សូមព្រះទ្រង់ប្រទានទឹកសន្សើមពីលើមេឃ ព្រមទាំងជីជាតិល្អពីផែនដី ហើយមានស្រូវ និងស្រាទំពាំងបាយជូរជាបរិបូរដល់កូន។
ជនគណនា 18:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងប្រេងដ៏ល្អបំផុត និងអស់ទាំងស្រាទំពាំងបាយជូរដ៏ល្អបំផុត ព្រមទាំងស្រូវដែលគេថ្វាយជាផលដំបូងដល់ព្រះយេហូវ៉ា នោះយើងប្រគល់ឲ្យអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងក៏ប្រគល់ផលដំបូងនៃអ្វីៗទាំងអស់ដែលប្រជាជនយកមកថ្វាយយើងឲ្យអ្នកដែរ គឺប្រេងដ៏ល្អបំផុត ស្រាទំពាំងបាយជូរថ្មីដ៏ល្អបំផុត និងស្រូវថ្មី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយប្រេងល្អបំផុតទាំងអស់ នឹងស្រាទំពាំងបាយជូរល្អបំផុតទាំងអស់ ព្រមទាំងស្រូវផង គឺជាផលដំបូងដែលគេថ្វាយដល់ព្រះយេហូវ៉ា នោះអញឲ្យមកឯងទាំងអស់ហើយ អាល់គីតាប យើងក៏ប្រគល់ផលដំបូងនៃអ្វីៗទាំងអស់ដែលប្រជាជនយកមកជូនយើងឲ្យអ្នកដែរ គឺប្រេងដ៏ល្អបំផុត ស្រាទំពាំងបាយជូរថ្មីដ៏ល្អបំផុត និងស្រូវថ្មី។ |
សូមព្រះទ្រង់ប្រទានទឹកសន្សើមពីលើមេឃ ព្រមទាំងជីជាតិល្អពីផែនដី ហើយមានស្រូវ និងស្រាទំពាំងបាយជូរជាបរិបូរដល់កូន។
នៅគ្រានោះ មានមនុស្សម្នាក់មកពីស្រុកបាល-សាលីសា គាត់យកនំបុ័ងម្សៅឱកម្ភៃដុំធ្វើពីផលដំបូង និងគួរស្រូវស្រស់ មកជូនដល់អ្នកសំណព្វរបស់ព្រះ នោះលោកប្រាប់ថា៖ «ចូរចែកឲ្យបណ្ដាជនបរិភោគទៅ»។
កាលសេចក្ដីបង្គាប់នោះបានឮសុសសាយទៅ ស្រាប់តែពួកអ៊ីស្រាអែលក៏ថ្វាយតង្វាយជាបរិបូរ គឺជាផលដំបូងពីស្រូវ ពីទឹកទំពាំងបាយជូរ ពីប្រេង ពីទឹកឃ្មុំ ហើយពីផលនៃចម្ការទាំងអស់ គេក៏យកមួយភាគក្នុងដប់ពីរបស់ទាំងអស់មកជាបរិបូរដែរ ។
ព្រះអង្គធ្វើឲ្យមានសេចក្ដីសុខ នៅក្នុងព្រំដែនរបស់ឯង ព្រះអង្គចម្អែតឯង ដោយស្រូវសាលីយ៉ាងល្អបំផុត។
ប៉ុន្ដែ យើងនឹងចិញ្ចឹមអ្នក ដោយស្រូវសាលីល្អបំផុត ហើយនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា»។
មិនត្រូវបង្អង់នឹងថ្វាយភោគផលដំបូងពីស្រែចម្ការ និងពីប្រេងអូលីវរបស់អ្នកមកយើងឡើយ ឯកូនប្រុសច្បងរបស់អ្នកក៏ត្រូវប្រគល់មកយើងដែរ។
ឯចំណែកមុនបង្អស់នៃផលដំបូងដែលកើតពីដីរបស់អ្នក ត្រូវយកមកក្នុងដំណាក់របស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
ផលដំបូងបង្អស់ដែលកើតពីដីរបស់អ្នក នោះត្រូវយកមកក្នុងដំណាក់របស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ អ្នកមិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
ចំណែកផលដំបូងគ្រប់យ៉ាង និងអស់ទាំងតង្វាយ ដែលថ្វាយដោយលើកចុះឡើងគ្រប់មុខ ពីអស់ទាំងតង្វាយលើកចុះឡើងរបស់អ្នករាល់គ្នា នោះសុទ្ធតែជារបស់ពួកសង្ឃ ក៏ត្រូវឲ្យម្សៅដំបូងរបស់អ្នកដល់ពួកសង្ឃដែរ ដើម្បីឲ្យបានព្រះពរស្ថិតលើផ្ទះអ្នក។
របស់ទាំងពីរនោះ ត្រូវថ្វាយដល់ព្រះយេហូវ៉ាទុកជាផលដំបូង តែមិនត្រូវដុតនៅលើអាសនា សម្រាប់ជាក្លិនឈ្ងុយឡើយ។
ប្រសិនបើអ្នកយកផលដំបូងមកថ្វាយជាតង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយកួរស្រូវថ្មីដែលលីង ហើយបុកទុកជាតង្វាយផលដំបូង។
ត្រូវយកនំបុ័ងពីរធ្វើពីម្សៅយ៉ាងម៉ដ្តពីរខ្ញឹងពីផ្ទះអ្នកមកថ្វាយជាតង្វាយគ្រវី នំបុ័ងនោះត្រូវធ្វើដោយលាយដំបែសម្រាប់ជាតង្វាយនៃផលដំបូងថ្វាយព្រះយេហូវ៉ា
សង្ឃត្រូវគ្រវីសត្វទាំងនោះថ្វាយជាមួយនំបុ័ងដែលជាផលដំបូង ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ព្រមទាំងកូនចៀមពីរនោះដែរ តង្វាយទាំងនោះ សុទ្ធតែបរិសុទ្ធដល់ព្រះយេហូវ៉ា ទុកសម្រាប់ពួកសង្ឃ។
នេះជាចំណែកដែលប្រជាជន ជាពួកអ្នកដែលថ្វាយយញ្ញបូជា ត្រូវជូនដល់ពួកសង្ឃ ទោះគោ ឬចៀមក្តី នោះត្រូវឲ្យស្មា ថ្គាមទាំងពីរ និងក្រពះផង។
ត្រូវយកផលដំបូងពីស្រូវ ពីទឹកទំពាំងបាយជូរ ពីប្រេង និងរោមចៀមរបស់អ្នក ដែលកាត់មុនដំបូង ជូនដល់លោក។
នោះត្រូវយកផលដំបូងគ្រប់មុខទាំងអស់ ដែលកើតពីដី ដែលអ្នកប្រមូលពីស្រែចម្ការ ជាផលដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នក រួចដាក់ក្នុងកញ្ជើមួយ នាំយកទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។
ក៏បានបរិភោគខ្លាញ់ទឹកដោះ និងទឹកដោះសុទ្ធពីហ្វូងសត្វ ព្រមទាំងខ្លាញ់កូនចៀម និងចៀមឈ្មោលពូជពីស្រុកបាសាន ហើយពពែផង ក៏មានអង្ករភោជ្ជសាលីយ៉ាងត្រសូល ហើយអ្នកបានផឹកឈាមទំពាំងបាយជូរដ៏សុទ្ធ។