Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 57:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ទូល‌បង្គំ​បាន​តាំង​ចិត្ត​ជា​ស្រេច ឱ​ព្រះ​អើយ ចិត្ត​ទូល‌បង្គំ​បាន​តាំង​ជា​ស្រេច​ហើយ ទូល‌បង្គំ​នឹង​ច្រៀង ហើយ​ទូល‌បង្គំ​នឹង​ស្មូត្រ​ជា​ទំនុក!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ចិត្ត​របស់ទូលបង្គំ​នៅស្ថិតស្ថេរ ឱ​ព្រះ​អើយ ចិត្ត​របស់ទូលបង្គំ​នៅស្ថិតស្ថេរ​! ទូលបង្គំ​នឹង​ច្រៀង ហើយ​សរសើរតម្កើង​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ​ទាំង​ស្រុង ទូលបង្គំ​នឹង​ច្រៀង ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ៙ ទូលបង្គំ​បាន​តាំង​ចិត្ត​ជា​ស្រេច ឱ​ព្រះ‌អង្គ​អើយ ចិត្ត​ទូលបង្គំ​បាន​តាំង​ស្រេច​ហើយ ទូលបង្គំ​នឹង​ច្រៀង អើ ទូលបង្គំ​នឹង​ច្រៀង​សរសើរ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់ ឱ​អុលឡោះ​អើយ ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់​ទាំង​ស្រុង ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 57:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ គេ​មាន​ចិត្ត​រឹង​ប៉ឹង ដោយ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។


មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចាំ​ចាប់​ទូល‌បង្គំ ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​វង្វេង​ចេញ ពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​ឡើយ។


៙ ខ្ញុំ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ ដែល​ទូល‌បង្គំ​ទូល‌អង្វរផង!»


សូម​ការ​ពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អន្ទាក់ ដែល​គេ​បាន​ដាក់​សម្រាប់​ចាប់​ទូល‌បង្គំ និង​ពី​អង្គប់​របស់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ផង!


ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច ពី​អស់​ទាំង​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ។


ដ្បិត​គេ​បាន​បង្កប់​អន្ទាក់ ដើម្បីចាប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់ជីវិត​ទូល‌បង្គំដោយ​ឥត​ហេតុ។


អំពើ​អាក្រក់​របស់​គេ នឹង​ត្រឡប់​មក​លើ​ក្បាល​គេ​វិញ ហើយ​អំពើ​ឃោរ‌ឃៅ​របស់​គេ ក៏​នឹង​ធ្លាក់​មក​លើ​ក្រយៅ​ក្បាល​គេ​វិញ​ដែរ។


ដូច្នេះ ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា នៅ​ទិស​ខាង​កើត​ដែរ គឺ​លើក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែលនៅ​ស្រុក​ក្បែរ​សមុទ្រ។


មិន​តែ​ប៉ុណ្ណោះ​សោត យើង​ក៏​អួត​នៅ​ពេល​យើង​រង​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​ការ​ស៊ូ​ទ្រាំ


ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​ជា‌និច្ច ក្នុង​គ្រប់​ការ​ទាំង​អស់ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម