ទំនុកតម្កើង 119:147 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំក្រោកពីដំណេកមុនព្រលឹមស្រាង ហើយស្រែករកជំនួយ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយស្រែករកជំនួយ; ទូលបង្គំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំស្រែកអង្វរព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាង ហើយបានបន្លឺឡើងថា ទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់ អាល់គីតាប ខ្ញុំស្រែកអង្វរទ្រង់ តាំងពីមុនថ្ងៃរះទៅទៀត ខ្ញុំទន្ទឹងរង់ចាំទ្រង់មានបន្ទូល។ |
សូមកុំដកព្រះបន្ទូលនៃសេចក្ដីពិត ចេញពីមាត់ទូលបង្គំសោះឡើយ ដ្បិតទូលបង្គំសង្ឃឹមដល់វិន័យរបស់ព្រះអង្គ។
អស់អ្នកដែលកោតខ្លាចព្រះអង្គ នឹងឃើញទូលបង្គំ ហើយមានចិត្តត្រេកអំណរ ព្រោះទូលបង្គំបាន សង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
៙ ព្រលឹងទូលបង្គំដង្ហក់ចង់បាន ការសង្គ្រោះរបស់ព្រះអង្គ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
៙ ដ្បិតព្រះអង្គបានប្រទានព្រះពរ ដល់ព្រះរាជាជាបរិបូរ ព្រះអង្គបានបំពាក់មកុដមាសសុទ្ធ លើព្រះសិរសាព្រះរាជា។
នៅពេលថ្ងៃ ព្រះយេហូវ៉ាសម្ដែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយនៅវេលាយប់ បទចម្រៀងរបស់ព្រះអង្គ នៅជាមួយទូលបង្គំ ជាពាក្យអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ព្រះអង្គឮសំឡេងរបស់ទូលបង្គំ នៅពេលព្រឹក ទូលបង្គំទូលរៀបរាប់ថ្វាយព្រះអង្គ ព្រមទាំងរក្សាពេលចាំយាមផង។
៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន?
ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង ឱពិណ និងស៊ុងរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង ខ្ញុំនឹងដាស់អរុណឲ្យរះឡើង!
ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រែករកព្រះអង្គ នៅពេលព្រឹក ពាក្យអធិស្ឋានរបស់ទូលបង្គំ ចូលមកចំពោះព្រះអង្គ។
សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ បានចូលឡើងទៅដល់ព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្តាប់សម្រែក របស់ទូលបង្គំផង។
នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ព្រះអង្គហ្នឹងហើយ វិញ្ញាណនៅក្នុងខ្លួនទូលបង្គំនឹងស្វែងរកព្រះអង្គដោយខ្មីឃ្មាតដែរ ដ្បិតកំពុងដែលសេចក្ដីយុត្តិធម៌របស់ព្រះអង្គនៅលើផែនដី នោះពួកមនុស្សនៅលោកីយ គេរៀនតាមសេចក្ដីសុចរិត។
ព្រឹកឡើង កាលនៅងងឹតនៅឡើយ ព្រះអង្គតើនឡើង ហើយយាងចេញទៅកាន់ទីស្ងាត់ រួចអធិស្ឋាននៅទីនោះ។