Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 44:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ចំណែក​ផល​ដំបូង​គ្រប់​យ៉ាង និង​អស់​ទាំង​តង្វាយ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​គ្រប់​មុខ ពី​អស់​ទាំង​តង្វាយ​លើក​ចុះ​ឡើង​របស់​អ្នក​រាល់​គ្នា នោះ​សុទ្ធ​តែ​ជា​របស់​ពួក​សង្ឃ ក៏​ត្រូវ​ឲ្យ​ម្សៅ​ដំបូង​របស់​អ្នក​ដល់​ពួក​សង្ឃ​ដែរ ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ស្ថិត​លើ​ផ្ទះ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ផល​ដំបូង​បង្អស់​នៃ​ដំណាំ​ទាំង‌ឡាយ និង​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​ដោយ​ឡែក​នោះ ជា​ចំណែក​របស់​ពួក​បូជា‌ចារ្យ។ ត្រូវ​យក​ម្សៅ​ដំបូង​បង្អស់​មក​ជូន​ពួក​បូជា‌ចារ្យ ដើម្បី​ឲ្យ​ផ្ទះ​របស់​អ្នក​បាន​ទទួល​ពរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ឯ​ចំណែក​ដំបូង​ពី​ផល​ដំបូង​គ្រប់​យ៉ាង នឹង​អស់​ទាំង​ដង្វាយ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​គ្រប់​មុខ ពី​អស់​ទាំង​ដង្វាយ​លើក​ចុះ​ឡើង​របស់​ឯង​រាល់​គ្នា នោះ​សុទ្ធ​តែ​ជា​របស់​ផង​ពួក​សង្ឃ​ឯង​រាល់​គ្នា ក៏​ត្រូវ​ឲ្យ​ម្សៅ​ដំបូង​របស់​ឯង ដល់​ពួក​សង្ឃ​ដែរ ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ស្ថិត​លើ​ផ្ទះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ផល​ដំបូង​បង្អស់​នៃ​ដំណាំ​ទាំង‌ឡាយ និង​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​ដោយ​ឡែក​នោះ ជា​ចំណែក​របស់​ពួក​អ៊ីមុាំ។ ត្រូវ​យក​ម្សៅ​ដំបូង​បង្អស់​មក​ជូន​ពួក​អ៊ីមុាំ ដើម្បី​ឲ្យ​ផ្ទះ​របស់​អ្នក​បាន​ទទួល​ពរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 44:30
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្ដេច​សង្ឃ​អ័សារា ដែល​ជា​វង្ស​សាដុក លោក​ទូល​ថា៖ «ចាប់​តាំង​ពី​គេ​នាំ​យក​តង្វាយ​មក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា យើង​ខ្ញុំ​បាន​ទទួល​ទាន​ឆ្អែត ហើយ​នៅ​មាន​សល់​ជា​បរិបូរ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដូច្នេះ​ហើយបានជា​យើង​នៅ​សល់​គំនរ​ធំ​យ៉ាង​នេះ»។


នោះ​ត្រូវ​ញែក​អស់​ទាំង​កូន​ដំបូង​ដែល​កើត​ពីពោះ ថ្វាយ​ព្រះ‌យេហូវ៉ា។ កូន​ដំបូង​ទាំង​អស់​ដែល​កើត​ពី​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា បើ​ជា​ឈ្មោល នោះ​នឹង​បាន​ជា​របស់​ព្រះ‌យេហូវ៉ា។


«ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់​សម្រាប់​យើង គឺ​កូន​ដំបូង​ទាំង​អស់​ដែល​កើត​ពី​ពោះ​ម្តាយ ទោះ​មនុស្ស ឬសត្វ​ក្ដី នោះ​ជា​របស់​យើង»។


មិន​ត្រូវ​បង្អង់​នឹង​ថ្វាយ​ភោគ​ផល​ដំបូង​ពី​ស្រែ​ចម្ការ និង​ពី​ប្រេង​អូលីវ​របស់​អ្នក​មក​យើង​ឡើយ ឯ​កូន​ប្រុស​ច្បង​របស់​អ្នក​ក៏​ត្រូវ​ប្រគល់​មក​យើង​ដែរ។


ឯ​ចំណែក​មុន​បង្អស់​នៃ​ផល​ដំបូង​ដែល​កើត​ពី​ដី​របស់​អ្នក ត្រូវ​យក​មក​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។


ដ្បិត​អស់​ទាំង​កូន​ច្បង​ជា​ចំណែក​របស់​យើង ព្រោះ​កាល​យើង​បាន​សម្លាប់​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ នោះ​យើង​បាន​ញែក​អស់​ទាំង​កូន​ច្បង​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទុក​សម្រាប់​យើង គឺ​ទាំង​មនុស្ស និង​សត្វ​ជា​ចំណែក​របស់​យើង។ យើង​ជា​ព្រះ‌យេហូវ៉ា»។


ប្រសិន‌បើ​ម្សៅ​មួយ​ក្តាប់ ដែល​បាន​ថ្វាយ​ជា​ផល​ដំបូង​បរិសុទ្ធ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ ហើយ​ប្រសិន‌បើ​ឫស​បរិសុទ្ធ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ។


ត្រូវ​យក​ផល​ដំបូង​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ​ជូរ ពី​ប្រេង និង​រោម​ចៀម​របស់​អ្នក ដែល​កាត់​មុន​ដំបូង ជូន​ដល់​លោក។


ព្រះ​បាន​បង្កើត​យើង​មក តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​ដូច​ជា​ផល​ដំបូងនៃ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បង្កើត​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម