Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 2:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 យើង​បាន​រក​នឹក​ក្នុង​ចិត្ត ពី​របៀប​យ៉ាង​ណា​ដែល​ធ្វើ​ឲ្យ​សាច់​ឈាម​បាន​រីក‌រាយ ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ទាំង​នៅ​មាន​ចិត្ត​នាំ​ដោយ​ប្រាជ្ញា ហើយ​តោង​ជាប់​នឹង​សេចក្ដី​ចម្កួត​ផង ទាល់​តែ​បាន​ឃើញ​ការ​ណា​ដែល​គួរ​ឲ្យ​មនុស្ស​ជាតិ​ធ្វើ​នៅ​ក្រោម​មេឃ​អស់​មួយ​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ដោយ​ចិត្ត​របស់ខ្ញុំ​នៅតែ​ដឹកនាំ​ដោយ​ប្រាជ្ញា ខ្ញុំ​បាន​សង្កេត​ក្នុង​ចិត្ត​ខ្ញុំ​ថា តើធ្វើឲ្យ​សាច់ឈាម​របស់ខ្ញុំ​ស្រួល​ដោយ​ស្រាទំពាំងបាយជូរ ព្រមទាំង​ចាប់​ភាពល្ងង់​ឲ្យ​ជាប់​យ៉ាងដូចម្ដេច រហូតទាល់តែ​បាន​ឃើញថា អ្វី​ជាការ​ល្អ​សម្រាប់ឲ្យ​មនុស្សលោក​ធ្វើ​នៅក្រោម​មេឃ ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​របស់ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ខ្ញុំ​បាន​សម្រេច​ចិត្ត​យក​សុរា​ជា​ត្រី​មុខ ហើយ​រស់​នៅ​ដូច​មនុស្ស​លេលា ប៉ុន្តែ ព្រម​ជា​មួយ​គ្នា​នោះ ចិត្ត​គំនិត​របស់​ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​ម្ចាស់​លើ​ប្រាជ្ញា​របស់​ខ្ញុំ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា អ្វី​ទៅ​ជា​ការ​ល្អ ដែល​មនុស្ស​ត្រូវ​ប្រព្រឹត្ត ក្នុង​ជីវិត​ដ៏​ខ្លី​របស់​គេ​នៅ​លើ​ផែនដី​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 យើង​បាន​នឹក​រក​ក្នុង​ចិត្ត ពី​បែប​យ៉ាង​ណា​នឹង​ធ្វើ​ឲ្យ​សាច់​ឈាម​បាន​រីក‌រាយ ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ទាំង​នៅ​មាន​ចិត្ត​នាំ​ដោយ​ប្រាជ្ញា​ផង ហើយ​តោង​ជាប់​នឹង​សេចក្ដី​ចំកួត​ផង ទាល់​តែ​បាន​ឃើញ​ការ​ណា​ដែល​គួរ​ឲ្យ​មនុស្ស​ជាតិ​ធ្វើ​នៅ​ក្រោម​មេឃ​អស់​១​ជីវិត

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ខ្ញុំ​បាន​សម្រេច​ចិត្ត​យក​សុរា​ជា​ត្រី​មុខ ហើយ​រស់​នៅ​ដូច​មនុស្ស​លេលា ប៉ុន្តែ ព្រម​ជា​មួយ​គ្នា​នោះ ចិត្ត​គំនិត​របស់​ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​ម្ចាស់​លើ​ប្រាជ្ញា​របស់​ខ្ញុំ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា អ្វី​ទៅ​ជា​ការ​ល្អ ដែល​មនុស្ស​ត្រូវ​ប្រព្រឹត្ត ក្នុង​ជីវិត​ដ៏​ខ្លី​របស់​គេ​នៅ​លើ​ផែនដី​នេះ។

សូមមើលជំពូក ចម្លង




សាស្តា 2:3
22 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​ទូល​ផារ៉ោន​ថា៖ «ចំនួន​ឆ្នាំ​ដែល​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​លើ​ផែន​ដី​នេះ បាន​តែ​មួយ​រយ​សាម​សិប​ឆ្នាំទេ អាយុ​ទូល‌បង្គំ​តិច​ណាស់ ហើយជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន មិន​អាច​ប្រៀប​នឹង​ចំនួន​ឆ្នាំ ដែល​បុព្វ‌បុរស​របស់​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​នៅ​នោះ​ឡើយ»។


បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត រស់​ឡើង​វិញ​ម្ដង​ទៀត​ឬ? បើ​មាន ទូល‌បង្គំ​នឹង​រង់‌ចាំ​អស់​រវាង សង្គ្រាម​វេទនា​របស់​ទូល‌បង្គំ ដរាប​ដល់​កំណត់​ដែល​ទូល‌បង្គំ បាន​រអិល​ចេញ​ទៅ។


ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​រលោង ព្រម​ទាំង​អាហារសម្រាប់ ចម្រើន​កម្លាំង​ចិត្ត​មនុស្ស។


ស្រា​ទំពាំង‌បាយ‌ជូរ ជា​របស់​បញ្ឆោត​មើល​ងាយ ហើយ​គ្រឿង​ស្រវឹង​បង្កើត​ការ​ឡូឡា អ្នក​ណា​ដែល​វង្វេង​ដោយ​គ្រឿង​ទាំង​ពីរ​នោះ ឈ្មោះ​ថា​គ្មាន​ប្រាជ្ញា។


យើង​ក៏​បាន​ផ្ចង់​ចិត្ត​ឲ្យ​ស្គាល់​ប្រាជ្ញា ព្រម​ទាំង​សេចក្ដី​ចម្កួត និង​ការ​ផ្តេស‌ផ្តាស។ ខ្ញុំ​យល់​ឃើញ​ថា ការ​នេះ​ដូច​គ្នា ក៏​មិន​ខុស​ពី​ដេញ​ចាប់​ខ្យល់​ដែរ ។


មនុស្ស​តែង​ជប់‌លៀង ដើម្បី​ឲ្យ​បាន​សើច​សប្បាយ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ តែ​ប្រាក់​នឹង​ធ្វើ​ឲ្យ​សម្រេច​ទាំង​អស់​បាន។


សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណោះ ទាំង​អស់​បាន​សម្ដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​នេះ​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ។


គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ី ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក‌រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង ខ្ញុំ​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ទេ


នេះ​ហើយ​ជា​ការ​ដែល​យើង​បាន​គិត​ឃើញ​ថា​ល្អ ហើយ​គួរ​សម គឺ​ឲ្យ​មនុស្ស​បាន​ស៊ី ហើយ​ផឹក ព្រម​ទាំង​មាន​ចិត្ត​រីក‌រាយ​ក្នុង​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ធ្វើ ដោយ​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ ដរាប​ដល់​អស់​មួយ​ជីវិត ដែល​ព្រះ​បាន​ប្រទាន​មក​ខ្លួន ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ខ្លួន។


ដ្បិត​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្វីៗ​ដែល​ល្អ​សម្រាប់​មនុស្ស​ក្នុង​ជីវិត​នេះ គឺ​ក្នុង​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ដ៏​ឥត​ប្រយោជន៍ ដែល​រស់​នៅ​ដូច​ជា​ស្រមោល​នេះ តើ​អ្នក​ណា​អាច​នឹង​ប្រាប់​ដល់​មនុស្ស​បាន អំពី​អ្វីៗ​ដែល​នឹង​កើត​មក​ក្រោយ​ខ្លួន​នៅ​ក្រោម​ថ្ងៃ​នេះ?


ល្អ​ណាស់​ហើយ បើ​ឯង​ចាប់​យក​សេចក្ដី​មួយ​នេះ ហើយ​កុំ​ឲ្យ​ដក​ដៃ​ពី​សេចក្ដី​មួយ​នោះ​ផង ដ្បិត​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ នឹង​ចៀស​ចេញ​រួច​ពី​សេចក្ដី​ទាំង​នេះ​បាន។


ខ្ញុំ​ក៏​វិល​មក​ផ្ចង់​ចិត្ត​ឲ្យ​បាន​ដឹង ឲ្យ​ស្វះ‌ស្វែង ហើយ​សួរ​រក​ប្រាជ្ញា និង​ហេតុ​ការ​ផ្សេងៗ ហើយ​ឲ្យ​បាន​ដឹង​ថា អំពើ​អាក្រក់​ជា​សេចក្ដី​ល្ងី‌ល្ងើ ហើយ​ថា សេចក្ដី​ល្ងី‌ល្ងើ​នោះ​ជា​សេចក្ដី​ចម្កួត​ផង។


ដូច្នេះ ខ្ញុំ​ឲ្យ​តម្លៃ​លើ​ការ​សប្បាយ ព្រោះ​នៅ​ក្រោម​ថ្ងៃ​នេះ គ្មាន​អ្វី​ប្រសើ​សម្រាប់​មនុស្ស​ជា​ជាង​ការ​ស៊ី​ផឹក និង​មាន​ចិត្ត​រីក‌រាយ​នោះ​ទេ ដ្បិត​មាន​តែ​ការ​ទាំង​នេះ ដែល​ជា​ផល​ពី​ការ​នឿយ​ហត់​របស់​ខ្លួន ដែល​នឹង​នៅ​ជាប់​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្លួន ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​រស់​នៅ​ក្រោម​ថ្ងៃ។


«គ្មាន​អ្នក​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ ហើយ​ស្រឡាញ់​មួយ ឬ​ស្មោះ​ត្រង់​នឹង​ម្នាក់ ហើយ​មើល​ងាយ​ម្នាក់​ទៀត​ពុំ​ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​បម្រើ​ព្រះ‌ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។


កុំ​ស្រវឹង​ស្រា ដ្បិត​ស្រា​នាំ​ឲ្យ​ព្រើល​ចិត្ត តែ​ចូរ​ឲ្យ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​វិញ


ប៉ុន្ដែ ដើម​ទំពាំង‌បាយ‌ជូរ​ឆ្លើយ​ទៅ​គេ​ថា "តើ​គួរ​ឲ្យ​ខ្ញុំ​ទុក​ចោល​ស្រា​របស់​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ព្រះ និង​មនុស្ស​លោក​បាន​រីក​រាយ​ចិត្ត ហើយ​ទៅ​យោល​ខ្លួន​គ្រប​លើ​ដើម​ឈើ​ទាំង​ឡាយ​នោះ​ឬ?"


អ័ប៊ី‌កែល​បាន​វិល​ទៅ​រក​ណា‌បាល​ជា​ប្តី​វិញ ឃើញ​គាត់​កំពុង​តែ​លៀង​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ ដូច​ជា​ការ​ជប់​លៀង​នៃ​ស្តេច ឯ​ណា‌បាល​ក៏​មាន​ចិត្ត​សប្បាយ​ឡើង ដោយ​ព្រោះ​ស្រវឹង​ជា​ខ្លាំង ដូច្នេះ នាង​មិន​បាន​ប្រាប់​អ្វី​ដល់​គាត់​ឡើយ ទោះ​តិច ឬ​ច្រើន​ក្តី រហូត​ដល់​ព្រឹក​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម