ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។
ទំនុកតម្កើង 108:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យពួកស្ងួនភ្ងារបស់ព្រះអង្គបានរួច សូមសង្គ្រោះដោយព្រះហស្តស្តាំរបស់ព្រះអង្គ ហើយឆ្លើយតបទូលបង្គំផង! ព្រះគម្ពីរខ្មែរសាកល សូមសង្គ្រោះដោយព្រះហស្តស្ដាំរបស់ព្រះអង្គ សូមព្រះអង្គឆ្លើយនឹងទូលបង្គំផង ដើម្បីឲ្យអ្នកដ៏ជាទីស្រឡាញ់របស់ព្រះអង្គត្រូវបានរំដោះឲ្យរួច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមយាងមកសង្គ្រោះយើងខ្ញុំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមឆ្លើយតបនឹងយើងខ្ញុំផង ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់ របស់ព្រះអង្គបានរួចជីវិត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យអស់អ្នកស្ងួនភ្ងារបស់ទ្រង់ បានប្រោសឲ្យរួច សូមជួយសង្គ្រោះ ដោយព្រះហស្តស្តាំនៃទ្រង់ ហើយឆ្លើយមកយើងខ្ញុំផង អាល់គីតាប សូមមកសង្គ្រោះយើងខ្ញុំ ដោយអំណាចរបស់ទ្រង់ សូមឆ្លើយតបនឹងយើងខ្ញុំផង ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់ របស់ទ្រង់បានរួចជីវិត! |
ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។
ហើយចូរអ្នករាល់គ្នាអំពាវនាវដល់ព្រះនាមព្រះរបស់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាវិញ បើព្រះណាឆ្លើយមកដោយសារភ្លើង នោះចូរឲ្យរាប់ព្រះនោះទុកជាព្រះពិតចុះ»។ ពួកប្រជាជនក៏ឆ្លើយឡើងថា៖ «ស្រួលហើយ»។
គេក៏ទទួលយកគោមួយ ដែលបានឲ្យដល់គេ រួចគេរៀបចំ ហើយអំពាវនាវដល់ព្រះនាមនៃព្រះបាល ចាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ថា៖ «ឱព្រះបាលអើយ សូមឆ្លើយមកយើងខ្ញុំរាល់គ្នាផង»។ ប៉ុន្តែ គ្មានឮសំឡេង ឬចម្លើយណាឆ្លើយមកសោះ គេក៏លោតព័ទ្ធជុំវិញអាសនាដែលគេបានធ្វើនោះ
ពេលហួសថ្ងៃត្រង់ហើយ នោះគេក៏ថ្វាយបង្គំ រហូតដល់ពេលថ្វាយតង្វាយល្ងាច តែគ្មានឮសំឡេង ឬចម្លើយណាឆ្លើយសោះ ក៏គ្មានអ្នកណាស្តាប់ផង។
ឱព្រះអើយ សូមសង្គ្រោះទូលបង្គំ ដោយសារព្រះនាមព្រះអង្គ ហើយវិនិច្ឆ័យទូលបង្គំ ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ។
៙ គេបានដាក់អន្ទាក់ដើម្បីទាក់ជើងទូលបង្គំ ព្រលឹងទូលបង្គំបានស្រុតចុះ។ គេបានជីករណ្តៅនៅពីមុខទូលបង្គំ តែខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅនោះវិញ។ –បង្អង់
ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំរបស់ព្រះអង្គមានឫទ្ធិដ៏វិសេស ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំរបស់ព្រះអង្គបានបំបាក់សត្រូវខ្ទេចខ្ទី។
មុនដែលគេអំពាវនាវ នោះយើងតបឆ្លើយហើយ កាលគេកំពុងតែចេញសម្ដីនៅឡើយ នោះយើងក៏ស្តាប់ដែរ។
ចូរអំពាវនាវដល់យើង នោះយើងនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យអ្នកឃើញការយ៉ាងធំ ហើយមុតមាំ ដែលអ្នកមិនដឹង
កាលលោកកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពកមួយផ្ទាំងដ៏ភ្លឺមកគ្របបាំងពួកគេ ហើយមានសំឡេងមួយចេញពីពពកនោះថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្តាប់ព្រះអង្គចុះ!»
ពេលនោះ មានសំឡេងមួយពីស្ថានសួគ៌មកថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់»។
ជូនចំពោះបងប្អូនស្ងួនភ្ងារបស់ព្រះទាំងអស់នៅក្រុងរ៉ូម ដែលព្រះអង្គបានត្រាស់ហៅមកធ្វើជាពួកបរិសុទ្ធ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តមកពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ដើម្បីសរសើរដល់សិរីល្អនៃព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ។
ចំពោះកុលសម្ព័ន្ធបេនយ៉ាមីន លោកថ្លែងថា អ្នកស្ងួនភ្ងារបស់ព្រះយេហូវ៉ា រស់នៅជិតព្រះអង្គដោយសុខសាន្ត។ ព្រះដ៏ខ្ពស់ហ៊ុមព័ទ្ធគេជានិច្ច ហើយគេរស់នៅកណ្ដាលព្រះអង្សា ទាំងពីររបស់ព្រះអង្គ។
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។