ឱព្រះយេហូវ៉ាអើយ សូមសម្ដែងសេចក្ដីល្អ ដល់អស់អ្នកដែលជាមនុស្សល្អ និងដល់អស់អ្នកដែលមានចិត្តទៀងត្រង់ផង។
ទំនុកតម្កើង 32:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱមនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយក្នុងព្រះយេហូវ៉ា អស់អ្នកដែលមានចិត្តទៀតត្រង់អើយ ចូរស្រែកហ៊ោរដោយអំណរចុះ។ ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតអើយ ចូរអរសប្បាយ ហើយត្រេកអរក្នុងព្រះយេហូវ៉ា! អស់អ្នកដែលមានចិត្តទៀងត្រង់អើយ ចូរស្រែកហ៊ោសប្បាយចុះ!៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយ ចំពោះស្នាព្រះហស្ដរបស់ព្រះអម្ចាស់! អ្នកទាំងអស់គ្នាដែលជាមនុស្សទៀងត្រង់អើយ ចូរស្រែកហ៊ោដោយអំណរចុះ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱមនុស្សសុចរិតរាល់គ្នាអើយ ចូរមានចិត្តសប្បាយ ហើយរីករាយឡើង ក្នុងព្រះយេហូវ៉ាចុះ អស់អ្នកដែលមានចិត្តទៀតត្រង់អើយ ចូរនាំគ្នាស្រែកឡើងដោយអំណរចុះ។ អាល់គីតាប មនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយ ចំពោះស្នាដៃរបស់អុលឡោះតាអាឡា! អ្នកទាំងអស់គ្នាដែលជាមនុស្សទៀងត្រង់អើយ ចូរស្រែកហ៊ោដោយអំណរចុះ!។ |
ឱព្រះយេហូវ៉ាអើយ សូមសម្ដែងសេចក្ដីល្អ ដល់អស់អ្នកដែលជាមនុស្សល្អ និងដល់អស់អ្នកដែលមានចិត្តទៀងត្រង់ផង។
មានពរហើយ អ្នកដែលព្រះយេហូវ៉ា មិនរាប់ថាមានទោស ជាអ្នកដែលគ្មានកលឧបាយក្នុងចិត្ត។
ឱមនុស្សសុចរិតអើយ ចូររីករាយក្នុងព្រះយេហូវ៉ាចុះ ដ្បិតមនុស្សទៀងត្រង់ស័ក្ដិសម នឹងសរសើរតម្កើងព្រះ។
តែសូមឲ្យអស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ បានរីករាយឡើង សូមឲ្យគេច្រៀងដោយអំណរ សូមព្រះអង្គរក្សាការពារគេ ហើយសូមឲ្យអស់អ្នក ដែលស្រឡាញ់ដល់ព្រះនាមព្រះអង្គ បានត្រេកអរក្នុងព្រះអង្គ។
សូមឲ្យមនុស្សសុចរិតរីករាយក្នុងព្រះយេហូវ៉ា ហើយពឹងជ្រកក្នុងព្រះអង្គ សូមអស់អ្នកណាដែលមានចិត្តទៀងត្រង់ លើកតម្កើងព្រះអង្គ។
តែសូមឲ្យមនុស្សសុចរិតបានសប្បាយរីករាយ គេនឹងរីករាយនៅចំពោះព្រះ គេនឹងមានអំណរសប្បាយយ៉ាងខ្លាំង!
ឱមនុស្សសុចរិតអើយ ចូរត្រេកអរក្នុងព្រះយេហូវ៉ា ហើយអរព្រះគុណដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គចុះ!
ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ផែនដីទាំងមូលអើយ ចូរទម្លាយចេញជាបទចម្រៀងដោយអំណរ ហើយច្រៀងសរសើរចុះ!
ឱភ្នំធំអើយ តើអ្នកជាអ្វី អ្នកនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងយកថ្ម ជាកំពូលចេញមក ដោយមានសម្រែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ»។
មិនតែប៉ុណ្ណោះសោត យើងថែមទាំងអួតនៅក្នុងព្រះផង តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គហើយ។
អ្នករាល់គ្នាត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងកូនប្រុស កូនស្រី និងបាវប្រុសបាវស្រីរបស់អ្នក ព្រមទាំងពួកលេវីដែលរស់នៅក្នុងទីក្រុងរបស់អ្នក ដ្បិតពួកលេវីគ្មានចំណែក គ្មានមត៌កនៅជាមួយអ្នករាល់គ្នាទេ»។
ម្យ៉ាងទៀត បងប្អូនអើយ ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ ខ្ញុំមិនធុញទ្រាន់ក្នុងការសរសេរសេចក្ដីដដែលៗ ផ្ញើមកអ្នករាល់គ្នា ហើយក៏ជួយដល់អ្នករាល់គ្នាដែរ។
ដ្បិតយើងជាពួកកាត់ស្បែកពិតប្រាកដ ដែលថ្វាយបង្គំព្រះដោយវិញ្ញាណ ហើយអួតពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនឹងសាច់ឈាមឡើយ។
នាងហាណាអធិស្ឋានថា៖ «ចិត្តខ្ញុំម្ចាស់រីករាយនឹងព្រះយេហូវ៉ា កម្លាំងខ្ញុំម្ចាស់បានថ្កើងឡើងក្នុងព្រះរបស់ខ្ញុំ មាត់ខ្ញុំម្ចាស់បានបង្គ្របលើគូវិវាទរបស់ខ្ញុំ ព្រោះខ្ញុំម្ចាស់មានអំណរនឹងសេចក្ដីសង្គ្រោះ របស់ព្រះអង្គ។