យអ្នកបានកោតខ្លាចព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយកាន់តាមគ្រប់ទាំងច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នក អស់មួយជីវិតរបស់អ្នក និងកូនចៅរបស់អ្នកតរៀងទៅ ហើយឲ្យអ្នកមានអាយុយឺនយូរ។
មួយទៀត ចំណែកខ្លួនខ្ញុំវិញ សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានសម្រាប់អ្នករាល់គ្នាឡើយ គឺខ្ញុំនឹងបង្ហាត់បង្រៀនដល់អ្នករាល់គ្នា ឲ្យបានចេះប្រព្រឹត្តតាមផ្លូវល្អ ហើយទៀងត្រង់វិញ។