អេសាយ 49:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 មើល៍! ពួកនេះនឹងមកពីទីឆ្ងាយ ហើយមើល៍! ពួកនោះនឹងមកពីទិសខាងជើង និងពីទិសខាងលិច ហើយមួយនេះមកពីស្រុកស៊ីយេន ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 មើល៍! អ្នកទាំងនេះនឹងមកពីទីឆ្ងាយ; មើល៍! អ្នកទាំងនេះនឹងមកពីទិសខាងជើង និងពីទិសខាងលិច ហើយអ្នកទាំងនេះក៏នឹងមកពីដែនដីស៊ីនីមដែរ”។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 មើលហ្ន៎! ពួកគេមកពីឆ្ងាយណាស់ អ្នកខ្លះមកពីខាងជើង អ្នកខ្លះមកពីខាងលិច អ្នកខ្លះទៀតមកពីស្រុកខាងត្បូង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 មើល ពួកនេះនឹងមកពីទីចំងាយ ហើយមើល ពួកនោះនឹងមកពីទិសខាងជើង នឹងពីទិសខាងលិច ហើយពួក១នេះពីស្រុកស៊ីនីម សូមមើលជំពូកអាល់គីតាប12 មើលហ្ន៎! ពួកគេមកពីឆ្ងាយណាស់ អ្នកខ្លះមកពីខាងជើង អ្នកខ្លះមកពីខាងលិច អ្នកខ្លះទៀតមកពីស្រុកខាងត្បូង។ សូមមើលជំពូក |
ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា «ចូរមក យើងឡើងទៅភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដំណាក់នៃព្រះរបស់យ៉ាកុបចុះ ព្រះអង្គនឹងបង្រៀនយើងរាល់គ្នាឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ យើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ព្រះអង្គ» ដ្បិតក្រឹត្យវិន័យនឹងផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ គឺព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិម។
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱយ៉ាកុប ជាអ្នកបម្រើយើងអើយ កុំខ្លាចឡើយ ឱអ៊ីស្រាអែលអើយ កុំស្រយុតចិត្តដែរ ដ្បិតយើងនឹងជួយសង្គ្រោះអ្នកមកពីឆ្ងាយ និងពូជពង្សអ្នកមកពីស្រុកដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលត្រឡប់មកវិញ ហើយនៅដោយសុខសាន្ត និងស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ។