Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 108:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឱ​ពិណ និង​ស៊ុង​អើយ ចូរ​ភ្ញាក់​ឡើង! ខ្ញុំ​នឹង​ដាស់​អរុណ​ឲ្យ​រះ​ឡើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ពិណបុរាណ និង​ពិណហាប​អើយ ចូរ​ភ្ញាក់ឡើង​! ខ្ញុំ​នឹង​ដាស់​អរុណ​ឲ្យភ្ញាក់ឡើង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង! ខ្ញុំ​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឱ​ពិណ ហើយ​នឹង​ស៊ុង​អើយ ចូរ​ភ្ញាក់​ឡើង ឯ​ទូលបង្គំ​នឹង​ភ្ញាក់​ពី​ព្រលឹម​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង! ខ្ញុំ​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 108:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អង្គ​គ្រប់​គ្រង​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!


ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ចាប់​ស៊ុង ហើយ​លើក​ទំនុក​ថ្វាយ​ព្រះ‌អង្គ ដោយ​ដេញ​ពិណ​ខ្សែ​ដប់!


ឱព្រលឹង​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង ឱ​ពិណ និង​ស៊ុង​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង ខ្ញុំ​នឹង​ដាស់​អរុណឲ្យ​រះ​ឡើង!


៙ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌នាម​របស់​ព្រះ ដោយបទ​ចម្រៀង ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ដោយ​ការ​អរ​ព្រះ‌គុណ។


ចូរលើក​ទំនុក ចូរ​វាយ​ក្រាប់ ហើយ​ចាប់​ស៊ុង​យ៉ាង​ពីរោះ និង​ដេញ​ពិណ​ផង។


ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ដេបូរ៉ា​អើយ! ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ចូរ​ច្រៀង​ជា​ទំនុក​មួយ​ទៅ! ចូរ​ក្រោក​ឡើង បារ៉ាក​អើយ ឱ​កូន​អ័ប៊ី‌ណោម​អើយ ចូរ​នាំ​ពួក​ឈ្លើយ​របស់​អ្នក​ចេញ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម