Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 17:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រទាន​ពរ​ដល់​វង្ស​របស់​ទូល‌បង្គំ ឲ្យ​បាន​នៅ​ជាប់​ចំពោះ​ព្រះ‌អង្គ​ត​ទៅ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ប្រទាន​ពរ ហើយ​វង្ស​ទូល‌បង្គំ​នឹង​បាន​ពរ​ជា​រៀង​រហូត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ឱ​ព្រះ‌អម្ចាស់​អើយ ឥឡូវ​នេះ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ​ដល់​ពូជ‌ពង្ស​របស់​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ត​រៀង​ទៅ ដ្បិត​ព្រះអង្គ​ប្រទាន​ពរ​ដល់​នរណា អ្នក​នោះ​នឹង​ទទួល​ព្រះ‌ពរ​អស់‌កល្ប​ជានិច្ច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ឥឡូវ​នេះ ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ប្រទាន​ពរ​ដល់​វង្ស​របស់​ទូលបង្គំ ឲ្យ​បាន​នៅ​ជាប់​ចំពោះ​ទ្រង់​ជា​ដរាប​ទៅ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ប្រទាន​ពរ​ហើយ ដូច្នេះ វង្ស​ទូលបង្គំ​នឹង​បាន​ពរ​ពិត​ជា​ដរាប​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ឥឡូវ​នេះ ទ្រង់​ពេញ​ចិត្ត​ប្រទាន​ពរ ដល់​ពូជ‌ពង្ស​របស់​ខ្ញុំ ដើម្បី​ឲ្យ​គេ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់​ត​រៀង​ទៅ ដ្បិត​ទ្រង់​ប្រទាន​ពរ​ដល់​នរណា អ្នក​នោះ​នឹង​ទទួល​ពរ​អស់‌កល្ប​ជា‌និច្ច»។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 17:27
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​អ៊ីសាក​ញ័រ​ខ្លួន​ជា​ខ្លាំង ហើយ​សួរ​ថា៖ «តើ​អ្នក​ណា​ដែល​ទើប​នឹង​យក​សាច់​មក​ឲ្យ​ពុក ហើយ​ពុក​បាន​បរិ‌ភោគ​គ្រប់​មុខ​អម្បាញ់‌មិញ មុនពេល​កូន​មក​ដល់? ពុក​បាន​ឲ្យ​ពរ​វា​ទៅ​ហើយ ហើយ​វា​នឹង​បាន​ពរ​មែន!»។


ឈាម​របស់​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​យ៉ូអាប់ និង​ពូជ‌ពង្ស​របស់​គាត់​ជា​ដរាប​ត​ទៅ តែ​ចំណែក​ព្រះបាទ​ដាវីឌ និង​ពូជ‌ពង្ស​របស់​ទ្រង់ ព្រម​ទាំង​ជំនួរ​វង្ស រាជ្យ​របស់​ទ្រង់ នោះ​នឹង​បាន​សេចក្ដី​សុខ‌សាន្ត មក​ពី​ព្រះ‌យេហូវ៉ា​ជា‌និច្ច​ត​ទៅ»។


ប៉ុន្តែ ព្រះបាទ​សាឡូម៉ូន​នឹង​បាន​ពរ ហើយ​រាជ្យ​របស់​ព្រះបាទ​ដាវីឌ​នឹង​បាន​តាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ដរាប​ត​ទៅ»។


ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ ហើយ​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​ល្អ​នេះ​ដល់​ទូល‌បង្គំ។


ក្រោយ​នោះ​មក ព្រះបាទ​ដាវីឌ​វាយ​បង្ក្រាប​ពួក​ភីលី‌ស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន​នោះ។


ប៉ុន្តែ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​រើស​យើង​ចេញ​ពី​ពួក​វង្ស​របស់​បិតា​យើង​ទាំង​ប៉ុន្មាន ឲ្យ​បាន​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ជា​ដរាប​ទៅ ដ្បិត​ព្រះ‌អង្គ​បាន​រើស​ពួក​យូដា​ទុក​ជា​មេ ហើយ​ក្នុង​ពួក​វង្ស​យូដា ព្រះ‌អង្គ​បាន​រើស​យក​វង្ស​របស់​បិតា​យើង ហើយ​ក្នុង​ពួក​បុត្រ​របស់​បិតា​យើង ព្រះ‌អង្គ​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យើង ដើម្បី​លើក​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់


ដ្បិត​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​ព្រះ​រាជា មាន​ព្រះ​ពរ​ជានិច្ច ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្រះ​រាជា​មាន​អំណរ​ដ៏​ពោរ‌ពេញ នៅ​ចំពោះ​ព្រះ‌អង្គ។


សូម​ឲ្យ​ព្រះ​នាម​ព្រះ​រាជា​ស្ថិត‌ស្ថេរ អស់​កល្ប​ជានិច្ច សូម​ឲ្យ​កិត្តិនាម​ព្រះ​រាជា នៅ​គង់​វង្ស​ដូច​ព្រះ‌អាទិត្យ សូម​ឲ្យ​មនុស្ស​ម្នា​បាន​ពរ​ដោយ‌សារ​ព្រះ​រាជា អស់​ទាំង​សាសន៍​នឹង​ហៅ​ព្រះ​រាជា ថា​ជា​អ្នក​មាន​ពរ។


មើល៍ ទូល‌បង្គំ​បាន​ទទួល​បង្គាប់​មក​ដើម្បី​ឲ្យ​ពរ ព្រះ‌អង្គ​បាន​ឲ្យ​ពរ​ហើយ ទូល‌បង្គំ​មិន​អាច​ដក​ហូត​បាន​ទេ។


ដ្បិត​អំណោយ‌ទាន និង​ការ​ត្រាស់​ហៅ​របស់​ព្រះ នោះ​មិន​ប្រែ​ប្រួល​ឡើយ។


សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌


ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ប្រទាន​ពរ​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា‌មួយ​អ្នក គឺ​អ្នក​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី ឥត​មាន​ខ្ចី​ពី​គេ​វិញ​ឡើយ ហើយ​អ្នក​នឹង​ត្រួត‌ត្រា​លើ​សាសន៍​ជា​ច្រើន តែ​គេ​មិន​ត្រូវ​ត្រួត‌ត្រា​លើ​អ្នក​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម