លេវីវិន័យ 2:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ប្រសិនបើអ្នកយកផលដំបូងមកថ្វាយជាតង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយកួរស្រូវថ្មីដែលលីង ហើយបុកទុកជាតង្វាយផលដំបូង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ប្រសិនបើអ្នកយកផលដំបូងនៃចម្រូតរបស់អ្នកមកថ្វាយព្រះអម្ចាស់ ត្រូវយកគ្រាប់ស្រូវទៅលីង រួចបុកគ្រាប់ស្រូវនោះទុកជាតង្វាយផលដំបូង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ហើយបើយកផលដំបូងមកថ្វាយជាដង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយគួរស្រូវថ្មីដែលលីង ហើយបុកទុកជាដង្វាយផលដំបូង សូមមើលជំពូកអាល់គីតាប14 ប្រសិនបើអ្នកយកផលដំបូងនៃចម្រូតរបស់អ្នកមកជូនអុលឡោះតាអាឡា ត្រូវយកគ្រាប់ស្រូវទៅលីង រួចបុកគ្រាប់ស្រូវនោះ ទុកជាជំនូនផលដំបូង។ សូមមើលជំពូក |
ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។