ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 22:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ សូម​ឲ្យ​មនុស្ស​ទាំង​អស់នៅ​លើ​ផែនដី ទទួល​ស្គាល់​ព្រះ‌យេហូវ៉ា ហើយ​ងាក​បែរ​មក​រក​ព្រះ‌អង្គ សូមឲ្យមនុស្ស​គ្រប់​សាសន៍​ទាំង​អស់ ថ្វាយ‌បង្គំ​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​នឹកចាំ​អំពី​ព្រះយេហូវ៉ា ហើយ​ត្រឡប់មក​រក​ព្រះអង្គ​វិញ អស់ទាំង​ពូជសាសន៍​នៃ​ប្រជាជាតិ​នានា​នឹង​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​តាម​ស្រុក ដាច់​ស្រយាល​នៃ​ផែនដី នឹង​នឹក​ឃើញ​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​បែរ​ចិត្ត​មក​រក​ព្រះអង្គ ប្រជា‌ជាតិ​ទាំង​មូល នឹង​នាំ​គ្នា​ក្រាប ថ្វាយ‌បង្គំ​ព្រះអង្គ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រប់​ទាំង​ទី​បំផុត​នៃ​ផែនដី នឹង​នឹក​ដល់​ព្រះ‌យេហូវ៉ា ហើយ​ត្រឡប់​បែរ​មក​ឯ​ទ្រង់ អស់​ទាំង​ពូជ‌ពង្ស​នៃ​នគរ​ទាំង‌ឡាយ នឹង​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​តាម​ស្រុក ដាច់​ស្រយាល​នៃ​ផែនដី នឹង​នឹក​ឃើញ​អុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​បែរ​ចិត្ត​មក​រក​ទ្រង់ ប្រជា‌ជាតិ​ទាំង​មូល​ នឹង​នាំ​គ្នា​ក្រាប ថ្វាយ‌បង្គំ​ទ្រង់

សូមមើលជំពូក



ទំនុកតម្កើង 22:27
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​មាន​ចិត្ត​រីក‌រាយ ដោយ​នូវ​ព្រះ‌នាម​បរិសុទ្ធ​របស់​ព្រះ‌អង្គ ចូរ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា មាន​ចិត្ត​អរ​សប្បាយ​ឡើង


នៅ​ពេល​ជាតិ​សាសន៍​នានា និង​នគរ​ទាំង​ប៉ុន្មាន​ជួប​ជុំ​គ្នា ដើម្បី​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា។


ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​សរសីរ​តម្កើង​ព្រះ‌យេហូវ៉ា! ប្រជាជនទាំង​ប៉ុន្មាន​អើយ ចូរ​លើក​តម្កើង​ព្រះ‌អង្គ!


ចូរ​សូម​ពី​យើង នោះ​យើង​នឹង​ឲ្យសាសន៍​ទាំង‌ឡាយ ទៅ​អ្នក​ទុក​ជា​មត៌ក និង​ចុង​ផែនដីទាំង​មូល ទុក​ជា​កម្ម‌សិទ្ធិ​របស់​អ្នក។


ដ្បិត​ព្រះ‌យេហូវ៉ា ព្រះ​សណ្ដាប់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​មិន​មើល‌ងាយ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដែល​ជាប់​ឃុំ​ឃាំង​ឡើយ។


សូម​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​បម្រើ​ព្រះ‌អង្គ!


៙ សូម​ឲ្យ​ព្រះ​រាជា​មាន​អំណាច ចាប់​តាំង​ពី​សមុទ្រ​ម្ខាង រហូត​ដល់​សមុទ្រ​ម្ខាង ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ចុង​បំផុត​ផែនដី!


ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សាសន៍​ដែល​ព្រះ‌អង្គ​បាន​បង្កើត នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។


ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា អស់​ទាំង​ពូជ‌ពង្ស​នៃ​ប្រជាជន​ទាំង‌ឡាយ​អើយ ចូរ​ថ្វាយ​សិរី‌ល្អ និង​ឫទ្ធា​នុភាព​ដល់​ព្រះ‌យេហូវ៉ា។


ព្រះ‌អង្គ​បាន​នឹក​ចាំ​ពីព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល មនុស្ស​ទាំង​អស់​រហូត​ដល់​ចុង​ផែនដី បាន​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ​នៃ​យើង។


មនុស្ស​រាប‌សា នឹង​មាន​អំណរ​ចម្រើន​ឡើង ក្នុង​ព្រះ‌យេហូវ៉ា ហើយ​ពួក​អ្នក​ក្រីក្រ​ក្នុង​បណ្ដា​មនុស្ស គេ​នឹង​រីក‌រាយ​ដោយ‌សារ​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល។


មនុស្ស​ទាំង​អស់​នៅ​ចុង​ផែនដី​អើយ ចូរ​មើល​មក​យើង ហើយ​ទទួល​សេចក្ដី​សង្គ្រោះ​ចុះ ដ្បិត​យើង​នេះ​ជា​ព្រះ ឥត​មាន​ព្រះ​ណា​ទៀត​ឡើយ។


មើល៍! ពួក​នេះ​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​មើល៍! ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​លិច ហើយ​មួយ​នេះ​មក​ពី​ស្រុក​ស៊ីយេន ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ការ​ដែល​អ្នក​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង ដើម្បី​លើក​អស់​ទាំង​កុល‌សម្ព័ន្ធ​យ៉ាកុប​ឡើង ហើយ​នឹង​នាំ​ពួក​បម្រុង​ទុក ក្នុង​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក​វិញ នោះ​ជា​ការ​តិច​តួច​ពេក​ដល់​អ្នក យើង​នឹង​បន្ថែម​ការ​នេះ​ឲ្យ​អ្នក​បាន​ធ្វើ​ជា​ពន្លឺ ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​យើង រហូត​ដល់​ចុង​ផែនដី​បំផុត។


ម្យ៉ាង​ទៀត ប្រសិន‌បើ​បង​ទៅ​ជា‌មួយ​ពួក​យើង អ្វីៗ​ល្អ​ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ដល់​ពួក​យើង នោះ​ពួក​យើង​ក៏​នឹង​ផ្ដល់​ជូន​បង​យ៉ាង​នោះ​ដែរ»។


«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​អ្នក​រាល់​គ្នា​ដែរ យើង​ខ្ញុំ​នាំ​ដំណឹង​ល្អ​មក​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បែរ​ចេញ​ពី​សេចក្ដី​ឥត​ប្រយោជន៍​ទាំង​នេះ មក​រក​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​វិញ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ទី​ទាំង​នោះ។


ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក អំពី​ការ​ប្រែ​ចិត្ត​ទៅ​រក​ព្រះ និង​អំ‌ពី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជាព្រះ‌អម្ចាស់​នៃ​យើង។


តែ​ឥឡូវ​នេះ​បាន​សម្ដែង​ឲ្យ​គ្រប់​ទាំង​សាសន៍​ដឹង ដោយ​សារ​គម្ពីរ​ហោរា តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​ដែល​គង់​នៅ​អស់​កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​គេ​ស្ដាប់​បង្គាប់​តាម​ជំនឿ


មនុស្ស​ជា​ច្រើន​បានរៀប​រាប់​អំពី​យើង ពី​របៀប​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​យើង និង​ពី​របៀប​ដែល​អ្នក​រាល់​គ្នា​បែរ​ចេញ​ពី​រូប​ព្រះ មក​រក​ព្រះ​ដ៏​ពិត ដើម្បី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ


ឱ​ព្រះ‌អម្ចាស់​អើយ តើ​មាន​អ្នក​ណា​មិន​កោត​ខ្លាច ហើយ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ? ដ្បិត​មាន​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ​ដែល​បរិសុទ្ធ ហើយ​គ្រប់​ទាំង​សាសន៍​នឹង​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ បាន​សម្តែង​មក​ឲ្យ​ឃើញ​ហើយ»។