ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 21:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សិរី‌ល្អ​របស់ព្រះ​រាជា​ធំ​អស្ចារ្យ ដោយ‌សារការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​ឲ្យ​ព្រះ​រាជា​មាន​កិត្តិយស និង​អានុភាព។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សិរីរុងរឿង​របស់​ព្រះរាជា​បាន​ធំឧត្ដម​ដោយសារតែ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ ព្រះអង្គ​បាន​ប្រទាន​កិត្តិយស និង​អានុភាព​ដល់​ព្រះរាជា​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ​ព្រះអង្គ​សង្គ្រោះ ព្រះ‌រាជា​បាន​ទទួល​សិរី‌រុងរឿង​យ៉ាង​ខ្លាំង ព្រះអង្គ​ប្រទាន​ឲ្យ​ទ្រង់​បាន​ថ្កុំ‌ថ្កើង ឧត្ដុង្គ‌ឧត្ដម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សិរី‌ល្អ​នៃ​ទូលបង្គំ​បាន​ធំ​ណាស់ ដោយ‌សារ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ទ្រង់​ក៏​តាំង​ឲ្យ​មាន​កិត្តិយស ហើយ​នឹង​អានុ‌ភាព​ដែរ

សូមមើលជំពូក

អាល់គីតាប

ដោយ​ទ្រង់​សង្គ្រោះ ស្តេច​បាន​ទទួល​សិរី‌រុង‌រឿង​យ៉ាង​ខ្លាំង ទ្រង់​ប្រទាន​ឲ្យ​គាត់​បាន​ថ្កុំ‌ថ្កើង ឧត្ដុង្គ‌ឧត្ដម។

សូមមើលជំពូក



ទំនុកតម្កើង 21:5
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ នេះ​ជា​ការ​យ៉ាង​តូច​នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទេ បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ រហូត​ដល់​យូរ​អង្វែង​ទៅ​មុខ​ទៀត ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ តើ​របៀប​នេះ​មនុស្ស​អាច​យល់​ឬ​ទេ?


ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​យើង កាន់​តាម​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​របស់​យើង​ទាំង​ប៉ុន្មាន ដូច​ជា​ដាវីឌ បិតា​របស់​អ្នក​បាន​ប្រព្រឹត្ត នោះ​យើង​នឹង​ចម្រើន​ឲ្យ​អ្នក​មាន​អាយុ​វែង​ថែម​ទៀត»។


ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រទាន​ពរ​ដល់​វង្ស​របស់​ទូល‌បង្គំ ឲ្យ​បាន​នៅ​ជាប់​ចំពោះ​ព្រះ‌អង្គ​ត​ទៅ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ប្រទាន​ពរ ហើយ​វង្ស​ទូល‌បង្គំ​នឹង​បាន​ពរ​ជា​រៀង​រហូត»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល មក​កាន់​ព្រះ‌អម្ចាស់​របស់​ទូល‌បង្គំ​ថា «ចូរ​អង្គុយ​នៅ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់អ្នក ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក»។


ក៏​ធៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ភ្នំ​ហ៊ើរម៉ូន ដែល​ធ្លាក់​មក​លើ​ភ្នំ​នៃ​ក្រុង​ស៊ីយ៉ូន ដ្បិត​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​មាន​ព្រះ‌ពរ គឺ​ជា​ជីវិត​ដែល​នៅ​អស់‌កល្ប​ជា‌និច្ច។


៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ខែល​បាំង​ទូល‌បង្គំ​ជុំ‌វិញ ជា​សិរី‌ល្អ​របស់​ទូល‌បង្គំ ហើយ​ជា​អ្នកធ្វើ​ឲ្យ​ទូល‌បង្គំ​ងើប​ក្បាល​ឡើង។


សូម​ឲ្យ​ព្រះ​រាជា​គ្រង​រាជ្យ នៅ​ចំពោះ​ព្រះរហូត​ត​ទៅ សូមតាំង​សេចក្ដី​សប្បុរស និង​សេចក្ដី​ពិត ឲ្យ​ថែ‌រក្សា​ព្រះ​រាជា​ផង!


ការ​សង្គ្រោះ និង​សិរី‌ល្អ​របស់​ខ្ញុំ ស្ថិត​នៅ​លើ​ព្រះ ឯ​ថ្ម​ដា​នៃ​កម្លាំង​ខ្ញុំ និង​ទី​ពឹង​ជ្រក​របស់​ខ្ញុំ ក៏​នៅ​ក្នុង​ព្រះ​ដែរ។


ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ ទាប​ជាងព្រះ តែ​បន្តិច​ទេ ក៏​បាន​បំពាក់​សិរី‌ល្អ និង​កិត្តិ​យស​ដល់​គេ ទុក​ជា​មកុដ។


កិត្តិយស និង​តេជា‌នុភាព​ស្ថិត​នៅ​ចំពោះ​ព្រះ‌អង្គ ឥទ្ធិ‌ឫទ្ធិ និង​សោភ័ណភាព នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ។


តើ​អ្នក​ណា​ហ្ន៎ ដែល​មក​ពី​ស្រុក​អេដុម ស្លៀក‌ពាក់​ដោយ​សំពត់​ពណ៌​ពី​ក្រុង​បុសរ៉ា គឺ​អ្នក​នោះ​ដែល​មាន​សម្លៀក‌បំពាក់​រុងរឿង ហើយ​ក៏​ដើរ​មក​ដោយ​ឫទ្ធិ​យ៉ាង​ខ្លាំង គឺ​យើង​នេះ​ដែល​និយាយ​ដោយ​សេចក្ដី​សុចរិត ជា​អ្នក​ពូកែ​នឹង​សង្គ្រោះ។


ព្រះ‌យេស៊ូវ​យាង​មក​ជិត​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «គ្រប់​ទាំង​អំណាច​នៅ​ស្ថាន‌សួគ៌ និង​នៅ​លើ​ផែនដី បាន​ប្រគល់​មក​ខ្ញុំ​ហើយ។


កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ ព្រះ‌អង្គ​ងើប​ព្រះ​ភក្ត្រ​ទៅ​លើ​មេឃ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ព្រះ‌វរបិតា​អើយ ពេល​កំណត់​បាន​មក​ដល់​ហើយ សូម​លើក​តម្កើង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​ឡើង ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​លើក​តម្កើង​ព្រះ‌អង្គ​ដែរ


រី​ឯ​សិរី​ល្អ​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ទូល​បង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​យើង​ក៏​រួម​តែ​មួយ​ដែរ


ព្រះ‌វរបិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូល​បង្គំ​ជាមួយ​ព្រះ‌អង្គ​ផង ដោយ​សិរី‌ល្អ​ដែល​ទូល​បង្គំ​ធ្លាប់​មាន​ជា​មួយ​ព្រះ‌អង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។


រីឯចំណុច​សំខាន់​ក្នុង​សេចក្ដីដែល​យើង​កំពុង​និយាយ​នេះ គឺ​ថា យើង​មាន​សម្តេច​សង្ឃ​មួយ​អង្គ​បែប​នេះ ដែល​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​នៅ​ស្ថាន‌សួគ៌


ដែល​ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​ស្ថាន‌សួគ៌ ហើយ​គង់​នៅ​ខាង​ស្តាំ​ព្រះហស្ត​នៃ​ព្រះ ទាំង​មាន​ពួក​ទេវតា ពួក​មាន​អំណាច និង​ពួក​មាន​ឥទ្ធិ‌ឫទ្ធិ ចុះ​ចូល​នឹង​ព្រះ‌អង្គ​ទាំង​អស់។