ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 144:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដែល​មាត់​របស់​គេ​ពោល​តែ​ពាក្យ​កុហក ហើយ​ដៃ​ស្តាំ​របស់​គេ ជា​ដៃ​ស្ដាំ​នៃ​សេចក្ដី​ភូត​ភរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដែល​មាត់​របស់ពួកគេ​និយាយ​សេចក្ដីមិនពិត ហើយ​ដៃស្ដាំ​របស់ពួកគេ​ជា​ដៃស្ដាំ​ដែល​ស្បថដោយកុហក​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ ហើយ​ក៏​មិន​ដែល​គោរព​ពាក្យ សម្បថ​របស់​ខ្លួន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដែល​មាត់​គេ​ពោល​តែ​ពាក្យ​កល‌ឧបាយ ហើយ​ដៃ​ស្តាំ​របស់​គេ​ក៏​ប្រព្រឹត្ត​តែ​សេចក្ដី​ភូត‌ភរ​ទទេ

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ ហើយ​ក៏​មិន​ដែល​គោរព​ពាក្យ សម្បថ​របស់​ខ្លួន​ដែរ។

សូមមើលជំពូក



ទំនុកតម្កើង 144:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ លោក​អាប់‌រ៉ាម​ទូល​ទៅ​ស្តេច​សូដុម​ថា៖ «ទូល‌បង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែន‌ដី​ហើយ​ថា


មាត់​គេ​ពេញ​ដោយ​ពាក្យ​ជេរ​ប្រមាថ ពាក្យបោក​បញ្ឆោត និង​ពាក្យ​កំណាច នៅ​ក្រោម​អណ្ដាត​គេ​មាន​ពាក្យ​អពមង្គល និង​ទុច្ចរិត។


ដូច្នេះ ព្រះ‌អង្គ​ក៏​លើក​ព្រះ‌ហស្ត​ឡើង ស្បថ​នឹង​គេ​ថា ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​ដួល​ស្លាប់ នៅ​ក្នុង​ទី​រហោ‌ស្ថាន


គ្រប់​គ្នា​ពោល​តែ​ពាក្យ​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​របស់​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើចបញ្ចើ និង​ដោយ​មាន​ចិត្ត​ពីរ។


កាល​ណា​គេ​មក​សួរ​សុខ​ទុក្ខ​ទូល‌បង្គំ គេ​ពុត​ធ្វើ​ជា​ស្និទ្ធ​ស្នាល​នឹង​ទូល‌បង្គំ ឯ​ចិត្ត​គេ​វិញ គេ​គិត​រក​វិធីបំបាក់​មុខ​ទូល‌បង្គំ លុះ​គេ​ចេញ​ទៅ​ក្រៅ​ហើយ គេ​ក៏​និយាយ​បរិហារ​ពី​ទូល‌បង្គំ។


មនុស្ស​អាក្រក់​វ​ង្វេង​តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ គេ​វង្វេង​តាំង​ពី​កំណើត ហើយ​ពោល​ពាក្យ​ភូត​ភរ។


គម្រោង​ការ​របស់​គេ គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​នោះ ធ្លាក់ពី​តំណែង​ដ៏​ខ្ពង់​ខ្ពស់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ គេ​ចូល​ចិត្ត​នឹង​សេចក្ដី​ភូត‌ភរ មាត់​របស់​គេ​ឲ្យ​ពរ តែ​នៅ​ក្នុង​ចិត្ត គេ​ប្រទេច​ផ្ដាសា​វិញ។ –បង្អង់


អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​នោះ​ឡើយ។


ប្រសិន‌បើ​ដៃ​ស្ដាំ​របស់​អ្នក នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ទៅ ដ្បិត​ដែល​បាត់​បង់​អវយវៈ​ណា​មួយ នោះ​ប្រសើរ​ជាង​រូប‌កាយ​ទាំង​មូល​ធ្លាក់​នរក»។


ដ្បិតយើង​លើក​ដៃរបស់​យើង​ទៅ​ស្ថាន‌សួគ៌ ហើយ​ស្បថ​ក្នុង​នាម​យើង​ដែល​មាន​ព្រះ​ជន្ម​អស់​កល្ប​ជានិច្ច​ថា