Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 81:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ប៉ុន្ដែ យើង​នឹង​ចិញ្ចឹម​អ្នក ដោយ​ស្រូវ​សាលី​ល្អ​បំផុត ហើយ​នឹង​ចម្អែត​អ្នក​ដោយ​ទឹក​ឃ្មុំ​ពី​ថ្ម​ដា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ប៉ុន្តែ​ព្រះអង្គ​នឹង​ឲ្យ​អ៊ីស្រាអែល​ហូប​ស្រូវសាលី​ល្អបំផុត ទាំង​មានបន្ទូលថា​៖ “យើង​នឹង​ចម្អែត​អ្នក​ដោយ​ទឹកឃ្មុំ​ពី​ថ្មដា”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ស្រូវ​ដ៏​ល្អៗ មក​ឲ្យ​អ៊ីស្រា‌អែល​បរិភោគ ព្រម​ទាំង​ឲ្យ​គេ​មាន​ទឹក​ឃ្មុំ​បរិភោគ យ៉ាង​បរិបូណ៌​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ទ្រង់​នឹង​ចិញ្ចឹម​គេ​ដោយ​ស្រូវ‌សាលី​ល្អ​បំផុត ហើយ​នឹង​ចំអែត​គេ​ដោយ​ទឹក​ឃ្មុំ​ពី​ថ្មដា។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អុលឡោះ​នឹង​ប្រទាន​ស្រូវ​ដ៏​ល្អៗ មក​ឲ្យ​អ៊ីស្រ‌អែល​បរិភោគ ព្រម​ទាំង​ឲ្យ​គេ​មាន​ទឹក​ឃ្មុំ​បរិភោគ យ៉ាង​បរិបូណ៌​ផង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 81:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​វេលា​ដែល​ខ្ញុំ​បាន​លាង​ជើង ដោយ​ខ្លាញ់​ទឹក​ដោះ ហើយ​ទាំង​ថ្ម​ក៏​បញ្ចេញ​ប្រេង​ហូរ​មក​ឲ្យ​ខ្ញុំ


ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ព្រំ​ដែន​របស់​ឯង ព្រះ‌អង្គ​ចម្អែត​ឯង ដោយ​ស្រូវ​សាលី​យ៉ាង​ល្អ​បំផុត។


ពួក​សាសន៍​ដទៃ​បាក់​ទឹក​ចិត្ត ហើយ​ចេញ​ពី​ជម្រក​របស់​គេ​ទាំង​ភ័យ​ញ័រ។


អស់​ទាំង​ទីលាន​នឹង​មាន​ពេញ​ដោយ​ស្រូវ​សាលី ហើយ​ធុង​ទាំង​ប៉ុន្មាន​នឹង​ពេញ​ហូរ​ហៀរ ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង។


ឱ​បើ​គេ​មាន​ចិត្ត​យ៉ាង​នេះ​រហូត​ទៅ​អេះ គឺ​ដែល​ចេះ​កោត‌ខ្លាច​យើង ហើយ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្តិ​របស់​យើង ដើម្បី​ឲ្យ​គេ និង​កូន​ចៅ​របស់​គេ​បាន​សប្បាយ‌ដរាប​តរៀង​ទៅ!


នៅ​ថ្ងៃ​ទី​ប្រាំពីរ មុន​ថ្ងៃ​លិច អ្នក​ក្រុង​ក៏​ឆ្លើយ​តប​មក​គាត់​ថា៖ «តើ​មាន​អ្វី​ផ្អែម​ជាង​ទឹក​ឃ្មុំ? តើ​មាន​អ្វី​ខ្លាំង​ជាង​សត្វ​សិង្ហ?»។ គាត់​ក៏​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​បាន​ភ្ជួរ​ដោយ‌សារ​គោ​ញី​របស់​ខ្ញុំ​ទេ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​រក​ប្រស្នា​របស់​ខ្ញុំ​មិន​ឃើញ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម