និក្ខមនំ 15:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំរបស់ព្រះអង្គមានឫទ្ធិដ៏វិសេស ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំរបស់ព្រះអង្គបានបំបាក់សត្រូវខ្ទេចខ្ទី។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ព្រះអម្ចាស់អើយ! ព្រះអង្គមានព្រះបារមី ដ៏ថ្កុំថ្កើងអស្ចារ្យ! ព្រះអង្គកម្ទេចខ្មាំងសត្រូវ ដោយព្រះបារមីរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំទ្រង់មានឫទ្ធិដ៏វិសេស ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំទ្រង់បានបោកពួកខ្មាំងសត្រូវខ្ទេចខ្ទីហើយ សូមមើលជំពូកអាល់គីតាប6 អុលឡោះតាអាឡាអើយ! ទ្រង់មានអំណាច ដ៏ថ្កុំថ្កើងអស្ចារ្យ! ទ្រង់កំទេចខ្មាំងសត្រូវដោយអំណាចរបស់ទ្រង់។ សូមមើលជំពូក |
ពួកអ្នកដែលតតាំងនឹងព្រះយេហូវ៉ា នោះនឹងត្រូវខ្ទេចខ្ទីទៅ ព្រះអង្គនឹងបញ្ចេញផ្គរលាន់ ពីលើមេឃមកទាស់នឹងគេ ព្រះយេហូវ៉ានឹងជំនុំជម្រះ រហូតដល់អស់ទាំងចុងផែនដី ហើយនឹងប្រទានអំណាចដល់ស្តេច ដែលព្រះអង្គតែងតាំង ព្រមទាំងប្រទានកម្លាំងដល់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំងឲ្យផង»។