ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។
ទំនុកតម្កើង 140:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ខ្ញុំទូលព្រះយេហូវ៉ាថា៖ «ព្រះអង្គជាព្រះនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យ ដែលទូលបង្គំទូលអង្វរផង!» ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានទូលដល់ព្រះយេហូវ៉ាថា៖ “ព្រះអង្គជាព្រះនៃទូលបង្គំ”។ ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌នឹងសំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំទូលព្រះអម្ចាស់ថា: ព្រះអង្គជាព្រះនៃទូលបង្គំ! ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ ស្ដាប់ទូលបង្គំទទូចអង្វរព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា ទ្រង់ជាព្រះនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យ ដែលទូលបង្គំទូលអង្វរ អាល់គីតាប ខ្ញុំអង្វរអុលឡោះតាអាឡាថា: ទ្រង់ជាម្ចាស់នៃខ្ញុំ! អុលឡោះតាអាឡាអើយ សូមផ្ទៀង ស្ដាប់ខ្ញុំទទូចអង្វរទ្រង់! |
ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។
៙ ព្រះយេហូវ៉ាជាចំណែករបស់ទូលបង្គំ ទូលបង្គំសន្យានឹងប្រតិបត្តិតាម ព្រះបន្ទូលព្រះអង្គ។
ឱព្រះអម្ចាស់អើយ សូមស្តាប់សំឡេងទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វរ របស់ទូលបង្គំផង!
សូមទតទៅខាងស្តាំមើល៍ ដ្បិតគ្មានអ្នកណាអើពើនឹងទូលបង្គំទេ ទូលបង្គំគ្មានទីពឹងជ្រក គ្មានអ្នកណារវីរវល់នឹងព្រលឹងទូលបង្គំឡើយ។
៙ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ ទូលបង្គំពោលថា៖ «ព្រះអង្គជាទីពឹងជ្រករបស់ទូលបង្គំ ជាចំណែករបស់ទូលបង្គំ នៅក្នុងទឹកដីរបស់មនុស្សរស់»។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន របស់ទូលបង្គំផង សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វរ របស់ទូលបង្គំ! សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យស្មោះត្រង់ និងដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
ខ្ញុំទូលព្រះយេហូវ៉ាថា៖ «ព្រះអង្គ ជាព្រះអម្ចាស់នៃទូលបង្គំ ក្រៅពីព្រះអង្គ ទូលបង្គំរកសេចក្ដីល្អ មិនបានឡើយ»។
តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំទុកចិត្តដល់ព្រះអង្គ ទូលបង្គំពោលថា «ព្រះអង្គជាព្រះរបស់ទូលបង្គំ»។
ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអើយ ចិត្តទូលបង្គំបានតាំងជាស្រេចហើយ ទូលបង្គំនឹងច្រៀង ហើយទូលបង្គំនឹងស្មូត្រជាទំនុក!
ឱព្រះអើយ សូមស្តាប់សំឡេងទូលបង្គំ ដែលទូលបង្គំពោលតម្អូញ សូមការពារជីវិតទូលបង្គំ ឲ្យរួចផុតពីការភ័យខ្លាចចំពោះ ពួកខ្មាំងសត្រូវផង។
ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
សូមឲ្យមានឮសម្រែកចេញពីផ្ទះគេ ក្នុងកាលដែលព្រះអង្គនាំពួកពលទ័ពមកលើគេភ្លាម ដ្បិតគេបានជីករណ្តៅ ដើម្បីនឹងចាប់ទូលបង្គំ ហើយបានលាក់អន្ទាក់ ដើម្បីទាក់ជើងទូលបង្គំផង។
ព្រលឹងខ្ញុំបានពោលថា «ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះ ខ្ញុំនឹងសង្ឃឹមដល់ព្រះអង្គ»។
ហើយយើងនឹងនាំមួយភាគបីនោះទៅដាក់ក្នុងភ្លើង យើងនឹងសម្រង់គេដូចជាសម្រង់ប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវរកឈ្មោះយើង ហើយយើងនឹងស្តាប់គេ យើងនឹងថា គេជារាស្ត្ររបស់យើង ឯគេនឹងថា "ព្រះយេហូវ៉ាជាព្រះរបស់ពួកយើង"»។